Ep 03 : គេងអោបអូន 🤭

732 68 2
                                    

ព្រះអាទិត្យរះ ជះពន្លឺស្រោចស្រង់ដល់ភាវៈរស់ទាំងឡាយ វាក៏ជាពន្លឺដ៏ភ្លឺ មួយសម្រាប់បំភ្លឺរាងកាយសង្ហារនៅលើពូកអោយភ្ញាក់មក តទល់ដូចគ្នា

Tae ភ្ញាក់ពីគេងមករៀបនឹងដើរទៅបន្ទប់ទឹកទៅហើយ តែក៏ត្រូវទុចមួយកន្លែងពេលឃើញ រាងតូចរបស់ Jimin គេងធ្លាក់ពីលើសាឡុងតាំងពីពេលណាមិនដឹង មកគេងលើអដ្ឋ

« ហ៉ឹស...ធ្លាក់ពីលើសាឡុងប៉ុណ្ណឹងហើយនៅគេងលក់ ស្រួលទៀត » រាងក្រាស់ផ្ទុះសំណើចទាំងហួសចិត្ត គេងទ្រមួកដល់ ក ហើយ

Tae មិនដាច់ចិត្តអោយសាច់ សៗត្រូវទក់ដោយសារគេងលើអដ្ឋទេ គេលើកបីរាងតូចក្នុងដៃយកទៅអោយគេងលើពូក ហើយទើបគេដើរទៅបន្ទប់ទឹក

15 នាទីក្រោយ Tae ចេញពីបន្ទប់ទឹកមកវិញ ត្រូវភ្ញាក់ព្រើតដោយសារសភាពរាងតូច

« ធ្លាក់ទៀតហើយ ?? » មុចក្រាស់ជ្រួញចូលគ្នាដោយចម្ងល់ នេះយ៉ាងមិចហ្នឹង រាល់ដងគេគេងធ្លាក់ពីលើគ្រែរហូតមែនទេ

Tae បោះជំហានទៅរក Jimin លើកដែទាំងគូរត្រកងខ្លួនតូចឡើងម្ដងទៀត

« ធ្លាក់ប៉ុន្មានដងហើយនៅមិនទាន់ក្រោកទៀត ស្ពឹកម្លេះ » Tae

និយាយមិនទាន់ផុតពីមាត់ស្រួលបួលផង ស្រាប់តែ Jimin ក្រឡាប់ៗរកធ្លាក់ទៀត Tae ប្រញ៉ាប់ស្រវ៉ាដៃទប់យ៉ាងលឿន វិះមិនទាន់ទៅហើយ

« ហី !! ហើយយ៉ាចមិចហ្នឹង » ក្រពុលមុខហើយពេកនេះ មនុស្សស្អីគេងមិនស្ងៀមចឹង ចង់ដាស់ក៏មិនបានព្រោះវាទើបតែម៉ោង 6 ព្រឹកទេ

« ខ្លួនពូកែរមៀលដូច ឃ្លីចឹង » Tae ស្ដីអោយតែមាត់ទេ តែកាយវិការវិញផ្ទុយស្រឡះតែម្ដង គឺគេដាក់ខ្លួនគេពីក្រោយរាងតូច ទម្លាក់ដៃក្រសោបកាយតូចជាប់ ឃាំងជើងពីលើតិចៗទៀតផង ( ន៎៎ក 🌚 ) ឯច្រមុះក៏ទៅប៉ះនឹងសរសៃសក់រលោង ក្លិនក៏គួរអោយចង់ស្រង់យ៉ាងខ្លាំង ទើបវាធ្វើអោយរាងក្រាស់មានអារម្មណ៍ល្អម្យ៉ាងដែរ

កាយវិការរបស់គេធ្វើអោយក្មេងខ្លះដែលធ្វើពុតអម្បាញ់មិញនេះត្រូវខាំមាត់អៀនទាំងសមចិត្ត វាជារឿងពិតដែលគេគេងធ្លាក់ពីលើសាឡុង តែរឿងធ្លាក់ពីលើគ្រែនេះគឺវាជាចេតនា 😂😂

The Love of my Life ❤️🤍 • Vmin Where stories live. Discover now