Part 42 : កូនស្វា!!

Start from the beginning
                                    

   បន្ទាប់មកនាយកម្លោះក៍ចូលមកបីអ្នកជាប្រពន្ធទៅដាក់ក្នុងអាងទឹកទៅដោយថ្នាក់ថ្នម អោយថេយ៉ុងឯនេះមិនញញឹមមិនបាននៅពេលឃើញកាយវិការអ្នកជាប្តី ខុសពីអតីតកាលឆ្ងាយណាស់ ពេលនេះគេមានក្តីសុខពេញទំហឹងតែម្តង ។


    ថេយ៉ុងក៍ចាប់ផ្តើមងូតទឹកសម្អាតខ្លួន ចំណែកជុងហ្គុកមករៀបចំអ៊ីវ៉ាន់របស់ខ្លួននិងភរិយាសម្រាប់ការធ្វើដំណើរ  ។


  ១០នាទីក្រោយមកថេយ៉ុង ក៍ចេញពីបន្ទប់ទឹកមកដើរតិចៗ ដោយពាក់អាវភ្លំជិតខ្លួន ស្នាមញញឹមក៍លេចឡើងនៅពេលឃើញអ្នកជាប្តីអង្គុយរៀបចំអ៊ីវ៉ាន់ តែមើលទៅនាយពិតជាសង្ហាណាស់ មើលយូរៗចង់លង់( លង់ស្រលាញ់ប្តីខ្លួនឯងអីណាឆីថេយ៍ 😁)


" ថេយ៍!!! នេះអូនរួចតាំងពីពេលណា ហេតុអីមិនប្រាប់បង ? " ជុងហ្គុកងើបមុខមកទើបឃើញអ្នកជាប្រពន្ធឈរមើលមកគេដោយញញឹម ជុងហ្គុកប្រញាប់ចូលទៅសួរអ្នកជាប្រពន្ធដោយបារម្ភទើបលើកបីគេមកអង្គុយលើគ្រែ ។


" មិនចង់រំខានបងនឹងណា " ថេយ៉ុងញញឹមសម្លឹងអ្នកជាប្តីមិនដាក់ភ្នែក ស្រលាញ់ស្ទើរលេបហើយលោកអើយ ។


" មោះបងផ្លំសក់អោយ " ជុងហ្គុកញញឹមមុននឹងទាញប្រដាប់ផ្លុំសក់មកផ្លំអោយអ្នកជាប្រពន្ធ ។


" រួចហើយ សម្លៀកបំពាក់អូនបងបានរៀបចំអោយរួចហើយណា ចឹងបងទៅប្តូរសម្លៀកបំពាក់សិន " ជុងហ្គុកងើបទៅយកសម្លៀកបំពាក់ដែលគេបានរៀបចំសម្រាប់រាងតូចពាក់ មុននឹងដើរចូលទៅបន្ទប់ទឹក ។


" ប្តីអ្នកណាទេន៎ អីក៍ល្អយ៉ាងនេះ  " ថេយ៉ុងញញឹមខ្ជឹបសម្លឹងសម្លៀកបំពាក់ដែលនាយហុចអោយមិញនេះ និយាយពីថាក្តីសុខសន្លប់ បានប្តីរៀបចំអោយគ្រប់យ៉ាងស្រលាញ់ថ្នាក់ថ្នមយ៉ាងនេះមិនក្តីសុខយ៉ាងមិចទៅ ។



Skip

  ក្រោយពីធ្វើដំណើរអស់រយះពេលជាច្រើនម៉ោង ពេលនេះគូស្វាមីភរិយាទាំងពីរក៍មកដល់មាត់សមុទ្រដែលពួកគេធ្លាប់មកកាលពីលើកមុននោះ ហើយពេលនេះក៍យប់ជ្រៅហើយដែរ ។


  ជុងហ្គុកលើកបីអ្នកជាប្រពន្ធដែលគេងលក់ទៅកន្លែងស្នាក់នៅដែលនៅជិតមាត់សមុទ្រ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now