Part 29

4 0 0
                                        

Part 29

« អេ៎ៗ ! ប្រញាប់ទៅណាហ្នឹងកូន » លោកប៉ារបស់ជីឈូកំពុងស្រែកសួរតែនាងតូចកំពុងតែប្រញាប់ប្រញាលពាក់ស្បែកជេីងរត់ចេញទៅ ដោយស្រែកតបតែមួយម៉ាត់ « ខ្ញុំប្រញាប់បន្តិចទៀតខ្ញុំមកវិញណាប៉ា » ស្រែកចប់នាងក៏រត់ត្រុយទៅចំណតឡានក្រុងបាត់ទៅ ។

ងាកមកមេីលស៊ាវអុីឯណេះវិញនាងកំពុងតែពាក់អាវឃ្លុំរបស់សណ្ឋាគារ ហេីយច្រៀងរហឹមតិចៗតែម្នាក់ឯងដៃកំពុងតែផ្លុំសក់នៅមុខកព្ជាក់យ៉ាងទំនងមិនដឹងថាមានអ្នកភ័យបាត់នាងស្ទេីរឆ្កួតហេីយនោះទេ ។ ស៊ាវអុីអារម្មណ៌ល្អទាំងព្រឹកតែម្ដងនាងក៏ដេីរទៅចាក់ទឹកផឹកតែការដេីររបស់នាងមិនមែនធម្មតាឡេីយ គឺដេីររាំចុះរាំឡេីងទម្រាំដល់ផ្ទះបាយបានចាក់ទឹកមកផឹកបំពេញតម្រូវការរបស់សារពាង្គកាយនោះក៏ចាយពេលសឹងតែ 10 នាទីទៅហេីយ ។

ទីងតុង ៚

កណ្ដឹងនៅខាងមុខបន្ទប់ក៏រោទិ៍ឡេីងស៊ាវអុីក៏ដេីរទៅបេីកដោយមិនបានមេីលតាមចន្លោះភ្នែកត្រីឡេីយថាជានរណា ។ គ្រាន់តែទាញទ្វារភ្លាមអ្នកដែលមកគោះនោះក៏ស្ទុះទៅអោបស៊ាវអុីដោយក្ដីរំភេីពជាពន់ពេកហេីយក៏យំហ៊ូតែម្ដងស៊ាវអុីភ្ញាក់បន្តិច ។

Skip

« ហាឡូ » សម្លេងបន្លឺចេញពីបបូរមាត់របស់អ្នកកម្លោះ ផាក ជីមីន ក៏លេីកទូរស័ព្ទមកអឹបនឹងត្រចៀករួចឆ្លេីយតបទៅអ្នកដែលខលចូល ។

« ហាឡូបងប្រុស !! បងនៅឯណា»

« សេអ៊ូល មានរឿងអីមែនទេ ? »

« បងមិនដឹងទេ ? ថាមានពួកក្មេងទំនេីងមកពីណាមិនដឹងមករករឿងក្នុងចម្ការយេីងឡេីងដល់ថ្នាក់ធ្វេីអោយម៉ាក់របួសចូលក្នុងមន្ទីពេទ្យ លោកប៉ាទេីបតែខលប្រាប់ខ្ញុំមុននេះឯង »

« ថាមិច ? ដល់ថ្នាក់អ្នកម៉ាក់ចូលមន្ទីពេទ្យ ?? » ជីមីនភ្ញាក់ផ្អេីលជាខ្លាំងនេះដល់ថ្នាក់ចូលពេទ្យផងឫ ? អាចង្រៃណាអីក៏ប្រម៉ាត់ដុះស្លាបម្លេះហ៊ានណាស់ណេះ កុំអោយគេឃេីញមុខអោយសោះចាំមេីលហ្នឹងបានខ្ទប់ដីមិនខានទេ ។

« គឺហ្នឹងហេីយ ~ »

« បានហេីយ បងប្រញាប់ត្រឡប់ទៅមេីលម៉ាក់វិញ ហេីយពួកអាក្មេងអស់នោះឯងដឹងគ្នាមិនខានទេ » និយាយចប់ជីមីនក៏ចុចបិទតែម្ដង នេះរឿងមិនល្អមកស្វាគមន៍ទាំងព្រលឹមតែម្ដងហេីយចង្រៃមែន ។ ជីមីនក៏រៀបចំខោអាវដេីម្បីចាកចេញភ្លាមៗដំបូងឡេីយថានៅលេងទីនេះប៉ុន្មានថ្ងៃតែបេីបែបនេះនៅមិនបានទេ ។ នាយកម្លោះរក្សាទឹកមុខមាំ ដែលមេីលទៅពិតជាគួរអោយខ្លាចមែនទែន ។ មួយស្របក់ក្រោយជីមីនក៏រៀបចំរួចរាល់ រួចក៏ចេញដំណេីរភ្លាមៗដោយមិនគិតខ្វល់សូម្បីតែអាហារពេលព្រឹក ។

រឹងៗ~រឹងៗ~

សម្លេងខលចូលក៏បន្លឺឡេីងជីមីនក៏ចុចទទួលទាំងដៃម្ខាងកាន់ទូរស័ព្ទ ដៃម្ខាងទៀតកាន់ចង្កូតឡានបព្ជារក្នុងល្បឿនលឿនមួយ ។

« អាឡូ »

« អ្ហេ៎ ! ឯងនៅឯណាហ្អាស៎ ? មិចក៏យេីងមករកដល់បន្ទប់ហេីយមិនឃេីញឯងចឹង បុគ្គលិកប្រាប់ថាឯងចេញទៅហេីយ មិចក៏ប្រញាប់ម្លេះ » អ្នកម្ខាងទៀតក៏សួរនាំទាំងងឿងឆ្ងល់ព្រោះថាមិចក៏មកតែមួយថ្ងៃបែបនេះ ។

« មានរឿងនៅឯចម្ការយេីងត្រូវទៅដោះស្រាយ បានហេីយយេីងកំពុងបេីកឡាន »

ទឺត ៚

ដោយមិនរងចាំការឆ្លេីយតបអ្វីឡេីយ ជីមីនក៏ចុចបិទយ៉ាងទំនេីងតែម្ដង ពិតជាចរិកអន់មែនអ្នកកម្លោះនេះ ។ តែថាគេកំពុងតែមួរម៉ៅជិតផ្ទុះមានពេលឯណាទៅបូរបាច់ច្រេីននោះ ។

To be continue

ប្រម៉ាញ់ស្នេហ៌ ( session 1 ) Where stories live. Discover now