"បាទ អូនសម្លាញ់..." ថេយ៉ុង ហេីយពួកគេក៏បណ្តេីរនាំគ្នាចូលក្នុងផ្ទះទៅបន្ទប់គេងពួកគេទៅ...៚
ក្រោយពីងូតទឹកស្លៀកពាក់ស្អាតបាតជាថ្មីហេីយ ចំណាយពេលអស់ជាយូរល្មមគួរសមដែរ ថេយ៉ុង នឹងជូណា ក៏ចុះមកខាងក្រោមដេីម្បីទទួលទានអាហារ ព្រោះពេលនេះគឺល្ងាចប្រលប់ៗទៅហេីយដែរ..
ក្នុងតុអាហារមានម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រេីនមុចតម្រៀបគ្នាជាជួរៗយ៉ាងច្រើន។ ប៉ុន្តែថ្ងៃនេះដូចជាចម្លែក... ក្នុងតុមានលោកស្រី ហ្វារី អង្គុយចំកណ្តាលតុ ថេយ៉ុង អង្គុយខាងស្តាំដៃគាត់ជាមួយ ជូណា ឯអ៊ែលលី អង្គុយនៅខាងឆ្វេងលោកស្រី ហ្វារី ទី3, រំលងកៅអីជាប់លោកស្រីហ្វារី នឹងទល់មុខ ថេយ៉ុង ចោលមួយ នឹងកៅអី ទល់មុខ ជូណា ចោលមួយទៀត ទាំងដែលរាល់ដងនាងតែងតែអង្គុយនៅកៅអីក្បែរម្តាយក្មេកនឹងទល់មុខប្តីសោះនោះ... មិនយល់ទេថាហេតុអីថ្ងៃនេះនាងបែរជាប្តូរកន្លែងអង្គុយដូច្នេះ.... ហេីយក៏អត់មិនបាននឹងធ្វេីឱ្យម្តាយក្មេកនឹងប្តីឆ្ងល់៖
"អែលលី!....ហេតុអីមិនមកអង្គុយកន្លែងរបស់ឯងអក?....ម៉េចក៏ទៅអង្គុយឆ្ងាយយ៉ាងនេះទៅវិញ?" ហ្វារី ឆ្ងល់ក៏ហេីបមាត់សួរទៅកូនប្រសារ ខុសពីកូនប្រុសដែលគិតតែពីឆ្ងល់ចងចិញ្ចេីមសម្លក់នាង ដោយក្រស៊ែភ្នែកមុតស្រួច ធ្លុះដល់គ្រឿងក្នុង មិនខ្ចីនិយាយអ្វីសោះ តែគិតក្នុងចិត្ត:
(យ៉ាងមិចខ្លាចយេីងចាប់សីុម្តងទៀតណាស់ហេស? បានជាសុខចិត្តទៅអង្គុយឆ្ងាយបែបនេះ?......ឆឹស....) ថេយ៉ុង គេគិតថានាងប្រហែលជាខ្លាចគេចាប់ចាក់ខ្ចៅម្តងទៀតហេីយបានមកអង្គុយឆ្ងាយឆ្ងាយបែបនេះ ទាំងដែលការវាមកពីនាងនៅខ្មាស់ ចំពោះរឿងកាលពីយប់មិញដែលស្រែកសសំុគេ.... ហេីយថែមទាំងទង្វេីជ្រុលជ្រួសនោះទៀត..... កាន់តែគិតកាន់តែធ្វើឱ្យនាងភ័យ ខ្មាសអៀន មិនហ៊ានប្រឈមមុខនឹងគេថ្ពាល់ទាំងសងខាងឡេីងក្រហម.... បានត្រឹមឱនមុខចុះ ដៃខ្ញាំជាយរ៉ូប..... ឆ្លើយទាំងរដាក់រដុប
"ខ្ញ.....ខ្ញុំ...អឺ.... ខ្ញុំមិនសូវ....ស្រួល......ស្រួលខ្លួនទេីប...... អង្គុយឱ្យឆ្ងាយពីអ្នក..... អ្នកទាំងអស់គ្នា......" អ៊ែលលី សុខចិត្តកុហកថាខ្លួនឈឺ ក៏មិនទៅអង្គិយក្បែរគេដែល។កាលពីមុនគេមិនទាន់បានប៉ះនាង ក៏នាងខ្លាចគេមិនសូវហ៊ានសម្លឹងមេីលមុខគេចំៗប៉ុន្មានដែរ.... ហេីតពេលនេះប៉ះនាងហេីយ នាងរឹតតែភ័យខ្លាច ខ្មាសគេថែមទៀត......ចង់តែជ្រែកផែនដីនេះទៅក្រៅភពឱ្យផុតពីមុខពីមាត់គេទេ....
ВЫ ЧИТАЕТЕ
រឿង 📗 មន្តស្នេហ៍ប្រពន្ធចុង📗
Короткий рассказមិនមែនមានឈ្មោះថាជាប្រពន្ធចុងទាំងអស់សុទ្ធតែអាក្រក់ទេ ហេីយក៏គ្មានអ្នកណាម្នាក់ចង់ធ្វេីប្រពន្ធចុងគេឲអ្នកដទៃមេីលងាយដែរ! KIM TEAHYUNG × JUNG ELLY (Session01)
