Part 20 :ការវិលត្រឡប់ !!

Začít od začátku
                                    

" គីម ថេយ៉ុង ហេស៎? " នៅពេលឮឈ្មោះរបស់ថេយ៉ុង បេះដូងរបស់គេស្រាប់តែលោតញាប់យ៉ាងមិច មានអារម្មណ៍ថារបស់ដែលបាត់ទៅពេលនេះដូចត្រឡប់មកវិញហើយ ឬមកពីគេនឹកឃើញដល់ស្នាមថើបដែលនាយបានថើបគេតាំងពីប៉ុន្មានឆ្នាំមុន ។

Skip
#ភូមិគ្រឹះគីម
   ឡាននៃត្រកូលមួយនេះក៍បានធ្វើដំណើរមកដល់ បើកចូលមកខាងក្នុង ។
 

ងុឺត

" កូនថេយ៍ !! " អ្នកជាម្តាយដើរចេញមកទទួលកូនប្រុសពៅសំណព្វចិត្ត

" ម៉ាក់!! កូននឹកម៉ាក់ខ្លាំងណាស់ " ថេយ៉ុងចូលទៅអោបអ្នកជាម្តាយដោយក្តីនឹករលឹក។ លោកគីមនិងណាមជីនក៍ដើរចេញមក ។

" ម៉ាក់ក៍នឹកកូនដែរ ហីយ៉ាកូនម៉ាក់ឥលូវស្អាតជាងមុនច្រើនណាស់នៀក " លោកស្រីគីមលែងពីការអោប ហើយទើបនិយាយពោលសរសើរអ្នកជាកូន។

" មិននឹកប៉ាខ្លះទេហេស៎? " លោកគីមនិយាយឡើងដោយទឹកមុនអន់ចិត្ត

" អ្នកណាថា កូននឹកលោកប៉ាចង់ស្លាប់ទៅហើយ" ថេយ៉ុងដើរចូលទៅអោបអ្នកជាឪពុកម្តង លោកគីមញញឹមលើកដៃអោបកូនប្រុស

" អាកូនកំហូចឯងនេះ  " លោកគីមសើចបន្តិច

" ហីយ៉ា គេទៅនៅអង់គ្លេស គេលែងស្គាល់បងប្រុសដូចជាពួកយើងដែលនៅកូរ៉េនេះហើយ "  ណាមជីនធ្វើនិយាយលេងទៅកាន់ប្អូន

" ស្លាប់ហើយប្អូនបន់អោយតែបានមកកូរ៉េវិញឆាប់ៗដើម្បីជួបពួកបង " ថេយ៉ុងធ្វើមុខស្អុយៗចូលទៅអោបអ្នកជាបងទាំងពីរ ។

" បងថាលេងទេ បងក៍នឹកឯងដែរ " ជីនអង្អែលក្បាលប្អូនតិចៗ ។

" លោកប៉ាល្ងាចនេះយើងធ្វើពិធីជប់លៀងការត្រឡប់មកពីបរទេសរបស់ថេយ៍ល្អទេលោកប៉ា " ណាមជុននិយាយឡើង

" ប្រាកដណាស់ ល្ងាចនេះប៉ានឹងធ្វើកម្មវិធីអោយធំហើយបង្ហាញមុខកូនថេយ៍តែម្តង យ៉ាងមិចដែរកូន" លោកគីមនិយាយឡើង ហើយក៍សួរទៅកូនប្រុសខ្លាចគេមិនព្រម ។

" សម្រេចតាមលោកប៉ាទៅចុះ " ថេយ៉ុងញញឹមបន្តិច យ៉ាងណាគេមកវិញហើយ មកវិញលើកនេះគេមិនលាក់មុខលាក់មាត់ទៀតទេ ព្រោះគេជាគីម ថេយ៉ុង ជាមនុស្សម្នាក់ទៀតមិនមែនជាគីម ថេយ៉ុងឬក៍គីមឆេវីកាលពីមុនទេ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Kde žijí příběhy. Začni objevovat