Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!

Start from the beginning
                                    

" ត្រូវហើយឯងមុខអាក្រក់ គេមិចនឹងអាចមើលឃើញនិងស្រលាញ់ឯងនោះ ទោះឯងជាកូនទេវតាទៀត ក៍គេមិនមកស្រលាញ់ក្មេងមុខដូចឯងដែរថេយ៉ុង " ថេយ៉ុងសើចតិចៗលាយនិងទឹកភ្នែក ទើបនិយាយពាក្យដល់ឈឺចាប់ទាំងនេះចេញមក គឺឈឺខ្លាំងណាស់ជាពិសេសនៅពេលដែលមនុស្សដែលខ្លួនមានចិត្តស្រលាញ់និយាយមើលងាយដិះដៀលគេថាក្មេងសម្រាមពេញៗមាត់បែបនេះ ។

តុក តុក

"អ្នកប្រុសតូច ម៉ែដោះយកអាហារនឹងថ្នាំមកជូនណា" ម៉ែដោះគោះទ្វារស្រែកប្រាប់រាងតូចពីខាងក្រៅ ។

" បាទ ខ្ញុំទៅហើយម៉ែដោះ " ថេយ៉ុងលើកដៃជូតទឹកភ្នែកអោយស្អាត ទើបញញឹមដាក់កញ្ចក់បន្តិច ហើយងើបទៅបើកទ្វារអោយម៉ែដោះរបស់គេ ។

ក្រាក

" អ្នកប្រុសតូច នេះអ្នកប្រុសតូចរបស់ម៉ែដោះយំហេស៎? តើអ្នកប្រុសកើតអី? " ម៉ែដោះសួរទៅរាងតូចភ្លាមដោយបារម្ភនៅពេលឃើញភ្នែកក្រហមៗរបស់គេ ។

" គឺខ្ញុំមិនអីទេណា ម៉ែដោះកុំបារម្ភអី " ថេយ៉ុងញញឹមដាក់គាត់បន្តិច តាមទម្លាក់ដែលគេចេះតែញញឹម ដោយក្នុងចិត្តកំពុងផ្ទុកទៅដោយរឿងឈឺចាប់ ។

" ចា៎ ចឹងម៉ែដោះទៅវិញហើយណា អ្នកប្រុសត្រូវការអីប្រាប់ម៉ែដោះណា " ម៉ែដោះមិនដឹងធ្វើយ៉ាងមិច មានតែទុកអោយនាយតូចបានសម្រាក់ គាត់និយាយហើយក៍ដើរចេញទៅវិញ ថេយ៉ុងក៍កាន់អាហារទាំងនោះយកមកអង្គុយញុាំដោយឃ្លាន ព្រោះព្រឹកមិញញុាំអីបានតែបន្តិច ក៍ត្រូវពាក្យដូចជះអាចម៍ទាំងកន្ថោររបស់រាងក្រាស់មកជេគេមាំងៗ មានអារម្មណ៍ឯណាលេបបាយចូលទៀតទៅ ។

បន្ទាប់ពីញុាំរួច ថេយ៉ុងក៍ទៅងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ហើយចេញមកអង្គុយធ្វើលំហាត់ រាងតូចតែងតែធ្វើបែបនេះ ពេលនៅផ្ទះមិនចូលចិត្តចេញទៅណាទេ ចូលចិត្តសំងំតែក្នុងបន្ទប់ធ្វើលំហាត់ ព្រោះគ្រូមិនសូវបង្រៀនគេដិតដល់ដូចសិស្សដទៃទេ ទើបគេត្រូវរៀនខ្លួនឯងបន្ថែម។

Skip
__Night 🌉__
# club
នៅក្នុងក្លឹបល្បីមួយកន្លែងដែលសម្បូរទៅដោយកូនអ្នកធំៗ មកលេងសម្រាយខួរក្បាលនៅទីនេះ ហើយក៍មានក្រុមរបស់នាយកម្លោះជុងហ្គុកដែរ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now