Part 31
Part 31
« ហៅយេីងមកធ្វេីអី ? » ហ្វូសុងក៏បេីកការសន្ទាឡេីង បន្ទាប់ពីបានចូលមកដល់ខាងក្នុងហាង និង រកកន្លែងអង្គុយរៀបរយហេីយនោះ ។
« ហៅមកវៃក្មេងយកលុយចាយនឹងណា៎ »
ផុស ៚ មិនចាំយូរ បន្ទាប់ពីបានឮសម្ដីមហាអត់ប្រយោជន៍របស់ជុងគុកហេីយនោះ ធ្វេីអោយហ្វូសុងក្ដៅចិត្តជាខ្លាំងទេីបទ្រាំមិនបានក៏វៃក្បាលជុងគុកមួយដៃតែម្ដងទៅ អាមិត្តនេះវាអាយុប៉ុន្មានហេីយមិចក៏និយាយសម្ដីបែបនេះចេញមកបាន ។
« ឈឺ !! » ជុងគុកស្រែកយ៉ាងឮបណ្ដាលអោយអ្នកដែលនៅក្នុងហាងងាកមកមេីលគេគ្រប់គ្នា ជុងគុកអោនក្បាលដោយខ្មាស់អៀនបន្តិចទេីបងាកមកគក់ហ្វូសុងសងសឹកវិញហេីយក៏ចាប់បិទមាត់ហ្វូសុងទាន់ ។
« អាចង្រៃ !! » ហ្វូសុងអោនទៅជេរខ្សឹបៗព្រោះខ្លាចគេងាកមកមេីលមុខពេញហ្នឹងទៀត ។
« យ៉ាងមិច អាមិនចង្រៃ » ជុងគុកក៏តបទៅវិញ ដោយមិនអោយជ្រុះមួយម៉ាត់ទាន់ ។
« អស់ការហេីយមែនទេ ? បេីចឹងយេីងទៅវិញហេីយ » ហ្វូសុងបម្រុងនឹងងេីបចេញតែជុងគុកទាញដៃឃាត់ ។
ជុងគុក « អង្គុយចុះវិញមក »
ហ្វូសុង « ហើ្ហយអាចោរម្សៀតអេីយ ឆាប់និយាយអោយលឿនៗមក »
ជុងគុក « គឺ... យេីងនៅស្រឡាញ់ស៊ាវអុី ~ តែយេីងមានអារម្មណ៌ថានាងហាក់ដូចជាគេចមុខហេីយស្អប់ និង រអេីមយេីងណាស់ចឹង »
ហ្វូសុង « ហេីយឯងវាគួរអោយរអេីមមែនឫអត់ ? »
ជុងគុក « មុនហ្នឹងសួរមានបេីកប្រហោងភ្នែកមេីលទេថាយេីងសង្ហាប៉ុណ្ណា ? នរណាទៅរអេីមបាននោះ »
ហ្វូសុង « មិចថាគ្មាន ? គឺយេីងហ្នឹងហេីយ អាជុងចង្រៃ »
ជុងគុក « នរណាក៏ដោយតែឈ្លេីយយេីងវៃហេីយ ~ បេីមិនចង់បែកមាត់ខានបានសុីមាន់ទេក៏ស្ងាត់ទៅ »
ជុងគុក « ឯងមិនសរសេីរថាយេីងជាបុរសដែលស្មោះស្នេហ៌ទេហេស៎ ដែលចាំមនុស្សស្រីដែលខ្លួនស្រឡាញ់បានដល់ទៅ 5 ឆ្នាំ ។ ឯងគួរតែមានមោទនភាពដែលមានមិត្តល្អទាំងកាយទាំងចិត្តបែបនេះ »
YOU ARE READING
ប្រម៉ាញ់ស្នេហ៌ ( session 1 )
Teen Fictionសេរី ប្រម៉ាញ់ស្នេហ៌ រឿងរ៉ាវស្នេហារវាងសិស្សវិទ្យាល័យក៏បានជាប់ជំពាក់ជំពិនគ្នាអារម្មណ៌គ្រប់យ៉ាងបានដក់ជាប់ក្នុងបេះដូងទោះបីជាបានបែកគ្នាហើយក៏ដោយ ។ ពេលវេលាប្រាំឆ្នាំដែលមិនបានជួបគ្នា តែចុងក្រោយពួកគេក៏បានវិលមកជួបគ្នាជាថ្មី... « ខ្ញុំមិនអោយនាងរបូតចេញពីដៃជា...
