Part 32 : ឯងជាអ្នកណា ?

Start from the beginning
                                    

" បងប្រុសនិយាយពិតមែនហេស៎? បងពិតជានាំគេជួបខ្ញុំវិញមែនហេស៎? " ថេយ៉ុងញញឹមឡើង យ៉ាងសប្បាយចិត្ត ដោយគិតថានឹងបានជួបនាយកម្លោះវិញ ។

" បាទ តែឯងត្រូវទៅញុាំបាយ មើលថែខ្លួនឯង មិនចឹងទេ បងមិននាំគេមកជួបឯងទេ " សុកជីនញញឹមទាញប្អូនប្រុសមកអោប កុំថាតែប៉ាម៉ាក់គេអី សម្បីតែគេជាបងប្រុសក៍មិនចង់ឃើញប្អូនបែបនេះដែរ ។


Skip ___1 សប្ដាហ៍ក្រោយមក___
#ហាងកាហ្វេ

" សួស្តីបាទ ត្រូវការកុម្មងអ្វីដែរ? " នាយកម្លោះជុងហ្គុកញញឹមញញែមសួរទៅភ្ញៀវ ។

" យកកាហ្វេខ្មៅមួយកែវ ហើយខេកមួយផង "

" បាទបាន សូមរង់ចាំបន្តិច " ជុងហ្គុកញញឹមមុននឹងដើរយកមីនុយភ្ញៀវកុម្មងទៅអោយមីនណា ។

" ភ្ញៀវតុលេខ១០កុម្មងកាហ្វេខ្មៅ...ខឹក...ខឹក...
...ហើយ..ខេកមួយផងដែរ...ខឹក..ខឹក " ជុងហ្គុកនិយាយផងក្អកផង ទម្រាំតែនិយាយចប់ ។

" នេះទឹក លោកញុាំទឹកសិនទៅ លោកក្អកចេញឈាមទៀតហើយ ខ្ញុំថាលោកទៅសម្រាកទៅមិនបាច់ធ្វើអីទេ ពួកខ្ញុំអាចធ្វើបាន " មីនណាហុចទឹកអោយនាយកម្លោះដោយសារនាយក្អកខ្លាំងពេក ។

១សប្តាហ៍មកនេះជុងហ្គុកបានមករស់នៅជាមួយនឹងមីនណាហើយនិងប៉ារបស់នាង។ នាយកម្លោះជួយរត់តុជារៀងរាល់ថ្ងៃ ទោះមីនណាហាមយ៉ាងណាក៍ដោយ ព្រោះនាយមានជំងឺត្រូវការនៅស្ងៀមមិនមែនរត់ចុះឡើងបែបនឹងទេ ។

" អត់ទេ..ខ្ញុំមកនៅជាមួយអ្នកនាង...ចឹងខ្ញុំមិនត្រូវមករស់នៅស្រួលៗទេ..ខឹក..ខឹក " ជុងហ្គុកលើកទឹកមកផឹកមុននឹងឆ្លើយទៅនាងវិញ ទោះបីគេរស់បានត្រឹម១ខែទៀត តែគេក៍មិនអាចមកនៅទីនេះរយះពេលមួយខែដោយមិនធ្វើអីដែរ នាយធ្វើមិនបានទេ។

" ជុងហ្គុក..អ៊ំថាឯងទៅសម្រាកសិនទៅណា..ឯងរត់ចុះឡើងមួយព្រឹកហើយ " លោកចាងដែលត្រូវជាប៉ារបស់មីនណានិយាយឡើង ព្រោះថានាយរត់តុមួយព្រឹកហើយ សំខាន់ក្អកផងអីផង មើលទៅក៍លំបាកណាស់ដែរ ។

" បាទ ចឹងបន្តិចទៀត ខ្ញុំនឹងមកជួយអ៊ំវិញណា " ជុងហ្គុកញញឹមខ្សោះដាក់គាត់បន្តិច ទើបដើរទៅបន្ទប់ដែលមាននៅក្នុងហាងស្រាប់ ព្រោះមានអារម្មណ៍ថាដូចជាពិបាកដកដង្ហើមទៀតហើយ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now