Part 13

7 1 0
                                        

Part 13

រីងៗ~~~~~~~~

សម្លេងកណ្ដឹងរោទិ៍ម៉ោងចេញទៅផ្ទះក៏មកដល់ សិស្សគ្រប់គ្នាក៏នាំគ្នាចេញទៅផ្ទះដូចគ្នា ។

ស៊ាវអុី « កុំភ្លេចផ្ញេីរអោយយេីងផង ~ »

ជីឈូ « មិនអីទេ , ចាំយេីងផ្ញេីរអោយ »

ស៊ាវអុី « អរគុណឯងណាស់ទៅសិនហេីយ »

ជីឈូ « តាមផ្លូវប្រយ័ត្នប្រយ៉ែងណា »

ស៊ាវអុី « ឯងដូចគ្នា បាយៗ ~ » ពួកគេក៏ញញឹមដាក់គ្នាស៊ាវអុីក៏ប្រញាប់ប្រញាលចេញទៅផ្ទះតាមទម្លាប់ ហេីយជុងគុកក៏ទៅតាមដូចគ្មា ។ ជីឈូក៏ដេីរសម្ដៅទៅបណ្ណាល័យដេីម្បីរកសៀវភៅ និង ធ្វេីលំហាត់របស់ខ្លួន។

បណ្ណាល័យ ៚

ក្នុងធ្លាបណ្ណាល័យដ៏ធំដែរមានសភាពស្ងប់ស្ងាត់តែមិនគួរឲ្យខ្លាចនោះ នាងតូចក៏ចូលមកយឺតៗនៅក្នុងនេះមិនសូវជាមានមនុស្សប៉ុន្មានទេព្រោះមនុស្សទាំងអស់សុទ្ធតែមិនមែនចូលចិត្តការអានគ្រប់គ្នាឡេីយ ណាមួយវាជាពេលល្ងាចទៅហេីយ ។

« សិស្សច្បង ! ខ្ញុំយកពីរក្បាលនេះខានស្អែកចាំសងវិញ »ជីឈូនិយាយសម្លេងស្រាលៗតែក៏ធ្វេីអោយអ្នកកម្លោះនៅខាងមុខនេះស្ដាប់ឮបានយ៉ាងពិរោះ ។

« អូខេ » អ្នកកម្លោះកម្ពស់ 1.80 ម្នាក់និយាយទាំងញញឹមគេត្រូវជាសិស្សច្បងនាងហេីយឆ្នាំនេះក៏ជាឆ្នាំចុងក្រោយនៃជីវិតវិទ្យាល័យរបស់គេដូចគ្នា ។

« ចង់ផឹកអីទេ ? » គីម ណាមជុនកម្លោះសង្ហារបែបអ្នករៀនពាក់វែនតា ទម្លាក់សក់មកមុខយ៉ាងគួរអោយបេតី សង្ហារខ្លាំងតែម្ដង ក៏ សួរឡេីងមក ។

« បងចេញលុយទៅទេីបផឹក » ជីឈូនិយាយទាំងលេងសេីចហេីយក៏អោនគោរពអ្នកជាសិស្សច្បងនោះរួចក៏ដេីរទៅរកកន្លែងអង្គុយ ។

« អ្អេ៎ ! ជីឈូ ! » ជីមីនកំពុងតែពត់ពែនខ្លួនព្រោះខ្ជិលតែក៏ក្រឡេកឃេីញជីឈូទេីបហៅមកអង្គុយបានជាគ្នា នាងតូចក៏ដេីរមកអង្គុយតាមការហៅហេីយក៏ញញឹមដាក់ជាការគួរសម ។

ប្រម៉ាញ់ស្នេហ៌ ( session 1 ) Where stories live. Discover now