Skip
លោកស្រី ហ្វារី គាត់ធុញថប់នឹងការរស់នៅជារាល់ថ្ងៃជាមួយកូនប្រសារមុខលុយគ្មានកំណេីររបស់គាត់ខ្លាំងណាស់ទេីបគាត់បានចេញមកលេងផ្ទះមិត្តភក្តិរបស់គាត់...
កំពុងតែនិយាយគ្នាជាមួយមិត្តសុខៗស្រីតូចម្នាក់ក៏បានលេីកយកcake តូចមួយមកទទួលគាត់...
"ជាក្មេងថ្មីមែនទេឯង... មុខដូចជាមិនដែលឃេីញសោះ..." លោកស្រី ហ្វារីនិយាយជាការពិតណាស់គាត់ឧស្សាហ៍មកលេងផ្ទះមិត្តភក្តិគាត់ណាស់ស្ទេីរតែរាល់ថ្ងៃហេីយ... ប៉ុន្តែទេីបតែថ្ងៃនេះទេដែលគាត់បានឃេីញក្មេងតូចម្នាក់នេះ មេីលទៅមុខមាត់ស្លូតបូតមានមន្តស្នេហ៍ ស្រស់ស្អាតណាស់ ថែមទាំងមានកាយវិការទន់ភ្លន់ចរឹករឹកពារសុភាពរាបសារគួរឱ្យអាណិតស្រឡាញ់ទៀតតផង...
" គឺនាងជាក្មួយស្រីសាច់ឆ្ងាយរបស់អ៊ំមេផ្ទះយេីង... លឺថាប៉ាម៉ាក់របស់នាងទេីបតែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មិនប៉ុន្មានថ្ងៃមុននេះទេ... ដោយសារនាងជាក្មេងស្រីស្កូតបូតទេីបអឡំឈុនមិនហ៊ានឱ្យនាង នៅផ្ទះតែម្នាក់ឯងទេ ខ្លាចគេមានគំនិតអាក្រក់ចង់ធ្វេីបាបនាងទេីបឱ្យនាងរេីមកនៅជាមួយយេីងកាលពីម្សិលមិញនេះឯង... " លោកស្រីអ៊ុននី និយាយរាប់រ៉ាប់ប្រាប់មិត្តយ៉ាងវែងអន្លាញ...លោកស្រី ហ្វារីព្យាយាមសម្លឹងមេីលមុខនឹងរូបរាងរបស់នាងរហូតនាងតូចចេញទៅក្រៅបាត់។បេីតាមគាត់គិតនាងពិតជាស្អាតណាស់មេីលទៅប្រហែលជាអាចយកមកចងចិត្តកូនប្រុសគាត់បានដែលហេីយ... គាត់ពិតជាចង់បាននាងជាកូនប្រសារណាស់ជំនួសកន្លែងកូនប្រសារសំណព្វចិត្តកូនប្រុសគាត់នោះណាស់...
"ហឹម... ចុះនាងអាយុប៉ុន្មាន?ហេីយឈប់រៀនឬនៅ"លោកស្រីហ្វារី ចាប់ផ្តើមសួរដេញដោរពីរឿងរបស់នាងតូច...
"ហេីយយ៉ាងមិចឯងនឹង?មិចក៏សួរច្រេីនម្លេះមានគំនិតអីទេដឹងឯងនេះ?"លោកស្រីអ៊ុននី និយាយទាំងដឹងពីគំនិតរបស់មោត្តហេីយតែធ្វេីជាសួរបន្ត
"យេីងសួរក៏ឆ្លេីយសិនមក ចាំយេីងប្រាប់តាមក្រោយ..." លោកស្រី ហ្វារី
"អឺៗ... នាងមានអាយុ18ឆ្នាំហេីយ... ហេីយក៏ឈប់រៀនដែលគឺឈប់រៀននៅពេលរៀនចប់ទី12
ប៉ុន្តែខែមុននេះឯង... "
DU LIEST GERADE
រឿង 📗 មន្តស្នេហ៍ប្រពន្ធចុង📗
Kurzgeschichtenមិនមែនមានឈ្មោះថាជាប្រពន្ធចុងទាំងអស់សុទ្ធតែអាក្រក់ទេ ហេីយក៏គ្មានអ្នកណាម្នាក់ចង់ធ្វេីប្រពន្ធចុងគេឲអ្នកដទៃមេីលងាយដែរ! KIM TEAHYUNG × JUNG ELLY (Session01)
