'' ភាគទី32 '' Happy Ending

Start from the beginning
                                    

« អញ្ចឹងខ្ញុំចេញពីពេទ្យពេលណា លោកត្រៀមឡើងតុលាការជាមួយគ្នាទៅ...ព្រោះយ៉ាងណាក៏ខ្ញុំត្រូវតែលែងលះឲ្យបាន» Taehyung

« អត់ទេថេយ៍..!! ចុះកូនយើង? Wonieនៅតូចណាស់ គេ...គេត្រូវការគ្រួសារកក់ក្ដៅ បងសុំទោសណា អូន-អូនក៏ដឹងថាបងមិនបានតាំងចិត្ត បងគ្មានចេតនានោះទេ ថេយ៍យើងកុំលែងលះអីណា បងអង្វរអូនណាថេយ៍..បងសូមអង្វរណា» JungKookប្ដូរ
ជាមកអង្វរលន់តួរាងតូចវិញ នាយភាំងអស់ហើយ
វាភ្លាមៗពេកហើយ គេមិនទុកឱកាសឲ្យនាយប៉ះប៉ូវ
នូវកំហុសវិញទេឬ?

« ខ្ញុំសុខចិត្តរស់នៅលំបាកខាងក្រៅ... ចិញ្ចឹមកូនតែម្នាក់ឯងតែក៏....មិនព្រមរស់នៅជាមួយឃាតករ
សម្លាប់កូនខ្លួនឯងដូចលោកដែរJeon JungKook!»
រាងតូចស្រែកភ្នែកក្រហមកលរកយំឲ្យតែនិយាយពី
រឿងនេះម្ដងៗ ដឹងទេគេសប្បាយចិត្តប៉ុណ្ណាពេលដែលដឹងថាខ្លួនមានកូន? ដឹងទេថាគេសប្បាយចិត្ត
ប៉ុណ្ណាពេលដែលកូនក្នុងពោះជាកូនស្រី? គេត្រៀម
ខ្លួនដាក់ឈ្មោះឲ្យកូនរបស់គេរួចហើយតែ...
តែដោយសារទង្វើឆ្កួតៗរបស់នាយទើបកូនរបស់គេ
ត្រូវស្លាប់បែបនេះ

« ថេយ៍ បងសូមទោស បងអង្វរអូនណា ណាថេយ៍
កុំធ្វើបែបនេះអី អូនមិនអាណិតបងទេឬ..?»

« លោកនោះទេដែលមិនអាណិតខ្ញុំ!! លោកមិន
អាណិតខ្ញុំខ្លះទេឬ? លោកចង់បំផ្លាញជីវិតខ្ញុំដល់ពេល
ណាទៀត? ហ្ហឹកៗៗ JEON JUNGKOOK!!
ខ្ញុំស្អប់ៗលោក ...ហ៊ឺៗៗ» មាត់និយាយថាស្អប់តែ
បេះដូងគេក៏ប្រេះស្រាំគេពេលឮពាក្យអង្វររបស់នាយ
គេមិនដែលគិតថាបញ្ចប់ត្រឹមនេះទេ គេចង់រស់នៅ
បង្កើតគ្រួសារ ចិញ្ចឹមកូនដល់ធំជាមួយJungKook
គេចង់សាងគ្រួសារដ៏កក់ក្ដៅជាមួយគ្នា ប៉ុន្តែ...

    << វាគ្រប់គ្រាន់ហើយ...>>

« ថេយ៍ អត់ទេណាថេយ៍ កុំអីប-បងសូមទោស»
នាយចូលទៅឱបរាងតូចតែត្រូវគេច្រានចេញហើយ
Taehyungយំកាន់តែខ្លាំង

« បានហើយអាJung!! ឯងចេញសិនទៅ» ទាស់ភ្នែកពេកJiminក៏ចូលមកចាត់ការឲ្យសិន

« តែយើង...» JungKook

« ឯងមិនឃើញគេយំឡើងដង្ហក់ទេហ្ហេ៎ស?»
រាងសង្ហារស្ដីឲ្យនាយ JungKookក៏ដើរទៅម្ខាង

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now