Part 30

7 1 0
                                        

                                  Part 30

          រូបភាពនៅក្នុងសណ្ឋាគារដែលស៊ាវអុីស្នាក់នៅបានបង្ហាញឡេីង ហេីយអ្នកហក់អោបនាងមុននេះក៏កំពុងតែអង្គុយនៅទីនេះដូចគ្នា គ្មានអ្នកណាក្រៅពី ជីឈូឡេីយ ។ នៅលេីសាឡុងដ៏ធំនិងមានការរៀបចំយ៉ាងស្រស់ស្អាតនោះតែបរិយាកាសដូចជាមិនបានល្អដូចការរៀបចំបន្ទប់នោះសោះ ជីឈូគិតតែពីយំហេីយរអ៊ូងូវៗមិនឈប់ តាំងពីនាងមកដល់ស៊ាវអុីគ្មានបាននិយាយអីមួយម៉ាត់ ព្រោះថាជីឈូគិតតែស្រែកយំរកតែនាងនិយាយអ្វីមិនបានសោះ ហេីយនាងគិតតែយំនិងនិយាយដដែលៗថា ៖

         « ឯងមិនអាចធ្វេីបែបនេះដាក់យេីងបានទេ !! ជុង ស៊ាវអុី ឯងដឹងទេថាយេីងនឹកឯងប៉ុណ្ណានេះមិនទាន់នៅបានដេីរលេងអីផងក៏ចង់ទៅវិញហេីយឫ យេីងមិនព្រមដាច់ខាត » ជិឈូ គិតតែពីបិទភ្នែកហេីយយំចេញមកធ្វេីឫកដូចជាក្មេងមិនខុស ។

         « ទៅដឹងមកពីនរណា ? ថាយេីងទៅវិញថ្ងៃនេះ ? » ដោយអត់ទ្រាំជាយូរមកស៊ាវអុីក៏សួរដោយអស់សំណេីច ។

         « មិនចាំបាច់នរណាប្រាប់ក៏យេីងដឹងបានដែលព្រោះថាបេីឯងមិនទៅវិញថ្ងៃនេះមែន ចុះយប់មិញមិចក៏ឯងមិនជូនយេីងទៅផ្ទះ ? ឯងគេចមកសណ្ឋាគារហេីយរងចាំអោយដល់ម៉ោងពេលព្រឹកឯងនឹងបានចេញទៅតែម្ដង តេីយេីងនិយាយត្រូវទេហឹកៗ ~ » នាងរៀបរាប់ទាំងទឹកភ្នែក ហាក់ដូចជារឿងធំដែលគួរអោយខូចចិត្តណាស់អព្ជាឹង ។ ស៊ាវអុីស្រាប់តែសេីចឡេីងភ្លាមៗតែម្ដងជីឈូ មិនខ្វល់ឃេីញបែបនេះនាងក៏យំលេីសដេីមដេីម្បីទាមទារការចាប់អារម្មណ៌ពីស៊ាវអុី ។

          ស៊ាវអុី « នរណាបានឯងជាសង្សារស៊យធំមិនខានទេ , អីក៏ពូកែម្លេះហាស៎ យេីងមិនគិតឃេីញអ៊ីចឹងផងតែឯងតាក់តែងឡេីងមកបានយ៉ាងល្អ បេីយ៉ាងៗនេះនរណានឹងទ្រាំទ្រហ្នឹងឯងបានយូរនោះ »

            ជីឈូ « បេីមិនបែបនោះតេីវាយ៉ាងមិចវិញ ? »

            ស៊ាវអុី « យប់មិចស្រីប្រមឹកណាដែលយេីងហាមកុំអោយផឹកច្រេីនតែមិនស្ដាប់ថែមទាំងមកនាំដោយទាំងឯងនេះអោយស្រវឹងដែលទៀត ហេីយជីមីនក៏មកស្នេីរសុំជូនឯងមកផ្ទះបេីយេីងមិនស្រវឹងឯងសង្ឃឹមហេស៎ ? ថាយេីងនេះនឹងព្រមអោយគេជូនឯងនោះ តែមកពីឯងហ្នឹង ធ្វេីអោយយេីងស្រវឹង ហេីយពេលយេីងស្រវឹងទៅចេះអីក្រៅពីងក់ក្បាលនោះ » បានដៃស៊ាវអុីក៏រ៉េបទៅតែម្ដងព្រោះថាដេីមហេតុគឺមកពីជីឈូមែននឹងឯង ។

ប្រម៉ាញ់ស្នេហ៌ ( session 1 ) Where stories live. Discover now