Part 5 : លាងសម្អាតខ្លួន !!!

Start from the beginning
                                    

" លោកជានាយកសាលាមែនទេ? " សុកជីនលែងពីជុងហ្គុកងើបមកសួរលោកនាយកដោយកែវភ្នែកកំណាច ចំណែកជុងហ្គុកពេលនេះបែកមុខបែកមាត់ប្រុសសង្ហាខ្ទិចហើយ ។( សមមុខ😌)

" បាទ...ទាន " លោកនាយកឆ្លើយដោយសំឡេងញ័រៗព្រោះតែក្រសែភ្នែករបស់សុកជីនកំពុងមើលមកគាត់ វាគួរអោយខ្លាច ។

" លោកឯងជានាយកឈរមើលសិស្សវ៉ៃគ្នាស្ទើរស្លាប់ចឹងហេស៎ មិនចូលទៅឃាត់ទេហេស៎? លោកនាយក !!" ជីនស្រែកកំហកដាក់គាត់ ដោយភាពខឹងក្រោធនៅពេលនេះ ប្អូនគេបិុះស្លាប់បុិះរស់លោកនាយកបែរជាឈរមើលធ្វើប្រងើយទៅវិញ ។

" សូមទោសទាន មិនមែនមិនចង់ឃាត់ទេ តែមួយជាកូនលោកចន ហើយមួយទៀតត្រឹមជាក្មេងអនាថា...អូយ!!" គ្រាន់តែនិយាយសព្វនាមក្មេងអនាថាភ្លាមសុកជីនចូលមកក្របួចករអាវគាត់ឡើង ដោយមិនទាន់វ៉ៃទេ តែគាត់ស្រែកមុនបាត់ ( ប្រញាប់តាសស្រែកមងអ៊ំ😌)

" លោកហៅអ្នកណាក្មេងអនាថា លោកនិយាយម្តងទៀតទៅមើល!! " សុកជីនស្រែកឡើងតឹងសរសៃក នៅនឹងមុខគេហ៊ានហៅប្អូនគេក្មេងអនាថាផងហេស៎? លែងចង់រស់ឬក៍យ៉ាងមិច?

" សូមទោសទាន ខ្ញុំមិនដឹងអីទេទាន " លោកនាយកពោលពាក្យសូមទោសទាំងភ័យញ័រខ្លួនអស់ទៅហើយ នៅពេលឃើញសុកជីនដូចជាខឹងខ្លាំងណាស់ ។

" បងប្រុសបានហើយណា " ឆេវីចូលមកទាញបងប្រុសចេញពីលោកនាយកដោយប្រាប់គេខ្សឹបៗអាចឮតែ២នាក់។

"ឯងយ៉ាងមិចហើយ? " សុកជីនងាកមកសួរអ្នកជាប្អូនដោយក្តីបារម្ភ សម្លឹងទៅមើលករដែលមានស្នាមក្រហមដោយសារជុងហ្គុកច្របាច់មិញនោះ ដោយខឹងមិនស្ទើរ។

" ខ្ញុំមិនអីទេ បងឆាប់ទៅវិញទៅ" ឆេវីក្រវីលក្បាលប្រាប់បងថាគេមិនអី ហើយនៅប្រាប់បងគេតិចៗអោយគេទៅវិញថែមទៀត ។

" បងទៅវិញមិនទាន់បានទេ " សុកជីននិយាយហើយក៍ដើរទៅរកជុងហ្គុកដែលងើបឈរឡើងមកនោះ ។

" ចន ជុងហ្គុកលោកដូចជាប្រហើនពេកហើយ លោកដឹងទេថាគេជាអ្នកណាទេ? " ពាក្យសម្តីរបស់សុកជីន ធ្វើអោយអ្នកគ្រប់គ្នារួមទាំងជុងហ្គុកឆ្ងល់ជាខ្លាំង ។ ក្មេងនេះជាអ្នកណា? ហេតុអីសុកជីនមើលទៅដូចជាយកចិត្តទុកដាក់ជាមួយខ្លាំងម្លេះ?

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now