SPECIAL ENDING 💞

3.5K 247 9
                                    


   ព្រឹកថ្ងៃថ្មីដ៏ស្រស់ស្រាយសម្រាប់គ្រួសារចន
សម្រាប់ជុងហ្គុកអាចថានេះគឺជាថ្ងៃដ៏ស្រស់ស្រាយនិងមានក្ដីសុខបំផុតសម្រាប់នាយបន្ទាប់ពីរស់នៅពេញដោយភាពឯកានិងស្ពាយជាប់កំហុសមកជាងប៉ុន្មានឆ្នាំមកនេះ ទីបំផុតនាយក៏អាចបើកភ្នែកភ្ញាក់ពីគេងដោយមានវត្តមានភរិយាជាទីស្រឡាញ់របស់នាយ កូនប្រុសព្រមទាំងកូនស្រីរបស់នាយ។

« អូនទៅណាឬ? » ជុងហ្គុកងាកទៅឃើញរាងតូចស្លៀកពាក់ស្អាតបាតស៊ិចស៊ីទំនងជាទៅក្រៅទើបសួរ

« អូនទៅក្រៅបន្តិច ណាមួយក៏មានការងារពេលរសៀលផងប្រហែលជាល្ងាចទើបមកវិញ» ថេយ៉ុងញញឹមដើរមកតុអាហាររួចថើបថ្ពាល់របស់យ៉ុងវុននិងជីវ៉ុនមួយខ្សឺត នាយតូចក៏ចាំមើលប្រតិកម្មរបស់ជុងហ្គុកទៅលើការស្លៀកពាក់របស់គេផងដែរ ព្រោះកាលមុនកុំថាឡើយស្លៀកពាក់បញ្ចេញសាច់បែបនេះ សូម្បីតែចេញក្រៅក៏មិនបានផង គេចង់ឲ្យប្រាកដថានាយមិនមែនដូចមុន គេចង់ផ្ដើមទំនាក់ទំនងថ្មីដោយភាពជឿជាក់លើគ្នា គ្មានការកៀកស្កត់ បិតសេរីភាពដូចមុនហើយគេក៏នឹងរង់ចាំមើលបន្តទៀត

« អូហ៍...អូនទៅថតអ្វីឬ? នៅទីណា? ល្ងាចបងនឹងទៅទទួល» ជុងហ្គុក

« មិនអីទេណា អូនមិនរំខានបងនោះទេ» ថេយ៉ុង

« អឹម » ជុងហ្គុក

« បងទៅធ្វើការទៅ ចាំអូនជាអ្នកជូនកូនៗទៅរៀនចុះ » ថេយ៉ុង

« មិនបាច់ទេថេយ៍ បងមិនដែលជូនយ៉ុងវ៉ុនទៅសាលានោះទេ អញ្ចឹងថ្ងៃនេះទុកជាតួនាទីរបស់បងចុះណា»

ចាប់តាំងពីត្រូវគ្នាមក រស់នៅជាមួយគ្នាមិនបានប៉ុន្មានខែផងថេយ៉ុងក៏បានដំណឹងថាកំពុងពរពោះកូនទីពីររបស់គេ ចាប់តាំងពីថ្ងៃដែលដឹងថាថេយ៉ុងកំពុងពរពោះកូនទីពីរមក អត់ទេអាចថាជាកូនទីបីរបស់ពួកគេជាមួយគ្នាប្រសិនបើកូនស្រីរបស់នាយមិនបានបាត់បង់ទៅនោះ ជុងហ្គុកក៏កាន់តែនៅតាមថេយ៉ុងស្អិតទាញមិនចេញសោះ ហាមនេះហាមនោះ ទៅណាក៏ទៅណា សូម្បីតែគេទៅថតក៏នាយចោលការងារទៅតាមមើលថែគេដល់កន្លែងដែរទាំងដែលពោះគេមិនទាន់ធំទើបតែពីរសប្ដាហ៍ប៉ុណ្ណោះ សូម្បីតែពេលខ្លះថេយ៉ុងក៏ចង់ធុញនឹងនាយម្ដងៗដែរ ប៉ុន្តែគេក៏គិតថាកាយវិការយកចិត្តទុកដាក់ទាំងអស់នេះពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now