EP29-លោកប្ដី

2.7K 282 31
                                    

ទឹកមុខមិនស្រស់បស់របស់ថេយ៍បានបង្ហាញលើផ្ទៃមុខពេញៗពេលគេចាប់តែងខ្លួនមើលតែជាកូនក្រមុំ ។

« រួចរាល់ហើយអ្នកស្រី » បុគ្គលិកស្រីរៀបចំខ្លួនក៏ងាកមកស្រដីប្រាប់អ្នកស្រីគីម ។ គាត់ក៏ញញឹមចេញមក រីឯនាងដែលអស់ភារកិច្ចនោះក៏រៀបចំឥវ៉ាន់ដើរចេញទៅខាងក្រៅ ។

« ថេយ៍កូនម៉ាក់ទោះមិនបាច់ថែមម្ស៉ៅក៏ស្អាតស្រាប់ហើយ » គាត់លើកដៃមកក្រញិចថ្ពាល់ផូផង់របស់គេបន្តិច កូនគាត់ស្អាតស្រាប់មិនបាច់ថែមគ្រឿងម្សៅក៏ស្អាតស្រាប់ហើយ ។ គាត់ញញឹមចេញមកយ៉ាងរីករាយខុសពីម្ចាស់កម្មវិធីធ្វើទឹកមុខដូចជាម៉ែចែកទ្រព្យមិនស្មើគ្នាយ៉ាងអញ្ចឹង ។

« កុំធ្វើទឹកមុខបែបនេះណា៎ ប្រយ័ត្នបងឃើញវាមិនល្អ » ថេយ៍ក៏លេចស្នាមញញឹមចេញមកតិចៗ.ដើម្បីអោយអ្នកស្រីគីមអស់ចិត្តរួចហើយគាត់ក៏កាន់ដៃថេយ៍ដើរចេញមកខាងក្រៅជួបជុងហ្គុកប៉ាម៉ាក់ទាំងសងខាងរបស់ម្ចាស់កម្មវិធីទាំងពីរ ។

កម្មវិធីចាប់ផ្ដើមនៅពេលល្ងាច ភ្ញៀវដែលលោកតានាយបានអញ្ចើញកីនាំគ្នាចូលមករហូតដល់អស់ ។ ថេយ៍អង្គុយនៅបន្ទប់តែងខ្លួនទាំងទឹកមុខកំសត់កម្រ បាយក៏មិនទាន់បានញុំាទឹកក៏មិនទាន់បានផឹក ។

« ថេយ៍យ៉ាងមិចហើយ?? មិចក៏ធ្វើទឹកមុខបែបនេះ?? » ជីមីនដើរមកក្នុងបន្ទប់ដាក់ខ្លួនអង្គុយក្បែរថេយ៍ដែលមានទឹកមុខគ្រាំគ្រានោះសួរគេតិចៗ. ថ្ងៃរៀបការរបស់ខ្លួន សាមុីខ្លួនត្រូវតែសប្បាយចិត្តប៉ុន្តែថេយ៍បែរជាអត់ទៅវិញ ។

ក៏ដឹងថាគេមិនចង់រៀបការជាមួយជុងហ្គុកដែរប៉ុន្តែក៏មិនគួរធ្វើទឹកមុខបែបនេះចេញមកដែរ ។

« ដល់ម៉ោងហើយថេយ៍ ហុចដៃមកកូន » មិនទាន់ទាំងបានសម្លឹងមុខជីមីនផង លោកគីមក៏ដើរចូលមកដៃហុចដៃអោយថេយ៍ព្រោះតែដល់វេលាកូនកម្លោះរងចាំហើយ ។ ថេយ៍ងើបឈរដើរក៏កៀកដៃលោកគីមរួចហើយគាត់ក៏នាំថេយ៍ដើរចេញទៅខាងក្រៅ ដើរតាមកម្រាលព្រំពណ៌ក្រហមមុននឹងហុចដៃគេអោយជុងហ្គុកទាំងទឹកមុខញញឹម ។

« មើលថែប្អូនផង ត្រូវស្រឡាញ់ប្អូនរហូត ត្រូវចាំពាក្យសន្យាកូនដែលនិយាយនៅថ្ងៃនោះ ដឹងទេ?? »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now