Ep 14 : Jimin or coffee ☹️

561 63 3
                                    

នៅក្នុងសាលាដែលកំពុងមានភាពសប្បាយ រីករាយអ៊ូអរ ព្រោះតែវាជាម៉ោងសំរាករបស់សិស្សគ្រប់គ្នា

« Hey!! អាល្អិត!! » សម្លេងឆ្មាល់របស់ Anna សិស្សថ្មី ដែលមករៀនបាន 2 អាទិត្យហើយនោះក៏បន្លឺ ស្រែកហៅ Jimin ដែលកំពុងដើរផង រាំផង តែម្នាក់ឯង

« នាងហៅខ្ញុំ?? » Jimin លើកដៃចង្អុលមុខខ្លួនឯង ចង់សួរ Anna អោយច្បាស់

« បើមិនហៅឯង ចឹងខ្ញុំហៅអ្នកណា?? » Anna

« ខ្ញុំមិចដឹងចិត្តនាង »

« ឯង.... »

« មានអីក៏ឆាប់និយាយមក ខ្ញុំមិនទំនេរច្រើននោះទេ ប្រញ៉ាប់ទៅរកសំណព្វចិត្តបន្តិច » Jimin ហាក់និយាយឌឺដង ផ្លែផ្កាអោយ Anna ក៏ដឹងនោះអីថា Anna នេះ have a crush on Tae

បើនិយាយទៅ ឥឡូវ Anna បានដឹងហើយថា Tae & Jimin ជាគូរស្នេហ៍នឹងគ្នា តែនាងក៏នៅតែមានចិត្តប្រាថ្នា Tae មកធ្វើសង្សារ ព្រោះនាងគិតថា ប្រុស និង ប្រុស មិនអាចឈានដល់អានាគតទេ បានត្រឹមតែស្រលាញ់គ្នាលេងៗ ពេលនៅរៀនតែប៉ុណ្ណឹង

តែនាងមិនដឹងទេថា គេនៅផ្ទះជាមួយគ្នា គេងជាមួយគ្នា ញ៊ាំបាយជាមួយគ្នា ថើបគ្នា មើលថែគ្នានិងមានគម្រោងអនាគតយ៉ាងមិចខ្លះនោះ

« គ្មានអីច្រើននោះទេ គ្រាន់តែចង់មើលមុខឯងអោយច្បាស់ ថាមានអីល្អទៅ ទើបប្រធានយកមកធ្វើមិត្តប្រុស យ៉ាងនេះ ហើយក៏ឃើញដែរ ថាគ្មានអីល្អនោះទេ នេះមានហេតុអីពីក្រោយខ្នងរឺអត់?? » Anna និយាយដោយធ្វើមុខ ដូចជាខ្លួនជាអ្នកចេះដឹងខាងវិភាគណាស់ចឹង

ដែលកាយវិការនេះវាធ្វើអោយ Jimin ជ្រួញចិញ្ចើមហួសចិត្តយ៉ាងខ្លាំង ឆ្គួតទេហេស ចង់បាន Tae ឡើងចង់ឡប់ហើយមែនទេ បានជាគិតអីចេញផ្ដាសផ្ដាសយ៉ាងនេះ បំរុងនឹងដាស់នាងអោយចេញពីការគិតឆ្គួតៗនោះទៅហើយ តែក្រសែរភ្នែកបែរជាងាក ទៅឃើញមិត្តប្រុសប្រុសរបស់ខ្លួនកំពុងដើរសម្ដៅមក

Jimin ស្រាប់តែនឹកឃើញគំនិតម្យ៉ាងភ្លាមៗ ទើបងាកមកមើលមុខ Anna វិញទាំងញញឹមចុងមាត់តិចៗ

« នាងភ្នាល់ដែរទេ ថា បើខ្ញុំលោតទៅអោប ក Tae គេនឹងចាប់ទ្រខ្ញុំវិញ ដោយមិនស្ទាក់ស្ទើរ... ?? » Jimin សម្លឹងមុខ Anna ដែលពេលនេះដូចជាអស់សំណើចនឹងសម្ដីរបស់ Jimin បន្តិច

The Love of my Life ❤️🤍 • Vmin Where stories live. Discover now