" នាងកំុចេះតែនិយាយ អ៊ែលលី មិនដែលឱ្យដៃពួកយេីងទេ.... យេីងជាអ្នកស្រឡាញ់ ជាអ្នកចង់បាននាងដោយខ្លួនឯង... ហេីយយ៉ាងមិច នាងច្រណែនដែលយេីងមិនស្រឡាញ់នាង មិនតាមទ្រ នាងដូចជាអ៊ែលលី មែនទេ? " អ៊ុនវ៉ូ និយាយចេញមកច្បាស់ៗតែម្តងថា គេស្រឡាញ់អ៊ែលលី គេចង់បាននាង ស្មានថា គេមិនដឹងមែនទេថា ជូណា នាងលួចស្រឡាញ់ គេចង់បានគេឡេីងញ័រខ្លួនតាំងពីនៅជាសង្សារបស់ថេយ៉ុង... ដឹងទេថាហេតុអ្វីនាងមានថេយ៉ុងហេីយ នៅចង់បានគេទៀត?... ក៏ព្រោះតែគ្រួសារគេមានជាង គ្រួសារត្រកូល គីម នោះអី... កំុស្មានថាគេមិនដឹងឱ្យសោះ គេមិនបានល្ងង់ដូច ថេយ៉ុង ដែលមេីលមិនដឹង ហេីយទៅស្រឡាញ់ស្រីដូចជានាងងេីបក្បាលមិនរួចនោះទេ...
"មាត់នាងគួរណាតែទុកសីុបាយឱ្យឆ្ងាញ់ទៅ ប្រយ័ត្នស្បែកជេីងហោះចូលមាត់... ចង់យេីងយកចិត្តអ៊ែលលី ឬ យកចិត្តយ៉ែម ក៏មិនទេីសក្បាលនាងដែរ..." ចុកៗណាស់ ជេកសិន ដាក់មិនសម្ច័យមាត់ មោនខ្វល់ថាជាប្រពន្ធមិត្តឡេីយ ឱ្យតែមាត់ចង្រៃៗគេមិនទុកទេ...៚
ឯអ្នកបម្រេីវិញ គ្រាន់តែឮ ជេកសិន លេីកយ៉ែមមកនិយាយភ្លាមនាំគ្នាងាកមកមេីលមុខយ៉ែមហេីយញញឹមខ្ចឹបតែម្តង...
(នេះអ្នកប្រុស ជេកសិន ចាប់អារម្មណ៍ខ្ញុំហ្អេស?...ហួយអៀនហ៎ានៀក😅)យ៉ែម និយាយក្នុងចិត្ត ដោយញញឹមស្រស់ ថ្ពាល់សងខាងប្រែជាក្រហមមួយរំពេច...
"..........." ជូណា គាំងស្ញេញ កប់យោបល់ហា មាត់លែងរួចតែម្តង....
"បានហេីយ....ថ្លង់ណាស់ សីុបាយទៅ..." ថេយ៉ុង ដែលធុញថប់នឹងបរិយាកាសនេះជាយូរមកហេីយ ក៏ហេីបមាត់ស្រែកមួយវ៉ាសផ្អេីរគ្រប់គ្នាតែម្តង....
ហេីយលោកស្រី ហ្វារី ក៏គ្រវី នឹងគ្រប់គ្នា ក្បាលធុញដូចគ្នាទេីបសម្រេចចិត្តដួសបាយដាក់មាត់បរិភោគបន្ត...
Night🌙🌌
ក្រាក៚
សម្លេងបន្លឺចេញចេញពីទ្វាបន្ទប់ទឹកបានបន្លឺឡេីង បង្ហាញឱ្យឃេីញរូបរាងប្រុសសង្ហា សាច់ដំុកង់ៗរំុស្រោបដោយដំណក់ទឹកថ្លាៗតិចៗ ចេញមកនឹងរំុកន្លែងល្វែងក្រោមព្រមជាមួយសរសៃរសក់សេីមជោគរលស់តិចៗ...
DU LIEST GERADE
រឿង 📗 មន្តស្នេហ៍ប្រពន្ធចុង📗
Kurzgeschichtenមិនមែនមានឈ្មោះថាជាប្រពន្ធចុងទាំងអស់សុទ្ធតែអាក្រក់ទេ ហេីយក៏គ្មានអ្នកណាម្នាក់ចង់ធ្វេីប្រពន្ធចុងគេឲអ្នកដទៃមេីលងាយដែរ! KIM TEAHYUNG × JUNG ELLY (Session01)
