"ហ្អ៎...បេីចឹងមិនអីទេ....បេីមិនស្រួលខ្លួនខ្លាំងក៏ទៅសម្រាកនៅបន្ទប់ចុះ ចាំម៉ាក់ឱ្យអ្នកបម្រេីយកថ្នាំ នឹងអាហារទៅឱ្យញាំុដល់បន្ទប់ចុះណា...." ហ្វារី និយាយទាំងញញឹមតិចៗ...
"មាយាណាស់....." ជូណា ប្រពន្ធដេីមចិត្តបាន មាយាទបាន.... ដែលអង្គុយសម្លក់សម្លឹងស្ទេីរជ្រុះគ្រាប់ភ្នែក ជ្រេញ ប្រពន្ធចុង.... បានបង្ហេីបសំនៀងដ៏ពិរោះចេញមក មិនខ្លាំងប៉ុន្មានទេ តែក៏អាចឱ្យអ្នកគ្រប់គ្នាស្តាប់លឺ ងាកទៅរកនាងរួមទាំង ថេយ៉ុង ផងដែរ...
ប៉ុន្តែ ថេយ៉ុង គេគ្រាន់តែមេីលនាងដោយក្រសែរភ្នែកធម្មតាប៉ុណ្ណោះ មិនបាននិយាយអ្វីឡេីយ ខុសតែ ហ្វារី ដែលមេីលនាងដោយការស្អប់.... នឹងតវ៉ាឱ្យជំនួស អ៊ែលលី ដែលងេីបមុខសម្លឹងនាងបន្តិចក៏ឱនចុះវិញ ព្រោះគិតថាខ្លួនខុសមែនដែលកុហក...
"កំុចេះមកថាឱ្យកូនប្រសារយេីង.... អ៊ែលលី មិនមែនស្រីមាយា ពូកែពង្វក់ក្បាលប្តីដូចជានាងទេ។នាងគ្រាន់តែមិនស្រួលខ្លួនយេីងចង់ឱ្យនាងទៅសម្រាកវាទេីសស្អី នាងមែនទេ?" ហ្វារី
ឮសម្តី លោកស្រី ហ្វារី ម្តាយក្មេកហេីយ ជូណា ត្រឹមទម្លាក់ទឹកមុខចុះ ធ្វើមុខអន់ចង់(ចុកឈាម) ព្រោះ គ្មានអ្វីតបត...
"មិនអីទេ.... ខ្ញុំញាំនៅទីនេះបាន" អ៊ែលលី
"បានហេីយញាំបាយទៅ" ថេយ៉ុង ដោយសារមិនចង់ស្តាប់ការសន្ទនាតទៅទៀតក៏នោយាយបែបនេះតែម្តងទៅ ព្រោះបេីគេមិននិយាយទេ ច្បាស់ណាស់ ទល់ព្រឹកស្អែកទៀតអាហារមួយពេលនឹងប្រហែលមិនបានញាំទេ...
Night🌃
ក្រោយពេលអាហារពឹលល្ងាចហេីយគ្រប់គ្នាក៏ចូលបន្ទប់រៀងៗខ្លួន ឯជូណា បានគេងលង់លក់តាំងពីម៉ោង9ហេីយ ដោយមានដៃ ថេយ៉ុង ធ្វើជាខ្នេីយ.... ពេលនេះគឺម៉ោង10ជាងទៅហេីយ គេក៏សន្សឹមដកដៃខ្លួនចេញពីក្រោមក្បាលរបស់ ជូណា ម្តងបន្តិចៗរហូតដល់ផុត ដាក់នាងឱ្យគេងលេីខ្នេៅយស្រួលយ៉ាងមានរបៀបស្រួលបួល..... ហេីយគេក៏យកដៃមកគងថ្ងាស គេងប្រែទៅ ប្រែមកនៅតែគេងមិនលកៈក៏ស្ទុះក្រោកអង្គុយ
"ហេីុយយ...... មិចក៏ដេកមិនលក់ចឹង?ធុញណាស់" ថេយ៉ុង និយាយលឈល្មមៗ
YOU ARE READING
រឿង 📗 មន្តស្នេហ៍ប្រពន្ធចុង📗
Short Storyមិនមែនមានឈ្មោះថាជាប្រពន្ធចុងទាំងអស់សុទ្ធតែអាក្រក់ទេ ហេីយក៏គ្មានអ្នកណាម្នាក់ចង់ធ្វេីប្រពន្ធចុងគេឲអ្នកដទៃមេីលងាយដែរ! KIM TEAHYUNG × JUNG ELLY (Session01)
ភាគ ១១
Start from the beginning
