Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត

Start from the beginning
                                    

" អឹម " ថេយ៉ុងងក់ក្បាល មុននឹងប្រលេះដៃសាងយូចេញបន្តិច ទើបដើរទៅខាងក្រៅមុន ចំណែកជុងហ្គុកក៍ប្រុងនឹងចេញទៅដែលហើយតែក៍ស្ងៀមវិញនៅពេលសាងយូនិយាយពាក្យពេចន៍ខ្លះមកកាន់គេ។

" យើងដឹងថាពួកឯងធ្លាប់ត្រូវជាអ្វីនឹងគ្នា តែយើងសូមតឿនឯងទៅចុះ ពេលនេះគេមិនមែនជារបស់ឯងទៀតទេ តែគេជារបស់យើង នៅឆ្ងាយពីគេបន្តិចទៅ កុំថាយើងមិនបានប្រាប់ "  សាងយូនិយាយហើយដើរចេញទៅមិនទាន់បានប៉ុន្មានជំហានផងក៍...

ប្រូស!!! នាយកម្លោះសាងយូទាក់ជើងនឹងជើងនាយកម្លោះដួលទៅលើឥដ្ឋមួយទំហឹង ។

" លោកកុំមានអំនួតខ្លាំងពេក មិនមែនពួកយើងបែកគ្នាហើយមិនអាចត្រូវគ្នាវិញនោះទេ រវាងរបស់ចាស់ដែលប្រើកើត នឹងរបស់ថ្មីដែលប្រើមិនកើត គេប្រាកដជាយករបស់ចាស់ហើយ លោកទៅវិញទេ ដែលគួរតែខ្លាច ប្រយ័ត្នអ្នកចាស់ដូចជាខ្ញុំយកទៅវិញបាត់ទៅ ខ្ញុំទៅសិនហើយ  " ជុងហ្គុកញញឹមចុងមាត់បន្តិចក៍ដើរចេញទៅ នាយមិនមាត់មិនមែនមានន័យថានាយមិនតបតរដែរ មនុស្សដូចជា ចន ជុងហ្គុក មិនអោយអ្នកណាមកមើលងាយទេ ទោះជាអ្នកបម្រើគេក៍ដោយលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចនិយាយមើលងាយគេបាន ។


" អាចង្រៃ!!!ឯងហ៊ានផ្គើននឹងយើងផងហេស៎? បានយើងនឹងអោយឯងស្គាល់យើងម្តង " សាងយូស្រែកទាំងខឹង មិនគួរណាអោយជុងហ្គុកថាអោយគេបានសោះ ។ ( កុំយល់ច្រឡំថាបងនឹងតួអាក្រក់ហាស៎ មកគាត់ស្រឡាញ់ថេយ៉ុងពេក 🌚😂)

_________

#In car 🚗

    នៅក្នុងឡានមានសភាពស្ងាត់ច្រងំព្រោះតែគ្មានអ្នកណានិយាយអីមួយម៉ាត់ ចំណែកអ្នកជាម្ចាស់តូចវិញអង្គុយធ្វើមុខមាំតាំងពីឡើងឡានមក អ្នកកម្លោះខាងនេះចេះតែលួចមើល និងបារម្ភពីគេ មិនដឹងថាគេកើតអី ។

" ម្ចាស់តូចកើតអីទេ? " ដោយអត់ទ្រាំមិនបាននាយកម្លោះក៍សម្រេចចិត្តសួរទៅរាងតូច ។

" មិនអីទេ យើងគ្រាន់តែមានរឿងស្មុកស្មុាយក្នុងចិត្តខ្លះប៉ុណ្ណោះ " តាមពិតទៅរាងតូចម្នាក់នេះកំពុងអង្គុយគិតពីទំនាក់ទំនងរបស់គេនឹងជុងហ្គុក ចិត្តមួយមិនចង់សងសឹកទៀតទេ ចង់ត្រឡប់ទៅដូចមុន តែចិត្តមួយទៀតប្រាប់ថានាយធ្លាប់ធ្វើបាបចិត្តជាច្រើនមិចនឹងអាចត្រឡប់ទៅដូចដើមស្រួលៗនោះ។ទោះបីជាចង់ត្រូវគ្នាក៍មិនដឹងធ្វើយ៉ាងមិច បើរឿងគ្រប់យ៉ាងវាដើរដល់ត្រឹមនេះទៅហើយ ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now