'' ភាគទី25 ''

7.8K 469 5
                                    


ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ថ្ងៃនេះក៏ដូចជា
រាល់ដងដែរ Taehyungភ្ញាក់មកជួយរៀបចំសម្លៀក
បំពាក់ឲ្យនាយជាប្ដីដូចធម្មតា ទោះបីជាJungKook
ហាមគេមិនឲ្យធ្វើក៏ដោយ គិតសព្វៗទៅគេក៏មិនដឹង
ខ្លួនថាត្រូវគ្នាជាមួយJungKookតាំងពីពេលណាដែរ
ដំបូងរាងឃ្លាតឆ្ងាយពីគ្នា តែរស់នៅក្នុងផ្ទះជាមួយគ្នា
យូរៗទៅទម្លាប់ចាស់ៗមកប្រែរមកដូចដើរវិញ។

« ហ្អឹមមម...Jung » រាងតូចបើកភ្នែកព្រឹមៗសម្លឹង
រកមើលអ្នកជាប្ដី មុននិងបន្លឺឈ្មោះនាយឡើងពេល
ឃើញនាយកំពុងឈរដាក់ក្រវ៉ាត់.កអាវខ្លួនឯងនៅ
មុខកញ្ចក់

« មិនបាច់ក្រោកទេ អូនគេងសម្រាកបន្តទៅ»
JungKookនិយាយហាមពេលឃើញរាងតូចរកក្រោកមករកគេ

« អឹម » ដោយគិតថាខ្លួនឯងគ្មានកម្លាំងក្រោកផង ហើយក៏មិនចង់ប្រកែកនិងនាយទើបTaehyung
ទម្លាក់ខ្លួនគេងដណ្ដប់ភួយវិញ 

« Jung!! ឯណាHyungWon?» ក្រោយពីងាក
រកមើលកូនតូចរបស់ខ្លួនមិនឃើញ ទើបនាយតូច
ប្រញាប់សួរទៅប្ដីទាំងបារម្ភ

« ព្រឹកមិញម៉ាក់មកលេង បងទុកឲ្យគេនៅជាមួយ
ម៉ាក់នៅខាងក្រោមហើយ អូនកុំបារម្ភអី...គេងបន្តទៅ»JungKook

« ម៉ាក់ក្មេកមក? អញ្ចឹងអូនរឹតតែត្រូវក្រោកហើយ
មិមអាចឲ្យគាត់មើលកូន ហើយខ្លួនឯងគេងទេ»

« ម៉ាក់មិនថាអីទេ បងប្រាប់គាត់រួចហើយថាអូន...
រវល់...បម្រើប្ដីដល់យប់ជ្រៅ គ្មានកម្លាំងនោះទេ»
ស្របនិងសម្ដីJungKookក៏ឱបមកថើបថ្ងាសរាងតូច
មួយខ្សឺតមុននិងដើរចេញទៅក្រៅដោយបិទទ្វារថ្នមៗ

« ងាប់ហើយJung!! ម៉េចក៏បងប្រាប់ម៉ាក់ហា៎ស?»
រាងតូចខាំមាត់ខ្លួនតិចៗ មុននិងដកដង្ហើមធំបន្តិចហើយ
សម្ងំគេងវិញ ណ្ហើយចុះ!ប្រាប់អីប្រាប់ទៅតែថាគេឈឺពេញខ្លួនប្រាណអស់ហើយ ត្រូវការសម្រាកសិន

     ប្រហែលជាជិតម៉ោង11ថ្ងៃត្រង់ទើបTaehyung
ក្រោកពីគេងរួចរៀបចំខ្លួនរួចចុះទៅខាងក្រោម

« កូនថេយ៍!! » លោកស្រីJeon

« សួស្ដីម៉ាក់ » Taehyungញញឹមបន្តិចទើបដាក់ខ្លួន
អង្គុយជិតគាត់លើសាឡុង

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now