'' ភាគទី28 ''

7.3K 471 7
                                    


« ថេយ៍...បង-បងសូមទោស» JungKookចូលទៅចាប់ដៃTaehyungជាប់រួចរុញវ៉ាលីនោះចេញ
ព្រះអើយ~~ មុននេះតើគេបាននិយាយស្អីទៅ??

« មិនបាច់សូមទោសទេ ខ្ញុំជាអ្នកខុសដោយខ្លួនឯង
មិនចឹងឬ?»Taehyungញញឹមតិចៗតបទៅនាយវិញ

« ថេយ៍!! »

« មិនបាច់សូមទោសទេ បើបង...គ្មានអារម្មណ៍ថា
ខុសនោះ ត្រូវហើយបងមិនបានខុសអ្វីនោះទេ
ខ្ញុំទេជាអ្នកខុស....ខុសដែលសួរនាំប្ដីខ្លួនឯង ខុសដែលចេះដឹងច្រើន ខុសដែលសួរដេញដោលព្រោះខ្លាចប្ដីខ្ញុំក្បត់...ត្រូវទេ?» Taehyung

« មិនមែនបែបហ្នឹងទេថេយ៍ » JungKook

« អញ្ចឹងបែបណាវិញ?» Taehyung

« បងសូមទោសដែលស្រែកដាក់- »

« មិនបាច់និយាយទេ យប់ហើយខ្ញុំទៅគេងវិញ»
ថាហើយរាងតូចក៏បេះដៃJungKookចេញរួចឡើង
ទៅគេងដណ្ដប់ខ្លួនព្រងើយ ខណៈពេលដែលរាងក្រាស់កំពុងតែសម្លឹងមើលទាំងតឹងចិត្ត

    ពួកគេឈ្លោះគ្នាទៀតហើយ...

<< ថ្ងៃបន្ទាប់ >>

  នៅបន្ទប់អាហារដ៏ធំក្នុងវិមានJeonកំពុងតែតានតឹង
យ៉ាងខ្លាំង ទាំងJungKook ទាំងTaehyungមិននិយាយអ្វីសូម្បីតែមួយម៉ាត់ គ្មានពាក្យឆ្លើយឆ្លងសូម្បីតែមួយម៉ាត់ ម្នាក់ៗមើលមុខគ្នាមិនចំតាំងពីព្រឹក

« ខ្ញុំឆ្អែតហើយ » Taehyungទម្លាក់ស្រាបព្រាចុះ
រួចឡើងទៅខាងលើបាត់

« ខ្ញុំទៅធ្វើការហើយ» ថារួចJungKookក៏ដើរចេញទៅបាត់ ចង់នៅញ៊ាំបន្តទៀតក៏ញ៊ាំមិនចូលដែរ

[SKIP]

តុក!! តុក!! តុក!!
« លោកប្រុស មានមនុស្សមករក»Jii

« អ្នកណាគេ?» Taehyungជ្រួញចិញ្ចើម ហាក់នឹក
មិនឃើញថាគេស្គាល់អ្នកណាផ្សេងសោះ ជាJimin
ឬក៏NamJoonក៏មិនអាច ព្រោះJiiស្គាល់ពួកគេតែ
មើលទៅនាងមិនក៏ស្គាល់ដែរ

« ជាមនុស្សស្រីចា៎ស» Jii

« ... »

   រាងតូចដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវទាំងដៃកំពុង
តែបីHyungWonនៅក្នុងដៃ លួចសម្លឹងមនុសស្រី
ម្នាក់ដែលកំពុងតែអង្គុយបែរខ្នងដាក់គេនោះ តើនាងជាអ្នកណា? ឬមួយស្រីកំណាន់របស់JungKook??

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now