'' ភាគទី26 ''

Start from the beginning
                                    

« មកពីបងស្រឡាញ់អូន ទើបបងល្មោបជាមួយអូននោះអី» ថារួចJungKookក៏បើកទឹករួចលាង
ដៃឲ្យរាងតូច មុននិងលើកគេដាក់ឲ្យអង្គុយលើ
Counterក្នុងផ្ទះបាយ រីឯនាយក៏ជ្រៀតចូលមកសម្ងំក្នុងចន្លោះជើងរបស់គេ

   មិនយូរប៉ុន្មានសង្រ្គាមលើគ្រែក៏បានកើតឡើង
ជាបន្តបន្ទាប់ម្ដងទៀតរហូតដល់ជិតថ្ងៃត្រង់ ពួកគេ
ក៏សម្រាក ពេលដែលភ្ញាក់ឡើងវិញក៏បន្តដំណើរ
ដើរលេងតាមឆ្នេរតែម្ដង។

« បានហើយTaeឲ្យបងពរកូនម្ដងមក កុំឲ្យអូនហត់»
ខណៈពេលដែលកំពុងដើរជារឿយៗតាមឆ្នេរ
JungKookក៏និយាយឡើង ព្រោះនាយឃើញគេ
បីកូនយូរហើយ ហើយដើរបែបនេះទៀតខ្លាចគេហត់

« មិនបាច់ទេ តែចេញពីដៃអូនគេយំឥឡូវហើយ»
រាងតូចញញឹមតិចៗសម្លឹងមើលមុខកូនប្រុសរបស់ខ្លួន
ដែលកំពុងបើកភ្នែកម៉ង់ៗមើលមកគេដូចគ្នា
HyungWonរបស់គេគឺបែបនេះឲ្យតែចេញពីដៃគេ
ពេលណាគឺនៅមិនស្ងៀម យំរករឿងមិនខានទេ ជាពិសេសឲ្យតែJungKookពរ គេយំមិនឈប់សោះ

« Wonieមិនស្រឡាញ់ប៉ាខ្លះទេឬ? តាមតែAppa
រហូត» JungKookស៊កដៃទៅច្រមិចថ្ពាល់ប៉ោងៗ
របស់កូនគេតិចៗ

« មកពីបងមិនសូវនៅផ្ទះមើលគេនោះអី ទើបកូនតាមតែអូននោះ»Taehyung

« ចឹង...បងគួរតែនៅផ្ទះជាមួយអូននិងកូនឲ្យច្រើនមែនទេ?» រាងក្រាស់និយាយស្របពេលដែលទាញ
កៅអីឲ្យរាងតូចអង្គុយ ព្រោះដើរយូរណាស់ហើយ
អង្គុយសម្រាកសិនក៏ល្អ

« ស្រេចចិត្ត » Taehyungនិយាយរួចក៏កម្ម៉ង់ទឹក
ទុកសម្រាប់ញ៊ាំ រីឯJungKookនាយក៏ទាញទូរស័ព្ទ
យកមកថតរូបអ្នកជាប្រពន្ធទាំងញញឹម

    គេខានមានសេរីភាព ចេញមកខាងក្រៅស្រស់ស្រាយបែបនេះយូរហើយ មិនមែនអ្នកណាឃុំឃាំង
គេនោះទេ តែគឺគេខ្លួនឯងដែលឃុំឃាំងខ្លួនឯង ធ្វើជាមនុស្សចិត្តត្រជាក់ ឃោរឃៅរហូតមក ពេលនេះ
ទោះមិនអាចចំណាយពេលធ្វើជាយុវវ័យក្មេងៗដូច
មុនបានតែក៏ល្អហើយ បែបនេះគួរតែអរគុណ
Taehyungជាពិសេស។

[SKIP]

    កាយតូចកំពុងតែដើរចូលមកក្នុងបន្ទប់គេងរបស់
ខ្លួនវិញទាំងញញឹមញញែមក្នុងដៃក៏មានកាន់ក្រដាស
សមួយសន្លឹកមកជាមួយ។

« HyungWonieee អាប់ប៉ាមកវិញហើយ» រាងតូច
ដាក់ខ្លួនអង្គុយលើពូករួចឱនមុខទៅនិយាយជាមួយកូន
ដូចសព្វដង

« លោកប្រុសយ៉ាងម៉េចហើយ? គ្រូពេទ្យប្រាប់ថាឈឺអ្វីដែរ?» អ៊ំមេផ្ទះដែលរាងតូចផ្ដាំឲ្យជួយមើល
Wonieពេលដែលគេទៅក្រៅនោះ ក៏ចូលមកសួរ
សុខទុក្ខ

« មិនអីទេអ៊ំ ខ្ញុំគ្រាន់តែខ្សោយ...ដូចធម្មតាហ្នឹង
ហើយ» Taehyungតបទៅវិញទាំងញញឹម អារឿងខ្សោយនេះវាខ្សោយហើយ តែគេនៅមានអ្វីផ្សេងទៀតដែលJungKookគួរតែជាអ្នកដែលដឹងមុនគេ

« អញ្ចឹងលោកប្រុសសម្រាកចុះ ខ្ញុំមិនរំខានទេ»

« បាទ អរគុណអ៊ំហើយដែលជួយមើលWonieឲ្យ
អូ៎មួយទៀត មិនបាច់ប្រាប់Jungទេណាថាខ្ញុំឈឺ
ហើយទៅមន្ទីរពេទ្យ» Taehyung

« ចា៎សស ខ្ញុំមិនប្រាប់នោះទេ» អ៊ំមេផ្ទះញញឹម
រួចចេញទៅវិញដោយបិទទ្វារថ្នមៗ

« Wonieហ្អា៎!! ដឹងទេ? កូនជិតមានប្អូនម្នាក់ទៀត
ហើយណា» Taehyungនិយាយតិចៗទាំងញញឹម
មែនហើយ គឺគេមានផ្ទៃពោះម្ដងទៀតហើយ ជាកូនទីពីររបស់គេ  តាំងពីមកពីប៊ូសានវិញគេមិនស្រួលខ្លួន
វិលមុខ រកក្អួតរហូតទើបគេសង្ស័យហើយទៅពេទ្យដើម្បីពិនិត្យមើល លទ្ធផលចេញមកគឺបែបនេះ
កូនគេអាយុពីរសប្ដាហ៍ហើយ ហើយសុខភាពល្អ
ទៀតផង គួរឲ្យសប្បាយចិត្តណាស់មែនទេ?

ឃើញទេ?HyungWonទើបតែអាយុបានមួយខែ
ប៉ុណ្ណោះ ពេលនេះគឺមានមួយទៀតទៅហើយ
ថាល្មោបគឺល្មោបហើយ!!

« មិនគួរប្រាប់JungKookពេលនេះទេ ចាំដប់ថ្ងៃទៀតល្អទេ?» រាងតូចញញឹមមុននិងយកក្រដាស
ពិនិត្យនោះយកទៅទុកក្នុងថតទូខោអាវយ៉ាងរៀបរយ
ដប់ថ្ងៃទៀត គឺជាគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ
របស់គេនិងJungKook គេចង់យកលទ្ធផលមួយនេះ
ធ្វើជាកដូសម្រាប់នាយវិញ នាយប្រាកដជាសប្បាយចិត្តមិនខានទេ...

.

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now