EP57-អន់ចិត្តជាមួយលោកចនឬ??

2.2K 241 35
                                    

រយៈពេលដែលជុងហ្គុករងចាំចម្លើយរបស់ថេយ៍ប៉ុន្តែ 2 សប្តាហ៍មកហើយគឺគ្មាននោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែលោកគ្រូពេទ្យប្រាប់អោយគេមកពិនិត្យការៈមួយសប្តាហ៍ម្ដងនោះក៏គេមិនបានធ្វើតាមដែរ ។

« លោកចង់នាំខ្ញុំទៅណា៎?? » ជុងហ្គុកនាំថេយ៍ចេញទៅខាងក្រៅដោយជំហ៊ានញាប់ៗ. ព្រោះតែនាយបន្តរងចាំមិនបានទៀតទេ បូកទាំងលើកនេះ 3 សប្តាហ៍ហើយដែលថេយ៍មិនបានទៅមន្ទីរពេទ្យ ។

« ទៅដល់អូននឹងដឹងហើយ »

« លោកឈឺទៀតហើយមែនទេ?? » នាយក៏នាំថេយ៍មកដល់មន្ទីរពេទ្យ គេក៏សួរនាយឡើងមកខណៈដែលជើងក៏បោះជំហ៊ានតាមនាយអោយកកិត ព្រោតែជុងហ្គុកនាំគេមកទីនេះ ច្បាស់ណាស់នាយប្រាកដជាឈឺហើយ ។

« លោក ខ្ញុំ.. » ជុងហ្គុកក៏ឈោងដៃបើកទ្វារលោកគ្រូពេទ្យឆយ ( Choi ) ដែលជាគ្រូពេទ្យពិនិត្យអាការៈអ្នកមានផ្ទៃពោះ ។

« ចូលទៅក្នុងទៅ » ជុងហ្គុកមិននិយាយច្រើននាយក៏បែរមកតឿនគេអោយចូលទៅខាងក្នុងហើយគេក៏ព្រមចូលទាំងភ័យៗ. ។

[ S K I P ]

បន្ទាប់ពីនោះពួកគេទាំងពីរក៏ដើរមកខាងក្រៅវិញ ប៉ុន្តែថេយ៍មិនហ៊ានមើលមុខជុងហ្គុកចំនោះទេ ។

« លោក.. »

« ទៅផ្ទះ » ថេយ៍ងក់ក្បាលតិចៗ. ហើយក៏ដើរតាមជុងហ្គុក នៅក្នុងឡានមានតែសភាពស្ងប់ស្ងាត់ប៉ុណ្ណោះរហូតដល់ពួកគេមកដល់ផ្ទះវិញ ។

« គឺខ្ញុំ.. » ថេយ៍នៅតែនិយាយវាមិនចេញដដែល ហេតុអី?? គ្រាន់តែនិយាយ វាពិបាកណាស់ឬ??

« បើអូនមិនចង់និយាយមិនបាច់និយាយទេ » ជុងហ្គុកញញឹមទាំងបង្ខំក្រោយនិយាយប្រាប់គេហើយ ក៏ដើរទៅខាងលើបន្ទប់ ។

ម្នាក់ៗ.សុទ្ធតែតានតឹងដូចគ្នាជាពិសេសគឺជុងហ្គុកសូម្បីតែនៅតុអាហារក៏នាយមិនមាត់ក.អ្វីនោះដែរ ។

« ថ្ងៃនេះអូនទៅហាងជីមីនចុះព្រោះអីបងរវល់គ្មានពេលកំដរអូនទេ » ជុងហ្គុកនិយាយថេយ៍ស្របពេលដែលនាយកំពុងតែកឹបដៃអាវ ។

« លោកខឹងខ្ញុំមែនទេ?? »

« សម្រេចថាពេលញុំាបាយហើយ បងនឹងនាំអូនទៅហាងជីមីន » ជុងហ្គុកមិនបានឆ្លើយសំណួររបស់គេទេ ប៉ុន្តែបកមកវិញបែរជាចង់នាំគេទៅហាងជីមីនហើយក៏ដើរចុះមកខាងក្រោមមុនថេយ៍ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now