'' ភាគទី30 ''

Start from the beginning
                                    

« បងសុំទោសណាថេយ៍...បងសូមទោស» ស្រប
ពេលដែលនិយាយ JungKookក៏ស៊កដៃទៅលើក
ដៃស្រឡូនមកកាន់ថ្នមៗព្រមទាំងថើបវាតិចៗ គេមិន
ហ៊ានស្រម៉ៃទេបើTaehyungដឹងថាគេបាត់បង់កូន
នោះគេក្លាយជាបែបណា? គេមានប្រតិកម្មបែបណា? គេខឹងស្អប់នាយឬអត់? តើTaeនឹងលើកទោសឲ្យនាយឬអត់? តើទំនាក់ទំនងពួកគេនោះនឹងក្លាយជាបែបណា? 

  << ថ្ងៃបន្ទាប់ >>

   កន្លងមកជាងមួយថ្ងៃទៅហើយ ប៉ុន្តែTaehyung
នៅមិនទាន់ដឹងខ្លួនវិញនៅឡើយ រីឯនាយជាប្ដីក៏មិន
បានទៅណាដូចគ្នា នាយនៅអង្គុយក្បែរគេរហូត
មិនបានសូម្បីតែញ៊ាំបាយ ឬងូតទឹក ទៅណាក៏
មិនទៅដែរ។

រីងៗៗ**
សម្លេងទូរស័ព្ទរបស់JungKookបន្លឺឡើង នាយទាញ
យកមកមើល ឃើញថាជាលេខរបស់អ្នកផ្ទះខលមក
ទើបចុចទទួល

« មានការអី?» JungKook

<< លោកប្រុសគឺអ្នកប្រុសតូចHyungWonយំរហូត
លួងយ៉ាងណាក៏មិនបាត់យំដែរ លោកប្រុសមកមើល
បន្តិចបានទេ? >> អ្នកខាងនោះនិយាយមកធ្វើឲ្យ
រាងក្រាស់ក៏ឮសម្លេងកូនប្រុសរបស់គេយំដូចគ្នា

« ... » JungKookស្ងាត់មាត់ងាកទៅសម្លឹងរាងតូច
ដែលសន្លប់ស្ដូកស្ដឹងនៅឡើយ HyungWonតាម
តែTaehyungប៉ុណ្ណោះ បើកភ្នែកមកមិនឃើញ
បែបនេះកូនច្បាស់ជាយំលួងមិនបាត់មិនខានទេ

« ចាំខ្ញុំទៅយកគេ » ថារួចនាយក៏ចុចបិទទូរស័ព្ទ
វិញ គេទៅតែមួយភ្លែតប៉ុណ្ណោះមើលទៅ
Taehyungប្រហែលជាមិនទាន់ដឹងខ្លួននៅឡើយទេ ទីនេះជាមន្ទីពេទ្យមានសុវត្ថិភាពល្អណាស់ គេចង់ទៅ
យកWonieមកមន្ទីពេទ្យតែម្ដងងាយនឹងមើលកូន ជួនកាលគេឃើញមុខAppaរបស់គេ គេអាចនឹងបាត់យំក៏ថាបាន។

     គិតរួចJungKookទាញអាវក្រៅរបស់នាយយក
មកពាក់រួចឱនថើបថ្ពាល់រាងតូចមួយខ្សឺត។

« បងទៅតែបន្តិចទេ តិចទៀតបងមកវិញណា»
នាយមើលគេជាលើកចុងក្រោយរួចក៏ប្រញាប់ចេញ
ទៅដោយមិនភ្លេចផ្ដាំគ្រូពេទ្យឲ្យជួយមើលTaeសិន

  មិនបានជិត20នាទីផង JungKookក៏ត្រឡប់មកវិញ
នាយដើរចូលមកដោយមានបីកូនជាប់និងដៃ តែអ្វី
ដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺTaehyungគេដឹងខ្លួនហើយ គេកំពុងតែអង្គុយឱបជើងសម្លឹងមើលមកនាយ
ដូចគ្នា។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now