'' ភាគទី32 '' Happy Ending

Start from the beginning
                                    

« ឈប់យំទៅណាថេយ៍ មិនអីទេណា មិនអីទេៗ
កូនរបស់ថេយ៍ទៅបានសុខហើយ កុំកើតទុក្ខអី»
ស្របពេលដែលនិយាយលួងលោមJiminក៏ស៊កដៃ
ទៅឱបTaehyungដោយអង្អែលក្បាលគេតិចៗ
ខណៈពេលដែលនាយជាប្ដីឈរមើលពីម្ខាង ទាំងអន់ចិត្ត ដែលខឹងនឹងខ្លួនឯងដែលមិនអាចលួងលោមប្រពន្ធបាន ហើយក៏ខឹងខ្លួនឯងដែលលើកដៃច្រានគេនៅ
ថ្ងៃមោះ ដោយសារតែការប្រច័ណ្ឌអត់ន័យរបស់នាយ ចុងក្រោយបាត់បង់ទាំងកូន ទាំងប្រពន្ធ។

  << បីថ្ងៃក្រោយមក >>

            ថ្ងៃនេះគឺជាថ្ងៃដែលTaehyungត្រូវចេញពី
មន្ទីពេទ្យហើយក៏ជាថ្ងៃដែលគេនឹងលែងលះជាមួយនិងJungKookដូចគ្នា បន្ទាប់ពីសម្រួលអារម្មណ៍
ទទួលយកការបាត់បង់កូនរួចហើយ រីឯJungKook
ក៏ត្រៀមខ្លួនបាត់បង់ប្រពន្ធ នឹងកូនដូចគ្នា ។

« លោកប្រុសនេះរបស់ដែលចៅហ្វាយឲ្យយកមក
អោយ» Jiiហុចសាមីពណ៍ខ្លាញ់ក្ដាមឲ្យទៅថេយ៍
ដែលកំពុងតែរៀបឥវ៉ាន់ដាក់វ៉ាលីដើម្បីរើរចេញ
បន្ទាប់ពីលែងលះរួចហើយនោះ

« ហ្ហឹម អរគុណហើយណា៎» Taehyungបើកមើល
វាជាឯកសារលិខិតលែងលះដោយមានហត្តលេខា
នៅលើនោះរួចជាស្រេច រួចពរHyungWonចុះ
ទៅខាងក្រោម ហើយJiiយួរវ៉ាលីឲ្យគេពីក្រោយ

« លោកប្រុសកុំទៅអី...បានទេ?» Jiiធ្វើមុខរកយំ

« បានហើយ ឯងនេះ!! លោកប្រុសធ្វើដំណើរដោយសុវត្ថិភាពណា» អ៊ំមេផ្ទះនិយាយទាំងញញឹម

« បាទអ៊ំ អរគុណអ៊ំហើយណា អរគុណអ្នកគ្រប់គ្នា
ដែលបានមើលថែខ្ញុំកន្លងមកនេះ» Taehyungឱន
គំនាបជាការថ្លែងអំណរគុណ រួចងើបមុខញញឹមដាក់
អ្នកបម្រើទាំងអស់ដែលឈរចាំជូនដំណើរគេ

« លាសិនហើយ...» ថារួចរាងតូចក៏ពរកូនតូចរបស់
គេដើរចេញទៅបាត់ ខណៈពេលនោះ រាងកាយហាប់មាំដែលកំពុងតែឈរមើលពីលើនោះក៏ឈឺត្រង់ទ្រូងខាងឆ្វេងៗពឺតៗសម្លឹងមើលអតីតប្រពន្ធជាលើក
ចុងក្រោយ ពេលនេះគេបាត់បង់អស់ហើយ
គ្មានសល់អ្នកណាទេ។

« វាដល់ពេលដែលឯងគួរតែដោះលែងគេហើយ
Jeon JungKook » នាយនិយាយមកកាន់ខ្លួនឯង
តិចៗទាំងចង់យំបន្តិច សើចបន្តិច នាយមិនហ៊ានជូនដំណើរគេនោះទេ ថេយ៍ស្អប់នាយណាស់
ពេលនេះផ្ទះនេះមានតែនាយម្នាក់ប៉ុណ្ណោះ ដូចកាល
ពីមុនយ៉ាងអញ្ចឹង។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now