Part 52: គម្រោងការ!!

Start from the beginning
                                    

" ទេៗ!! ថេយ៍កុំនិយាយបែបនេះអីណា...ទោះបងចង់បានកូនពិតមែន....តែបងយល់ណា...បងមិនបានបន្ទោសអូនទេ...ប្រពន្ធបងគឺល្អបំផុតហើយ...បងស្រលាញ់អូនខ្លាំងណាស់ដឹងទេ...រឿងកូនពួកយើងក៍អាចក្មេងមកចិញ្ចឹមបាន...កុំគិតថាខ្លួនឯងមិនល្អអីណាប្រពន្ធសម្លាញ់...បងស្រលាញ់អូន..ស្រលាញ់ខ្លាំងណាស់...សុឺតៗៗ " ជុងហ្គុកប្រញាប់ចូលមកអោបរាងតូចជាប្រពន្ធ ទាញគេមកនៅក្នុងរង្វង់ដៃរបស់នាយ និយាយបណ្តើរអង្អែលក្បាលគេបណ្តើរលួងលោមចិត្តឡើងកក់ក្តៅ មុននឹងចាប់មុខរបស់រាងតូចមកថើបមិនចេះតិចសុឺត បញ្ជាក់ពីទំហំនៃក្តីស្រលាញ់របស់នាយមានចំពោះរាងតូចម្នាក់នេះ ។

  ថេយ៉ុងញញឹមយ៉ាងស្រស់អោបនាយជាប់ គេសំណាងណាស់ដែលមានស្វាមីស្រលាញ់ថ្នាក់ថ្នមចេះយល់ចិត្ត ទោះពីអតីតកាលនាយធ្លាប់មានប្រវត្តិធ្វើមិនល្អដាក់គេក៍ដោយ ប៉ុន្តែពេលបច្ចុប្បន្ននេះ នាយល្អហួសនឹងរកពាក្យមកបរិយាយ សំខាន់ពេលនេះរាងតូចម្នាក់នេះមានតែពាក្យមួយពីរម៉ាត់ប៉ុណ្ណោះគឺក្តីសុខ  ។

" ជុងហា៎...ចុះបើអូនប្រាប់ថា...." ថេយ៉ុងងើបចេញពីការអោប មុននឹងនិយាយទាំងស្នាមញញឹម ធ្វើអោយនាយខាងនេះចាំចំហមាត់ស្តាប់ ព្រោះរាងតូចនិយាយមិនអស់សេចក្តី ។

" ថាអ្វីថេយ៍? "  ជុងហ្គុកសួរទៅភរិយាទាំងទឹកមុខចង់ដឹងពីអ្វីដែលរាងតូចនឹងប្រាប់ ។

" អូនមានផ្ទៃពោះហើយជុង ហិហិ " ថេយ៉ុងសើចស្ញេញមុននឹងនិយាយប្រាប់នាយពីដំណឹងល្អមួយនេះ ធ្វើអោយរាងក្រាស់ខាងនេះឈរស្កឹងគាំងដូចសិលា នាយស្តាប់ច្រឡំមែនទេ? ត្រចៀកនាយមានបញ្ហាឬអត់? ទេៗ មិញនេះនាយស្តាប់ឮច្បាស់ណាស់ភរិយារបស់គេប្រាប់ថាកំពុងមានផ្ទៃពោះ អូយេៗ ។

" អូនថាមិចនឹងថេយ៍!!!? ឈប់សិនៗ...អូននិយាយប្រាប់អ្វីដែលបងបានឮមិញនេះអោយច្បាស់ៗម្តងទៀតទៅមើលថេយ៍...បងខ្លាចថាបងកំពុងនៅក្នុងយល់សប្តិណា និយាយម្តងទៀតមកថេយ៍" ជុងហ្គុកចាប់ដៃរាងតូចជាប់ មុននឹងប្រាប់អោយគេនិយាយម្តងទៀតទាំងភ្នែករលីងរលោងចង់យំទៅហើយ ។

" អូនមានផ្ទៃពោះហើយ...ពួកយើងកំពុងមានកូនជាមួយគ្នាណាប្តីចម្អួត...."ថេយ៉ុងញញឹមមុននឹងលើកដៃទៅស្ទាបពោះខ្លួនឯងបញ្ជាក់ឆ្លើយជានាយវិញ  ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now