KKM: Love Maker - [ 1 ]

1.3K 84 2
                                    

Chapter 1

ឆ្នាំ2015

"សួស្ដី! ខ្ញុំ Jungkook និយាយ" Jungkook ទទួលទូរស័ព្ទដែលហៅចូលមក ជាលេខដែលគេមិនធ្លាប់បានស្គាល់ក៏ប៉ុន្តែអ្នកកំលោះនូវតែឆ្លើយតបដោយសុជីវធម៌ ព្រោះគេជា the creator វីឌីអូមួយរូបទើបហ្នឹងចាប់ផ្តើម ហើយក៏មានអ្នកស្គាល់ល្មមគួរសមនៅលើបណ្ដាញសង្គម អាចហ្នឹងមានអ្នកទាក់ទងមកចង់ Sponsor គេឬយ៉ាងម៉េចក៏មិនដឹង។

👤: "សួស្ដី!! ខ្ញុំទាក់ទងពីខាងក្រុមហ៊ុនដឹកជញ្ជូនDLiV...បើសិនជាមិនរំខានលោកទេ ខ្ញុំសុំណាត់និយាយការងារជាមួយលោកបានឬអត់?"

"បាទ! ប្រាកដជាបាន!!"

👤: "អ៊ីចឹងរសៀលនេះជួបគ្នាក្នុងហាងកាហ្វេមួយកន្លែងក្នុងទីក្រុង... ចាំខ្ញុំផ្ញើទីតាំងឲ្យលោក!!"

"បាទ! អរគុណ" និយាយការងារចប់រួចរាល់ Jungkook ដាក់ទូរស័ព្ទចុះ រួចក្រោកចេញពីលើពូកដ៏ទន់ល្មើយ ធ្វើឲ្យគេងមិនចង់ក្រោក មិនមែនមកពីខ្ជិលនោះទេ យប់មិញនេះគេធ្វើការរហូតដល់ម៉ោង4ទៀបភ្លឺ ទើបតែបានសម្រាក ភ្ញាក់មកវិញក៏ដល់ម៉ោងបាយថ្ងៃត្រង់ល្មម។
.
.
.
.
.

ពេលរសៀលក្នុងហាងកាហ្វេ.....

Jungkook មកជួបនិយាយការងារជាមួយជំនួយការរបស់ប្រធានក្រុមហ៊ុនដឹកជញ្ជូនDLiV ផ្ទាល់តាមពេលវេលាកំណត់ ហើយក៏កំពុងតែចរចាគ្នាពីរឿងការងារផងដែរ។

"គឺខាងខ្ញុំចង់បាន Jungkook មកថតផ្សព្វផ្សាយពីការដឹកជញ្ជូនរបស់ក្រុមហ៊ុន ជាលក្ខណៈបែប short film ខាងខ្ញុំបានពិចារណាគ្នារួចរាល់អស់ហើយ តំណែងជាតួសម្ដែងរបស់ Jungkook គឺជាតួឯក" អ្នកដែលមកក្នុងនាមជាជំនួយការ មានឈ្មោះថា Suga គេនិយាយរៀបរាប់ក្បោះក្បាយទៅកាន់ដៃគូសន្ទនា។

"សម្ដែងរឿង? ប៉ុន្តែខ្ញុំមិនធ្លាប់មានបទពិសោធន៍ពីមុនមកនោះទេ ខ្លាចថាខ្ញុំហ្នឹងធ្វើឲ្យខាងលោកខកបំណង" Jungkook បន្លំញញឹម ដូចជាខ្លាចរអែងចិត្តអ្នកម្ខាងទៀត ពេលមាត់របស់គេបញ្ចេញសម្ដីទាំងនេះរួច វាក៏ពិតមែននោះអី!! គេមិនដែលសម្ដែងអីនោះទេ សូម្បីតែ short film បែបនេះក៏មិនធ្លាប់ ធ្លាប់តែថតឲ្យអ្នកដទៃ ហើយសុខៗខ្លួនក៏មានអ្នកទាក់ទងមកឲ្យតំណែងជាតួឯកក្នុង short film ទៀត វាដូចជាលឿនពេកសម្រាប់រូបគេ។

Short Stories (Y)Where stories live. Discover now