✍︎︎ Part 3
« អស់ហេីយ តេីនៅធ្វេីអីទៀត ? » ដោយទ្រាំមិនបាននាងតូចក៏ដេីរចូលទៅសួរនាំតែម្ដង ជុងគុកភាំងនឹងសំណួរនេះបន្តិតព្រោះថាមិននឹកស្មានថានាងនឹងនិយាយបែបនោះឡេីយ ។
« នាងកំពុងដេញខ្ញុំ ? ខ្ញុំជាភ្ញៀវណា » ជុងគុកតបព្រមទាំងយកដៃចង្អុលខ្លួនឯងផងបង្ហាញទៅនាងថាគេគឺមកទិញមិនមែនមកសុំ ។
« បងសុីន តុនេះគិតលុយ » មិននិយាយច្រេីន មិនសុំាញុំាស្រីតូចលេងមួយក្បាច់នេះដាច់ចង្កេះតែម្ដងធ្វេីឲ្យប្រុសសង្ហារដូចជុងគុកចំហរមាត់ធ្លុង ស្រីម្នាក់នេះ ... ចំមែន ។ រាងតូចដេីរចេញទៅបាត់ហេីយស្រីវ័យ 30 ឆ្នាំម្នាក់ក៏ចូលមកញញឹមជំនួស ជុងគុកខឹងណាស់តាំងតែពីដឹងក្ដីមកមិនដែលឃេីញស្រីណាចរិកមហាអស្ចារ្យចឹងទេរឹតតែមិនមានអ្នកហ៊ានធ្វេីបែបនេះដាក់គេ បានន !!!! ចាំមេីលទៅនាងម្នាក់នេះនឹងត្រូវតែចាញ់នៅក្រោមដៃគេ ហ្ហឹស ។ ជុងគុក ដកលុយដាក់លេីតុហេីយក៏-ងរខ្ទេីតដេីរចេញទៅបាត់ ល្ងាចណាស់ហេីយនាយក៏ឡេីងឡានក្រុងចេញទៅផ្ទះ ។
៙ បណ្ណាល័យ
ល្ងាចម៉ោង 5 ជាងទៅហេីយតែនៅក្នុងបន្ទប់បណ្ណាល័យដ៏ធំស្ថិតនៅក្នុងសាលាក៏មានក្មេងស្រីម្នាក់កំពុងតែធ្វេីលំហាត់នឹងដៃសរសេរ មេីល អាន យ៉ាងមមារញឹកតែម្ដង ។ នេះគឺ លី ជីឈូ ក្មេងស្រីវាងវៃខាងសិក្សា កំពុងតែសម្ងំក្នុងនេះតែម្នាក់ឯង នាងមិនទាន់ទៅផ្ទះនៅឡេីយតែជ្រេីសរេីសការធ្វេីលំហាត់ដែលជាចំណង់ចំណូលចិត្តរបស់នាង ( អេដមីនក៏ចូលចិត្តធ្វេីលំហាត់ដែល 🌚 ) ដេីម្បីបន្លប់អារម្មណ៌ភ័យដែលមានមុននេះ នៅក្នុងនេះគ្មានមនុស្សនៅសោះមានតែ ជីឈូ ម្នាក់ប៉ុណ្ណោះព្រោះថាទាល់តែដល់ម៉ោងទេីបមានគ្រូមកចាក់សោរ ។
« ហ្ហឹម ~ ហ្ហឹម ~ ៗៗ ~ » សម្លេងខ្យល់ដង្ហក់ៗរបស់មនុស្សប្រុសបានលាន់ឡេីងក្បែរៗត្រចៀកនាងតូច ជីឈូ ងេីបមុខពីរសៀវភៅបេីកភ្នែកធំៗងាកមេីលជំវិញខ្លួន ខ្មោចទេដឹង ? គ្រាន់តែគិតដល់ត្រឹមនេះនាងស្រាប់តែភ័យឡេីង ( ហេីយគុយម្ងៃអៃអត់ខ្លាចទេ ? 😒 ) ។
ផឹប / ក្រឹប
អ្អេ៎ ! ជីមីនឧទានឡេីងកាលបេីធ្វារបណ្ណាល័យស្រាប់តែបិទចាក់សោរ នាយទេីបតែលេងបាល់ហេីយក៏លេងដេញវៃគ្នារត់ពេញសាលា ជីមីនក៏ជ្រេីសមកលាក់ខ្លួនក្នុងនេះតែម៉ោងមិនទាន់ 5:30 ទេមិចក៏គេបិទធ្វារមុនទៅវិញ ។ « បេីកធ្វារ ដឹបៗ! » ជីមីនគោះផងស្រែកផងតែមិនមានតម្រុយថានឹងមានអ្នកឮសោះ ។ ងាកមកមេីលនាងតូចវិញ ញេីសហូរដូចគេចាក់ទឹក សម្លេងដូចជាធ្លាប់ស្គាល់នាងដេីរសរសៀរៗចេញមកពីរជ្រុងមួយនៃបណ្ណាល័យ ភ្នែកកាន់តែបេីកធំកាលបេីឃេីញថាអ្នកកម្លោះនេះជាអ្នកណា ។
