Ep 06 : Kiss 💋

691 78 3
                                    

ធ្មេចបើកៗពេលនេះគឺវាមានរយៈពេល 10 ថ្ងៃហើយដែល Tae នៅផ្ទះជាមួយ Jimin រាល់ថ្ងៃគឺ Jimin តែងតែសុំអោយ Tae កាត់សក់រហូត តែ Tae មិនដែលព្រមទាល់តែសោះ តែថ្ងៃនេះ រាងតូចតាំងចិត្តថាត្រូវតែអោយរាងក្រាស់កាត់សក់អោយបាន

« Taenie » Jimin

« ហឹម ?? » Tae

« ខ្ញុំនិយាយជាលើកចុងក្រោយបងកាត់សក់ដែរទេ ? » Jimin

រាងក្រាស់បិទភ្នែកសម្រួលអារម្មណ៍មុននឹងឆ្លើយ

« អត់ទេ » Tae

« ល្អ !! អរគុណ » Jimin តបហើយក៏ដើរចេញពី Tae ដោយទឹកមុខស្មើ

ចាប់ពីនោះមក Jimin ក៏មិននិយាយចូល Tae សូម្បីមួយម៉ាត់ នៅដើរគេចមុខរហូតទៀត តែបើឃើញក៏ដើរហួសធ្វើជាមិនឃើញ ពេលញ៊ាំបាយក៏ទៅញ៊ាំខាងក្រៅបាត់ ឥឡូវដល់ពេលគេងក៏រៀបចំខ្នើយទៅគេងនៅសាឡុងមុខទូរទស្សន៍ដែលនៅខាងក្រោមនោះទៅវិញទៀត

ឃើញសភាពប្រងើយកន្តើយរបស់ រាងតូចបែបនេះរាងក្រាស់ក៏អត់នឹងមិនក្រហាយចិត្តមិនបាន គេតឹងទ្រួងស្ទើរស្លាប់ទៅហើយ

« Jimin » Tae ចុះមកក្រោមតាម Jimin

«......»

« និយាយគ្នាអោយដឹងរឿងសិនបានទេ » Tae

អ្វីៗនៅតែស្ងាត់ព្រោះអ្នកខាងនោះមិនបានតប

« ខ្ញុំកាត់មិនបានពិតមែន » Tae

« ...... » Jimin

« Jimin ធ្វើមនុស្សមានហេតុផលបន្តិចបានទេ ខ្ញុំកាត់មិនបានទេ » Tae

« ហេតុអី ? ហេតុអីក៏កាត់មិនបានឆ្លើយមក !! » ទីបំផុតរាងតូចក៏ដាច់ចិត្តនិយាយចេញមក

« គឺ.... » Tae ស្ទាក់ស្ទើរ

« ok មិនបាច់និយាយទេ ខ្ញុំត្រូវការគេង លោកទៅគេងដែរទៅ » Jimin

« Jimin.... » រាងក្រាស់ហៅឈ្មោះ មាឌតូចតិចៗទាំងមានអារម្មណ៍រសាប់រសល់ក្នុងខ្លួន នេះជាលើកទីមួយហើយ ដែល Jimin ហៅគេថាលោក ហើយហៅខ្លួនឯងថាខ្ញុំ

« ទៅគេងទៅ » Jimin និយាយហើយដើរទៅគេងលើសាឡុង

« ខ្ញុំមិនកាត់ព្រោះខ្ញុំមិនចង់ធ្វើមនុស្សល្អ មនុស្សល្អតែងតែត្រូវគេជាន់ មនុស្សល្អតែងត្រូវគេមើលងាយ មនុស្សល្អតែងត្រូវគេធ្វើបាប ដូចម៉ាក់ ម៉ាក់ត្រូវស្លាប់ក៏ដោយសាររឿងនេះ ហឹក....ម៉ាក់ត្រូវឡានបុកដោយសារបំពេញតួនាទីជាអ្នកជួយគេ...ហឹក...ឈាមម៉ាក់ហូរយ៉ាងច្រើន..ពេញផ្លូវ ម៉ាក់ស្រែកហៅឈ្មោះខ្ញុំលើកចុងក្រោយទាំងដែលពេលនោះខ្ញុំទើបអាយុ 8 ឆ្នាំ ខ្ញុំត្រូវបាត់បង់ម្ដាយរបស់ខ្ញុំទៅ...ហឹក » រាងក្រាស់រៀបរាប់ទាំងទឹកភ្នែក ព្រោះវាជាអតីតកាលដែលគេស្អប់បំផុត រឿងទាំងនោះតែងលងបន្លាយគេធ្វើអោយគេស្អប់ការធ្វើរឿងល្អ

The Love of my Life ❤️🤍 • Vmin Where stories live. Discover now