ភាគ ២០

1.4K 35 0
                                        

"ហឹុក...លោកនិយាយឆ្កួតស្អីខ្ញំុមិនយល់ទេ... ហឹុក កំុមកមេីលងាយខ្ញំុបែបនេះ...." អ៊ែលលី តវ៉ាទាំងទឹកភ្នែករហាមជោគថ្ពាល់ដោយការឈឺចាប់វិញ.... គេឆ្កួតឬយ៉ាងមិច?សុខៗមកដៀលនាងបែបនេះ?.... នាងទៅធ្វេីស្អីគេ? ទៅទាក់ប្រុសពីពេលណា?...ហេតុអីនិយាយថានាងពេស្យាបេីនាងមានតែគេមួយនឹង មិនដែលទាំងចេញក្រៅផ្ទះនេះផងមកជេរស្តីនាងបែបនេះ... ទឹកភ្នែកស្រក់ម៉ត់ៗដូចទឹកភ្លៀង ក្នុងទ្រូងសែនអួលណែនឈឺផ្សារខ្លាំងណាស់នៅពេលគេមកដៀលនាងបែបនេះ... ហេតុអីក៏អាបេះដូងឆ្គួតឡប់នេះវាឈឺខ្លាំងម្លេះ.... ហឹុកៗ..៚

"នាងនៀកថោកពិតមែន.... ក្នុងផ្ទះខ្ញំុនាងហ៊ានពពាក់ពួនគ្នាកណ្តាលផ្ទះ.... ស្និតស្នាលជាមួយអាអ៊ុនវ៉ូ នៅមុខគ្រប់គ្នា... ហ៊ានចាប់ដៃចាប់ជេីងគ្នា..៚ហៅអូនបងឱ្យរលួយមិនក្រែងចិត្តគេ.... កេរ្តិ៍ខ្មាសនាងនៅឯណា... មានប្តីហេីយមកធ្វេីចរឹកបែបនេះ នាងមិនខ្មាសគេ មិនខ្លាចញាតិមិត្តគេយកទៅនិយាយទេ ឬ? យ៉ាងហោចបេីមិនចេះខ្មាសគេ ក៏គួរតែទុកមុខមាត់ឱ្យគ្រួសារខ្ញំុផង " ថេយ៉ុង កាន់តែជ្រុលទៅទៀតហេីយ... ថេយ៉ុងចូលទៅចាប់ដេីមដៃឆ្វេងរបស់នាងច្របាច់សឹងតែបាក់ឆ្អឹងតាមភ្លេីងគំហឹងដែលមានក្នុងចិត្តគេពេលនេះ...

"ហឹុកៗ ខ្ញុំនឹងបងអ៊ុនវ៉ូ មិនបានធ្វេីខុសទេ...." អ៊ែលលី យំសសិតទាំងឈឺដៃសឹងបាក់ឆ្អឹងតែមិនស្រែកសសូម្បីមួយមាត់ឡេីយថាឈឺ.... ព្រោះពេលនេះចិត្តនាងបេះដូងនាងដែលត្រូវគេមេីលងាយចោទប្រកាន់វាឈឺជាងឆ្ងាយណាស់.... អ៊ែលលី នៅតែតវ៉ាខ្លួនមិនបានធ្វេីខុសដូចដែរគេនិយាយឡេីយ.... នាងគ្រាន់តែស្និតស្នាលនឹងគេ ព្រោះគេជាមនុស្សល្អប៉ុណ្ណោះ....

"ពូកែសម្តែងណាស់ខ្ញំុសូមសរសេីរ.... ហ្អឹស....ធ្វើដល់ថ្នាក់ហ្នឹងហេីយ នាងនៅតវ៉ាថាមិនខុសទៀតហ្អេស?....."

"ចឹងបែបណាទៅទេីបហៅថាខុសរបស់នាង ទាល់តែឃេីញដេកធេីគ្នាលេីគ្រែស្តែងៗតែម្តងមែនទេទេីបហៅថាខុស?..." ថេយ៉ុង និយាយទាំងសង្រ្គឺតជេីងធ្មេញ ផ្ចាញ់ផ្ចាល ឱនមុខទៅកៀកមុខរបស់នាង

ផាច់៚

"ហឹុកៗលោកកំុជ្រុលពេកបានទេ?...." អ៊ែលលី ទោះជានាងស្លូតយ៉ាងណាតែពេលគេមកនិយាយមែននេះនាងពិតជាទប់អារម្មណ៍ អត់ទ្រាំនឹងសម្តីអសុរោះមេីលងាយរបស់គេទៀតមកមិនបានពិតមែន... ទេីបជ្រុលលេីកដៃទះមុខសង្ហារបស់គេងាកទៅផ្នែកម្ខាងដោយមានស្នាមម្រាមប្រាំក្រហមងាំងលេីផ្ទៃមុខតែម្តង.... ព្រោះកម្លាំងដៃដែលនាងទះគេមិញនេះឈឺមិនស្ទេីរទេ មួយល្មមស្ពឹកមុខ....

រឿង    📗 មន្តស្នេហ៍ប្រពន្ធចុង📗Tahanan ng mga kuwento. Tumuklas ngayon