"ខ្ញុំទេីបមកពីផ្ទះ.....៚"
"ផ្ទះអ្នកណា?....ផ្ទះសាហាយឯង ឬក៏ផ្ទះអ្នលបម្រេី?"លោកស្រី ហ្វារី និយាយដូចដឹងរឿងអញ្ចឹង...
លឺសម្តីលោកស្រីហ្វារីហេីយ ធ្វើឱ្យជូណា ភ្ញាក់ព្រឺតមុខស្លេកស្លាំងតែម្តង...
(មិចក៏ម៉ាក់ក្មេកនិយាយដូចដឹងខ្លាំងម្លេះ?... ឬគាត់បានឃេីញ? ឬជាគម្រោងរបស់គាត់?"
"យ៉ាងមិចយេីងនិយាយត្រូវ ឆ្លើយមិនចេញមែនទេ?"
"មិន...មិនពិតទេ....ខ្ញុំទេីបមកពីផ្ទះ... ផ្ទះម៉ាក់ ម្សិលមិញគាត់មិនស្រួលខ្លួន ទេីបខ្ញំុត្រូវទៅមេីលគាត់។ ម៉ាក់ក្មេងកំុចេះតែចោទ..."
"ហឹស..... ល្អ!ឱ្យតែពិតដូចសម្តីឯងទៅចុះ" លោកស្រី ហ្វារី និយាយទាំងចំអក
"បេីអស់ការអីហេីយ.... ខ្ញុំសំុទៅបន្ទប់សិនហេីយ" ជូណា ឱនគោរពបន្តិចហេីយក៏ឡេីងទៅបន្ទប់ទៅ...
គ្រាំង៚
ជូណា សែនក្តៅក្រហាយនឹងរឿងដែលបានកេៅយឡេីងជាពន់ពេក មកដល់បន្ទប់បិទទ្វាខ្លាំងៗ ស្ទេីរតែរង្គេីអស់មួយភូមិគ្រឹះ ដេីរទន្រ្ទាំជេីងមិនសុខចិត្តខ្លាំងៗ នឹងហក់ទៅននៀលលេីពូកបន្ត...
"ហេីុយយយយ..... ចង្រៃន៍ស្អីយ៉ាងនេះ.... មិចក៏គ្រប់យ៉ាងទៅជាបែបនេះអស់ហេីយ...អ្ហាយយយ....." ជូណា សែនម៉ួម៉ៅណាស់ .... ហេតុអីក៏ពេលនេះរឿងវារញេរញ៉ៃបែបនេះ មិចក៏នាងយកខ្លួនទៅប្រឡាក់ប្រឡូកជាមួយអ្នកបម្រេីទៀត?...ទាំងដែលមានថេយ៉ុងជាស្វាមីមានអ្វីៗល្អគ្រប់យ៉ាងហេីយនោះ..... ពេលនេះ ម្តាយក្មេកកំពុងតែលេីកនាងអ៊ែលលីមកធ្វេីប្រពន្ធចុងថេយ៍ផង....ចុះបេីថេយ៍ដឹងគ្រប់យ៉ាងមិនរលាយអស់ហេីយទេហេស?.....ទាំងលុយកាក់ ទ្រព្យសម្បត្តិ ប្តី.... គ្រប់យ៉ាងមិនធ្លាក់ទៅក្នុងដៃនាងអ៊ែលលី អស់ហេីយទេឬ?.....មិនបានទេ! នាងត្រូវតែបំបិទរឿងនាងមានអីៗជាមួយឆាងយោល ឱ្យជិត.... ហេីយត្រូវតែប្រញ៉ាប់ចាត់ការនាង អ៊ែលលី ឱ្យរលាយបាត់ពីលោកនេះឱ្យបានឆាប់បំផុត បេីនិយាយស្រួលឱ្យចេញមិនចេញទៅហេីយ ទាល់តែប្រេីថ្នាំងខ្លាំង....
" ចំណែកអាឆាងយោល ហឹស ត្រូវតែដូចគ្នា... យេីងមិនទុកឱ្យនាំតែទេីសដៃ ទេីសជេីងទេ...." ជូណា បន្ទាប់ពីគិតរួចមក នាងក៏ងូតទឹករៀបចំខ្លួនទៅផ្ទះម្តាយក្មេកនាង។
YOU ARE READING
រឿង 📗 មន្តស្នេហ៍ប្រពន្ធចុង📗
Short Storyមិនមែនមានឈ្មោះថាជាប្រពន្ធចុងទាំងអស់សុទ្ធតែអាក្រក់ទេ ហេីយក៏គ្មានអ្នកណាម្នាក់ចង់ធ្វេីប្រពន្ធចុងគេឲអ្នកដទៃមេីលងាយដែរ! KIM TEAHYUNG × JUNG ELLY (Session01)
