Ep 09 : Right back ☹️

767 78 4
                                    

             មកទល់ព្រឹកដល់ល្ងាចនេះ Taehyung ដើររក Jimin សព្វកន្លែងទៅហើយ មិនថាសាលា ផ្សាររឺក៏កន្លែងដែលធ្លាប់ទៅដើរលេង គ្រប់កន្លែងគឺមិនឃើញស្រមោល Jimin ទាល់តែសោះ គេយំរហូត យំមកជិត 12 ម៉ោងហើយ ឡើងខ្សោះខ្លួនទៅហើយ តែពេលរកមិនឃើញក៏សម្រេចចិត្តត្រឡប់មកចាំនៅផ្ទះវិញ

គេត្រូវនៅផ្ទះឯកាតែម្នាក់ឯង ធ្លាប់តែធម្មតា ពេលនេះញ៊ាំបាយជាមួយគ្នា លាងចានជាមួយគ្នា និយាយគ្នាលេងបាត់ទៅហើយ ប៉ុន្តែពេលនេះគ្មានទៀតទេ គេត្រូវនៅតែម្នាក់ឯង...

« បងនឹកអូន..... បងខុសរឿងអីទៅ មិចចាំបាច់ធ្វើដល់ថ្នាក់នេះ ឆាប់មកផ្ទះវិញណា....បងចាំអូន... » រាងក្រាស់គេងលើសាឡុងទាញទូរស័ព្ទ យករូបរាងតូចមកមើល ហើយក៏ដេកអោប

ព្រឹកឡើង....បើកភ្នែកឡើងមក វាដូចជាដាស់ភាពឯការបស់ខ្លួនឯងយ៉ាងចឹង រាងសង្ហារចូលទៅងូតទឹករៀបចំខ្លួនទៅរៀន គេគិតថា ទោះជាខឹងយ៉ាងណាក៏ Jimin មិនគេចសាលាដោយសារតែគេនោះដែរ គេសង្ឃឹមថានឹងអាចជួប Jimin នៅទីនោះ ហើយម្យ៉ាងគេមិនអាចមិនទៅរៀនបានទេ ព្រោះធ្លាប់និយាយជាមួយ Jimin ហើយថានឹងធ្វើជា good boy

ទៅដល់សាលាអ្វីៗវាមិនដូចការគិត ..... ទីនេះអត់មាន Jimin ទេ គេនៅតែឯងទៀតហើយ....គេពិតជាចង់ស្រែកអោយបែកពិភពលោកខ្លាំងណាស់ពេលនេះ ចង់ស្រែក ចង់យំ តែគេមិនធ្វើដោយសារពេលនេះគេនៅសាលា

ដល់ម៉ោងមកផ្ទះ គេអង្គុយអោបជង្គង់យំរហូត គេផ្ញើរសារទៅ Jimin តែក៏គ្មានការឆ្លើតតប

« Minie ..... 😢 »
« អូនកំពុងធ្វើអី 😞 »
« ពេលណាទើបអូនមកវិញ 😢😥 »
« តបមួយម៉ាត់មក ផ្ញើរ voice មកបន្តិចក៏បានដែរ បងនឹកសម្លេងអូនខ្លាំងណាស់ 😭😭 »
« អូនធ្វើអោយបងយំហើយឃើញទេ 😭 »
« សុំតែមួយម៉ាត់ក៏បានដែរ មកបន្តដង្ហើមបងបន្តិចមក !! 😢😭😭😭 »
« បងខុសអីអូនប្រាប់បងមក បងព្រមកែគ្រប់យ៉ាង..😭 »
« Baby......😭♥ »

នេះជាសារដែលគ្មានអ្នកឆ្លើយតប Taehyung ពេលនេះមិនខុសអីពីមនុស្សគ្មានវិញ្ញាណ គេមានអារម្មណ៍ថារស់ដើម្បីតែដកដង្ហើមប៉ុណ្ណោះ តែគ្មានន័យអីទេ ....

មួយអាទិត្យក្រោយ......វាមានរយៈពេល មួយអាទិត្យហើយដែល Tae ត្រូវរស់នៅដោយគ្មាន Jimin គេយំរាល់យប់ ដែលគេនៅបានមកដល់សព្វថ្ងៃនេះដោយសារគេរំលឹកឈ្មោះ Jimin រាល់ថ្ងៃ រំលឹកអោយគេមានសង្ឃឹមក្នុងជីវិត លើសពីនោះគឺគេសង្ឃឹមថាថ្ងៃណាមួយ Jimin នឹងមករកគេវិញ

The Love of my Life ❤️🤍 • Vmin Where stories live. Discover now