« ហ្ហេីយ ~~ ព្រះជួយ! » ជីមីនស្រែកទាំងភិតភ័យពេលឃេីញមានមនុស្សនៅក្នុងនេះហេីយក៏យកដៃរឹតទ្រូងសម្លឹងមេីលទៅស្រីម្នាក់ដែរនៅចំពោះមុខធ្វេីភ្នែកដូចកូនចៀម នាយរៀបឥរិយាបថឲ្យដូចដេីមបន្តិចមុននឹងសួរ ។
ជីមីន « មិចក៏នាងនៅក្នុងនេះដែរ ? »
ជីឈូ « ខ្ញុំ អ្អឹក ~ គឺ ច ច ~ ចូល មកគឺ .. »
ជីមីន « ហ្ហេីយ ខ្ញុំមិនមែនខ្លាទេមិចក៏ភ័យស្អីណាស់ណាទៅ? »
ជីឈូ « គឺអ្អឹក ~ មិន .. »
ដឹប ៚
« អេ្ហ ! មិចក៏សន្លប់ចឹង ? » ជីមីនក៏ស្ទុះទៅមេីលនាងតូចល្អិតដែលសន្លប់បាត់មាត់ឈឹងដោយទឹកមុខងឿងឆ្ងល់ ។
ខាងក្រៅ ៚
« អ្នកគ្រូ អព្ជើាញទៅផ្ទះដោយសុខសប្បាយចុះណា សិស្សល្អម្នាក់នេះបានចាក់សោរឲ្យអ្នកគ្រូរួចរាល់ហេីយ » ហ្វូសុង ដែលជាមិត្តរបស់ជីមីនកំពុងតែញញឹមខ្ចឹបទៅកាន់អ្នកគ្រូកាន់កាប់បន្ទប់បណ្ណាល័យ ស្ដាប់ប្រយោគដែលគេនិយាយយេីងច្បាស់ជាដឹងហេីយថាគេបានធ្វេីអ្វី ។
« ចម្លែក !!! » អ្នកគ្រូរាងស្គមខ្ពស់មុខកាចដូចខ្លាបានសម្លឹងមេីលសិស្សកំហូចម្នាក់នេះមិនដាក់ភ្នែក ។
« អូយ ! មិនចម្លែកទេអ្នកគ្រូ » ហ្វូសុងប្រកែកយ៉ាងលឿនមុននឹងនិយាយដោះសារទម្រាំតែអ្នកគ្រូដាច់ចិត្តទៅ ។ « ហ្ហាៗ ! នៅតាមសប្បាយចុះសម្លាញ់ » ប្រុសកម្លោះនិយាយម្នាក់ឯងដោយសប្បាយចិត្តមុននឹងបោះជំហានចេញទៅទាំងទឹកមុខរំភេីពរីករាយដូខរដូវផ្ការីក ។ ត្រូវហេីយ ហ្វូសុង គឺជាអ្នកចាក់សោរបណ្ណាល័យនោះដោយឃេីញថាស្ងាត់ទេីបគិតថាមិនមានអ្នកណាក្រៅពីរជីមីនទេីបគេចាក់សោរធ្វេីបាប ហេីយក៏មិនចាំនៅបេីកសោរអោយព្រោះថាមនុស្សឆ្លាតដូចជា ផាក ជីមីន នេះមិនដែលរកវិធីចេញមិនបានទេ ទូរស័ព្ទកក៏មានបេីមិនចេះតេរកជំនួយទេក៏នៅក្នុងនោះឲ្យមូសសុីទៅ ។
To be continue
KAMU SEDANG MEMBACA
ប្រម៉ាញ់ស្នេហ៌ ( session 1 )
Fiksi Remajaសេរី ប្រម៉ាញ់ស្នេហ៌ រឿងរ៉ាវស្នេហារវាងសិស្សវិទ្យាល័យក៏បានជាប់ជំពាក់ជំពិនគ្នាអារម្មណ៌គ្រប់យ៉ាងបានដក់ជាប់ក្នុងបេះដូងទោះបីជាបានបែកគ្នាហើយក៏ដោយ ។ ពេលវេលាប្រាំឆ្នាំដែលមិនបានជួបគ្នា តែចុងក្រោយពួកគេក៏បានវិលមកជួបគ្នាជាថ្មី... « ខ្ញុំមិនអោយនាងរបូតចេញពីដៃជា...
