Part 16 : នឹកនា

En başından başla
                                    

" បានហើយអូន កូនដល់ពេលត្រូវចេញដំណើរហើយ
សាងយូ ពូផ្ញើផងណា ពូទុកចិត្តលើក្មួយហើយ " លោកគីមញញឹម និយាយទៅកាន់សាងយូ ។

" បាទ ជម្រាបលាលោកពូអ្នកមីង " បន្ទាប់ពីនិយាយហើយ គ្រូពេទ្យក៍រុញគ្រែអ្នកជំងឺរបស់ថេយ៉ុងដើរចូលទៅក្នុងយន្តហោះផ្ទាល់ខ្លួនរបស់ត្រកូលគីមព្រមជាមួយនឹងសាងយូ ។

    មួយសន្ទុះក្រោយមកយន្តហោះក៍ចាប់ហោះឡើងយ៉ាងខ្ពស់ដើម្បីធ្វើដំណើរឆ្លងប្រទេស ។

( ចន ជុងហ្គុក អរគុណគ្រប់យ៉ាងដែលលោកបានបង្រៀនខ្ញុំ ខ្ញុំនឹងចាំអ្វីដែលលោកធ្វើមកលើខ្ញុំមិនភ្លេចនោះទេ  ហើយខ្ញុំនឹងត្រឡប់មកវិញម្តងទៀត អោយលោកសងនឹងការឈឺចាប់របស់ខ្ញុំទាំងអស់) ថេយ៉ុងបង្ហូរទឹកភ្នែកមកជាលើកចុងក្រោយ គេសន្យាថាមិនយំព្រោះតែអ្នកណាទៀតទេ ហើយគេនឹងត្រឡប់វិញ ដើម្បីអោយមនុស្សប្រុសម្នាក់សងនៅអ្វីដែលនាយធ្លាប់ធ្វើមកលើគេ ។  ( បុិហ្គុកត្រៀម )

Skip
School 🏫

" អាហ្គុក សង្សារឯងទៅណាបាត់ហើយ? " យ៉ុនគីសួរទៅនាយកម្លោះដែលអង្គុយញុាំបាយស្ងៀម ។

" យើងបែកគ្នាហើយ " ជុងហ្គុកឆ្លើយទៅវិញ ធ្វើអោយ២នាក់នោះភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសហូសុកគេមិនមែនភ្ញាក់ផ្អើលធម្មតាទេគឺខឹងតែម្តង។

" ឌឹប...អាចង្រៃ ឯងនិយាយស្អី? ហេតុអីក៍បែកគ្នា? ឯងដឹងទេឆេវីស្រលាញ់ឯងប៉ុណ្ណា ? ឯង ឌឹបៗ " ហូសុកស្ទុះទៅវ៉ៃជុងហ្គុកឡើង៤.៥ ដៃ តែលើកនេះជុងហ្គុកមិនតដៃទាស់តែសោះ  ។

" បានហើយហូសុក បានហើយវ៉ៃគេខ្លាំងបែបនេះគេងាប់បាត់ឥលូវហើយ " យ៉ុនគីចូលមកចាំហូសុកចេញ មិនចឹងទេ គេមិនព្រមឈប់វ៉ៃទេ ហើយក៍ឆ្ងល់ថាមិចបានជុងហ្គុកអង្គុយអោយគេវ៉ៃស្រួលៗមិនងើបមកតតាំងដូចពីមុន ។

" យើងចង់វ៉ៃវាអោយងាប់ " ហូសុកនៅតែច្រឡោតចង់ចូលទៅវ៉ៃជុងហ្គុកទៀត តែជីមីនដែលទើបដើរមកដល់ក៍ចូលមកជួយចាប់គេដែរ ។

" សិស្សច្បងបានហើយ " ជីមីនជួយចាប់ទាញគេចេញមក ព្រោះមើលទៅគេខឹងខ្លាំងណាស់ មិនដឹងគេខឹងរឿងអីទេ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Hikayelerin yaşadığı yer. Şimdi keşfedin