Part 46 : សូមទោស!!

Start from the beginning
                                    

  ថេយ៉ុងក៍លែងមាត់ ព្រោះមិនចង់មានរឿងជាមួយនាយនៅក្នុងឡាននោះទេ ។



Skip

" ជុង!!! កុំទាន់ទៅណា បងត្រូវមកនិយាយជាមួយអូនសិន " គ្រាន់តែមកដល់ផ្ទះភ្លាម ថេយ៉ុងប្រញាប់ចុះទៅឃាត់ដំណើរអ្នកជាប្តី ដែលកំពុងដើរតម្រង់ទៅបន្ទប់ធ្វើការនោះ ។


" អូនចង់និយាយអីទៀត ? " ជុងហ្គុកឈប់ មុននឹងងាកមកមើលមុខអ្នកជាភរិយា ។


" អូនមិនចូលចិត្តអោយបងធ្វើចរឹកបែបនេះទេ អូនចង់អោយបងទៅសូមទោសគេ " ថេយ៉ុងនិយាយដោយទឹកមុខស្មើ ព្រោះគេមិនចង់អោយអ្នកជាប្តីធ្វើអីមួយគ្មានហេតុផលបែបនេះទេ ។


" សូមទោស? អូនចង់អោយបងទៅសូមទោសគេហេស៎? បងមិនទៅនោះទេ ព្រោះបងមិនបានខុស" ជុងហ្គុកនិយាយហើយ ប្រញាប់ដើរចេញទៅ តែថេយ៉ុងរត់ទៅស្ទាក់មុខជាប់ ។


" អូនមើលមិនឃើញត្រង់ណាដែលបងត្រូវទេ បងទៅវ៉ៃគេដោយមិនដឹងរឿង បើថាជាមនុស្សអាក្រក់អូនមិនថាទេ តែអូនមើលមិនឃើញថាគេជាមនុស្សអាក្រក់ទេ ជុងបងកុំធ្វើចរឹកបែបនេះបានទេ? អូនមិនចូលចិត្ត "  ថេយ៉ុងនិយាយថាអោយទៅអ្នកជាប្តី ដោយមិនគិតដល់ចិត្តរបស់នាយទាស់តែសោះ ។


" Ok បងជាអ្នកខុស គ្រប់យ៉ាងគឺមកពីបង បងសូមទោស ពិននឹងបានទេ  " ជុងហ្គុកបិទភ្នែកដើម្បីរំងាប់អារម្មណ៍ជាមុនសិន មុននឹងនិយាយជាមួយអ្នកជាប្រពន្ធហើយក៍ប្រញាប់ឡើងទៅខាងលើ ដោយមិនអោយប្រពន្ធហាមទាន់ទៀតទេ ។


" ជុង!!! ឈប់សិន!! អូនមិនបានអោយបងមកសូមទោសអូនទេ..ជុង!! " ថេយ៉ុងនៅតែមិនសុខចិត្ត មិនដឹងថាហេតុអីថេយ៉ុងកាន់ជើងនាយខាងនោះខ្លាំងយ៉ាងនេះ គ្រាន់តែអ្នកជាប្តីវ៉ៃនាយនោះតែមួយដៃសោះ ។


" ចាំពេលអូនអារម្មណ៍ល្អ ចាំមកនិយាយជាមួយបង ឥលូវបងត្រូវការសម្រាក "  ជុងហ្គុកងាកមកប្រាប់អ្នកជាប្រពន្ធ មុននឹងបើកទ្វារចូលបន្ទប់ធ្វើការបាត់ ។


  ថេយ៉ុងមិនមាត់ដើរចូលទៅបន្ទប់វិញ ក៍ឃើញយ៉ុនតានកំពុងគេងនៅលើគ្រែនោះ ។


" តានៗ ឯងជួយគិតយើងបានទេ? យើងមានរឿងគិតក្នុងចិត្តច្រើនណាស់ ឯងឃើញទេថា ជុងហ្គុកគេមិនព្រមនិយាយជាមួយយើង គេធ្វើរឿងអត់ហេតុផល ឬក៍មកពីគេពេញចិត្តនាងចាសមីននោះ " ថេយ៉ុងអោបកូនឆ្កែ មុននឹងនិយាយជាមួយវា ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now