'' ភាគទី30 ''

7.8K 481 11
                                    


  ក្រោយពីគ្រូពេទ្យនិយាយរួច JungKookក៏ស្ងាត់
មាត់ជ្រៀប ពេលនេះគេមិនដឹងថាគួរតបបែបណា សម្រេចចិត្តបែបណាឲ្យត្រូវនោះទេ

« លោកJeonអាចគិតតាមសម្រួលចុះ ពួកយើងមិន
ប្រញាប់នោះទេ បើល្អចាំឲ្យលោកប្រុសJeonដឹងខ្លួន
សិនរួចសឹមសួរយោបល់គាត់ក៏បានដែរ» Doctor
គាត់ដឹងថាវាជាការសម្រេចចិត្តដ៏ពិបាក ហើយទើប
មិនចង់បង្ខំនាយ ពេលនេះTaehyungផុតពីគ្រោះ
ថ្នាក់ហើយ ទុកពេលឲ្យនាយគិតសិនក៏បានដែរ

« មិនបាច់ទេ ខ្ញុំសម្រេចចិត្តរួចហើយ...» រាងក្រាស់
ងើបឈររួចនិយាយបង្អាក់ដំណើរគ្រូពេទ្យ

« យកកូនចេញទៅ » នាយមិនដឹងគួរបកស្រាយបែបណានោះទេ មិនដឹងថាត្រូវឬខុសដែលសម្រេច
ចិត្តសម្លាប់ជីវិតតូចមួយដែលទើបតែចាប់កំណើតនេះរឿងកើតឡើងបែបនេះ វាសុទ្ធតែជាកំហុសរបស់នាយទាំងអស់ ប៉ុន្តែសុវត្ថិភាពរបស់Taehyungតែង
តែមកមុនជានិច្ច នាយមិនអាចរស់នៅគ្មានគេនោះទេ

បើចាំឲ្យTaeសម្រេចចិត្តខ្លួនឯងនោះ ច្បាស់ណាស់
ថាគេនឹងទុកកូនហើយសុខចិត្តស្លាប់ខ្លួន ព្រោះគេ
ស្រឡាញ់កូនខ្លាំងណាស់ បែបនេះហើយអ្វីៗត្រូវតែ
រួចរាល់មុនពេលគេដឹងខ្លួនឡើងមក បន្ទាប់មកនាយ
នឹងស្ម័គ្រចិត្តរ៉ាប់រងនូវកំហុសទាំងអស់នេះពីគេវិញ។

          << ឲ្យប៉ាសូមទោស.... >>

« ហ្អឹម...បើលោកសម្រេចចិត្តរួចហើយ ខាងយើង
នឹងរៀបចំឲ្យរៀបរយ សូមលោកស៊ីញ្ញេលើឯកសារ
ទទួលយកការវះកាត់នេះផង» Doctor

« បាន » នាយដកដង្ហើមធំបន្តិច មុននិងស៊ីញ្ញេទទួល
យកការវះកាត់យកកូនចេញ មិនយូរប៉ុន្មានការវះកាត់
ក៏បានចាប់ផ្ដើម ចំណាយពេលជិតពីរម៉ោងទើបអ្វីៗ
រួចរាល់តាមការព្រៀងទុក។

     ក្រោយពីវះកាត់រួចTaehyungក៏ត្រូវបញ្ជូនមក
បន្ទប់សម្រាកធម្មតាវិញដោយមានJungKookនៅ
អង្គុយមើលជាប់រហូតមិនបានចេញទៅណាសូម្បី
តែមួយជំហាន ព្រោះគេរង់ចាំបកស្រាយគ្រប់យ៉ាង
ត្រៀមខ្លួនឆ្លើយសំណួររបស់គេ នឹង..ទទួលកំហុស
មួយនេះ រឿងTaehyungចូលមន្ទីពេទ្យនេះនៅមិន
ទាន់មានអ្នកណាដឹងនៅឡើងទេ គេមិនបានប្រាប់
អ្នកណាសូម្បីតែម្នាក់ រង់ចាំរាងតូចដឹងខ្លួនសិន។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now