Part 43: លេខាថ្មី!!

Start from the beginning
                                    

" អោយតែអូនមានក្តីសុខ បងពេញចិត្តនឹងធ្វើ តែថាអូនកំពុងអៀនមែនទេនៀក? " ជុងហ្គុកញញឹមលាយសើចនៅពេលឃើញថ្ពាល់ក្រហមៗរបស់ប្រពន្ធ មិនដែលឃើញទេថើបគេហើយអៀនខ្លួនឯង ។


" ប្តីចម្គួត ដឹងហើយនៅសួរធ្វើអីទៀត " ថេយ៉ុងសម្លក់មុខអ្នកជាប្តីបន្តិច មុននឹងបន្តដើរទៅមុខទៀត ។


    ពួកគេដើរបណ្តើរនិយាយគ្នាបណ្តើរ សើចផងប្រលែងគ្នាផង អាចនិយាយថាក្តីសុខតែម្តង មិនងាយមានពេលវេលាផ្អែមល្ហែមនៅជាមួយគ្នាបែបនេះទេ ។


" ជុងហា៎~~~ " ថេយ៉ុងលើកដៃញីភ្នែកធ្វើមុខស្អុយៗ មុននឹងហើបមាត់ហៅសព្វនាមអ្នកជាប្តី ។


" បាទ អូនងងុយគេងមែនទេ ? " ដោយឃើញអ្នកជាប្រពន្ធស្ងាប់ផងញីភ្នែកផង ទើបនាយជាប្តីអាចដឹងថាថេយ៉ុងកំពុងងងុយគេងហើយ ។


" អឹម " ថេយ៉ុងងក់ក្បាល ព្រោះកំពុងងងុយគេងមែន ប្រហែលមកពីដើរលេងមួយថ្ងៃទើបហត់ឆាប់ងងុយគេងបែបនេះ ។



" អូនគេងលើទ្រូងបងសិនទៅណា " ជុងហ្គុកលើកបីអ្នកជាប្រពន្ធអោយគេផ្តេកក្បាលគេងលើទ្រូងហាប់ណែនរបស់ខ្លួន ព្រោះទម្រាំដើរដល់បន្ទប់ខ្លាចគេងងុយខ្លាំងទើបអោយគេគេងតែម្តងទៅ ។


   ថេយ៉ុងមិនមាត់បិទភ្នែកគេងលើកទ្រូងអ្នកជាប្តីដោយស្នាមញញឹម ព្រោះតែទទួលបានភាពកក់ក្តៅពីអ្នកជាស្វាមី ថ្នាក់ថ្នមមើលថែបានយ៉ាងល្អ ។


  ជុងហ្គុកបីថេយ៉ុង មកដាក់លើពូកថ្នមៗខ្លាចថាគេនឹងអាចភ្ញាក់ មុននឹងឡើងទៅគេងជិតអ្នកប្រពន្ធដោយភ្លេចអោបគេក្នុងរង្វង់ដៃកក់ក្តៅមួយនេះទេ ។


" បងស្រលាញ់អូនប្រពន្ធសម្លាញ់ សុឺត "នាយកម្លោះអោនទៅថើបប្រពន្ធ ព្រោះវាជាទម្លាប់ទៅហើយ ដែលនាយធ្វើបែបនេះមុនពេលចូលគេង។


Skip
___ Morning 🌅 ____

   ព្រឹកនេះប្តីប្រពន្ធមួយគូនេះបន្តដើរលេងទៀត ព្រោះល្ងាចត្រូវត្រឡប់ទៅវិញហើយ ដោយសារអ្នកជាប្តីត្រូវចូលធ្វើការវិញ ទុកក្រុមហ៊ុនចោលយូរហើយតាំងពីឈឺមកម្លេះ ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now