ភាគ ០៦

1.5K 32 0
                                        


"បងកេីតអ្វីមែនទេថេយ៍ …?ឬក៏អួលបាយនេះញាំទឹកសិនទៅ" ជូណា

ហេីយថេយ៉ុងក៏ព្រមទទួលយកទឹកមកផឹក

"បងមិនអីទេ…" ថេយ៉ុងឆ្លេីយបញ្ជាក់ថាគេមិនអីទេ រាមពិតការដែលគេភ្លេចខ្លួនគ្រហឹមព្រោះតែម្ហូបរស់ជាតិប្លែកត្រូវមាត់គេទៅវិញទេ…

(ម្ហូបថ្ងៃនេះឆ្ងាញ់ជាប់មាត់ណាស់…. តេីនរណាជាអ្នកធ្វេីទៅ? ឬ….៚)  ថេយ៉ុងមិននិយាយអ្វីបានត្រឹមឆ្ងល់ក្នុងចិត្តតែក៏ក្រលាសភ្នែកទៅមេីលអ៊ែលលីដែលអង្គុយញាំយ៉ាងធម្មតានោះក៏ប្រហែលជាអាចឱ្យគេដឹងបានទៅហេីយថានាងជាអ្នកធ្វេី….. គេក៏ចង់បដិសេធមិនចង់ញាំទៀតប៉ុន្មានដែរប៉ុន្តែ វាឆ្ងាញ់ត្រូវមាត់គេខ្លាំងណាស់ទេីបញាំបន្តទៀតជាច្រេីនចាន….

ចំណែកម៉ាក់ថេយ៉ុងវិញគាត់ឃេីញគេប្លែកញាំច្រេីនបែបនេះគាត់ក៏អាចដឹងបានហេីយថាព្រោះតែអ្វីទេីបញាំបណ្តេីរនឹងញញឹមតិចៗសប្បាយចិត្ត ព្រោះឃើញគេបែបនេះ គាត់ក៏មានសង្ឃឹមកាន់តែច្រេីនឡេីងហេីយថាផែនការគាត់ប្រាកដជាបានសម្រេចឆាប់ៗមិនខាន….

1សប្តាហ៍កន្លងផុតទៅ អ៊ែលលីតែងតែត្រូវ ជូណាធ្វេីបាបគម្រាមគំហែង ថេយ៉ុងគេក៏មិនខ្វល់ លោកស្រី ហ្វារី គឺជាអ្នកមេីលថែផ្តល់កម្លាំងចិត្តឱ្យ ហេីយថ្ងៃនេះក៏ឃាថ្ងៃខួបកំណេីតគម្រប់ 59ឆ្នាំរបស់គាត់ដែរ។

ពេលល្ងាចម៉ោង7ពិធីជិតចាប់ផ្តេីម...៚

តុតុ...

"អ៊ែលលី... បេីកទ្វា...." លោកស្រី ហ្វារីបានកាន់រ៉ូបពណ៍ក្រហម ត្រឹមភ្លៅមួយមកឱ្យអ៊ែលលី...

"ចាស ចាំបន្តិច..."

ក្រាក៚

"តេីមានអ្វីមែនទេម៉ាក់ក្មេក?" អ៊ែលលីទេីបតែចេញពីងូតទឹកក៏ចងពុងទៅបេីកទ្វាឱ្យ ម្តាយក្មេកតែម្តងមិនបានចាប់អារម្មណ៌ទេ ថាក្នុងដៃគាត់កំពុងកាន់អ្វី...

"នេះ!ពិធីជិតចាប់ផ្តេីមហេីយ ស្លៀករ៉ូបនេះទៅ..." លោកស្រី ហ្វារី ហុចរ៉ូបឱ្យទាំងទឹកមុខញញឹមញញែមជាប់...

"ចាស.... តែវាពណ៌ឆេីតពេកហេីយសិុចសីុណាស់... ខ្ញុំប្តូរស្លៀកអ្វីផ្សេកបានទេ?" អ៊ែលលី ទទួលយករ៉ូបពីដៃ ហ្វារី មកមេីលហេីយក៏ឃេីញថាវាសិុចសីុពេកទេីបមិនចង់ស្លៀក...

រឿង    📗 មន្តស្នេហ៍ប្រពន្ធចុង📗Where stories live. Discover now