Ep 01 : គ្រាដំបូងដែលឃើញបង 😹

1.7K 98 5
                                    

សម្លេងឆូរឆរ ឡូឡារបស់សិស្សមហាវិទ្យាល័យមួយ កំពុងតែមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំងព្រោះតែវត្តមានរបស់ ជើងកាងប្រចាំសាលា ក៏អាចនិយាយថាជា Gangster ម្នាក់ ......

គេជាមនុស្សប្រុស តែគេមានសក់វែង សម្លៀកបំពាក់មិនសមជាសិស្សសាលា គេពាក់អាវយឺតពណ៌ខ្មៅ ខោខ៊ាវប៊យជើងវែងគ្មានសណ្ដាប់ធ្នាប់ ដើរកំពុងដើរជាមួយក្រុមរបស់គេ គឺសុទ្ធតែក្រុមជើងកាងហ្នឹងអែង

គេដើរបង្ករឿងក្នុងសាលារាល់ថ្ងៃ ថ្ងៃខ្លះវៃគ្នាក្នុងថ្នាក់ ថ្ងៃខ្លះជេរដៀលទាំងគ្រូទៀត ហេតុអីសាលាមិនបញ្ឈប់គេ ? ពចម្លើយ ព្រោះគេជាកូនរបស់សេដ្ឋីពាន់លាន នៅកូរ៉េខាងត្បូងនេះអ្នកណាមិនស្គាល់ សម្ព័ន្ធ Kim នោះ ហើយគេគឺ Kim TaeHyung ជាកូនពៅរបស់ គ្រួសារ Kim

« អេ៎៎ !! ហេតុអីក៏គេគ្រប់គ្នា នាំគ្នាខ្សឹបខ្សៀវពីមនុស្សម្នាក់នោះខ្លាំងម្លេះ » រាងតូច ដែលកំពុងញ៊ាំបាយជាមួយមិត្ត ចោទសំនួរឡើង គេមិនស្គាល់ TaeHyung ទេព្រោះគេទើបតែផ្ទេរមកថ្មី

« នែ៎៎ !! យើងប្រាប់ឯងណា Jimin គេជាជើងកាងនៅក្នុងសាលា ដើរបង្ករឿងគ្រប់ទីកន្លែង ទោះមិនធ្វើអីសោះក៏គេរករឿងដែរ អោយតែគេចង់ ចឹងឯងកុំទៅក្បែរគេអោយសោះ »

« តែមើលទៅ គេសង្ហារណាស់ » Jimin ស្រាប់តែញោចស្នាមញញឹមឡើងព្រោះគេមើលទៅឃើញ TaeHyung សង្ហារពិតមែន ខុសពីអ្នកដ៏ទៃទៀតដែលគិតថា រាងក្រាស់មានមុខមាត់មិនគួរអោយចង់មើលទេ

« សង្ហារក្បាលឯងអី សក់ឡើងវែងបាំងមុខមើលមិនចង់ឃើញ ខ្លួនជាកូនអ្នកមានកប់ពពក តែកុំមើលការតែងខ្លួនឡើងដូចជនអនាថា » មិត្តរបស់ រាងតូចនិយាយខ្សិបៗ

« ឯងមានភ្នែកអត់ប្រស្រីមែន !! គេសង្ហារណាស់ » Jimin

« អូយ !! សុំអង្វរៗ កុំធ្វើបាបខ្ញុំអី » កំពុង និយាយសុខៗ ខ្លួន របស់សិស្សម្នាក់ ត្រូវបានបោះមកកន្លែងតុបាយ

« យើងចង់ធ្វើបាបឯង តើវាយ៉ាងមិច ? មានបញ្ហា ? » រាងក្រាស់ចាប់ក្របួច ក អាវ របស់អាម្នាក់នោះ

« យើងនឹងបាញ់ឯងអោយងាប់ !! » TaeHyung ដកកាំភ្លើងពីចង្កេះតម្រង់ទៅគោលដៅ

The Love of my Life ❤️🤍 • Vmin Where stories live. Discover now