'' ភាគទី26 ''

7.4K 464 10
                                    


   << មួយខែកន្លងផុតទៅ >>

   បើនិយាយពីទំនាក់ទំនងប្ដីប្រពន្ធរបស់JungKook
និងTaehyungវិញនោះ អ្វីៗគឺកាន់តែល្អឡើងព្រោះមួយខែមកនេះ ពួកគេមិនដែលមានរឿងរកាំរកូសគ្នាអ្វីឡើង មិនមានសូម្បីតែឈ្លោះគ្នា ឬទាស់គ្នា ពោលគឺថារស់នៅដោយមានក្ដីសុខ ប៉ុន្តែតទៅមុខទៀត
អ្នកណាទៅដឹងទៅ?

« ថេយ៍ហ្ហា៎...» សម្លេងផ្លែមល្ហែមពីJungKook
ស្របពេលដែលនាយកំពុងតែដើរមករួចស៊កដៃ
ឱបចង្កេះTaehyungដែលកំពុងតែលាងចានដែល
សល់ពីការពីញ៊ាំអាហាររួច ព្រោះពេលនេះគ្មានអ្នក
បម្រើនៅជិតនោះទេ

     មែនហើយ គឺថាពួកគេបានមកលេងផ្ទះលំហែរ
របស់JungKookនៅឯBusanដែលនៅជាប់មាត់
សមុទ្រតែម្ដង គឺមកបីនាក់ ប៉ាៗ Appa និងWonie ប៉ុន្តែរាងក្រាស់ក៏ដាក់ឲ្យកូនចៅចាំការពារពីចម្ងាយៗផងដែរ ព្រោះមិនអាចប្រហែសបានទេ ហើយក៏មិនចង់ឲ្យប្រពន្ធមានអារម្មណ៍ទើសទាល់ក្នុងការមក
លំហែរលេងនេះ ទើបនាយបញ្ជារឲ្យកូនចៅទៅឆ្ងាយៗទៅ។

« ក្រែងបងគេងឬ? ភ្ញាក់លឿនម្ល៉េះ?»Taehyung

« បងមិនឃើញអូននោះអី ទើបមករកមក» រាងក្រាស់និយាយទាំងត្រដុសចុងច្រមុះស្រួចរបស់
នាយលើថ្ពាល់ និងកញ្ចឹង.កTaehyungតិចៗ
បើគ្មានTaehyungនៅជិតឲ្យឱបនោះ គេគេងមិនលក់នោះទេ

« អូនមកលាងចានសិនតើ បងទៅគេងវិញទៅ
បើងងុយ ចាំអូនទៅតាមក្រោយ»Taehyung

« Jung!! បើទំនេរទៅមើលកូនទៅ ប្រយ័ត្នកូនយំ
ទៀត » រាងតូចក្រហឹមហៅឈ្មោះនាយតិចៗ
ពេលនាយលូកដៃចូលមកក្នុងអាវរលុងៗរបស់គេ
ថែមទាំងច្បាមចាប់ៗដើមទ្រូងមានសាច់តិចៗរបស់គេ
នោះពេញៗដៃទៀតផង

« កំណាញ់ម្ល៉េស? លេងផងមិនបាន!!»JungKook
និយាយទាំងមិនព្រមដកដៃចេញ

« អូននេះហ្ហេ៎សកំណាញ់? បងហ្នឹងហើយដែល
ល្មោបនោះ» Taehyungស្ដីអោយនាយវិញទាំងពេបមាត់ មកថាគេកំណាញ់ឬ? បើកំណាញ់មិនមែន
ឈរឲ្យនាយស្អាបអង្អែលៗរាល់ថ្ងៃនេះទេ ដឹងទេ?
មកដើរលេងបីថ្ងៃនេះ ដូចមិនបានដើរលេងអញ្ចឹង
ព្រោះJungKookចាត់ការគេរហូតដល់សន្លប់ឈឹង
សឹងតែរាល់ថ្ងៃទៅហើយ

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now