'' ភាគទី25 ''

Start from the beginning
                                    

« កូនយ៉ាងម៉េចហើយ? JungKookប្រាប់ថាខ្លួនមិនស្រួលខ្លួន គ្មានកម្លាំងក្រោកនោះទេ» Mrs.Jeon

« កូនលែងអីហើយម៉ាក់ អាល្អិតWonieមានរករឿង
លោកយាយទេហ្នឹង?» Taehyungនិយាយជាមួយ
កូនព្រមទាំងឱបថើបថ្ពាល់គេខ្សឺតៗ ខណៈពេលដែល
លោកស្រីJeonសម្លឹងមើលមកគេទាំងញញឹម បានឃើញកូនៗនិងចៅរស់នៅមានក្ដីសុខ ជុំគ្នាបែបនេះ
គាត់សប្បាយចិត្តហើយ មានតែសង្ឃឹមថាកូនប្រុស
របស់គាត់មិនសាងកំហុសមកទៀត ជាកំហុសដែលអាចចូលមកបំផ្លាញសុភមង្គលគ្រួសារតូចមួយនេះទៅចុះ។

« មែនហើយថេយ៍ ម៉ាក់ចាំបានថាកូនមានសុខភាពខ្សោយមែនទេ? ម៉ាក់បានទិញយ៉ិនសិនប៉ូវកម្លាំងពីសៀងហៃឲ្យមកផ្ញើរណា វាក៏ជួយធ្វើឲ្យសុខភាព
ល្អដូចគ្នាណា» លោកស្រីJeon

« អរគុណម៉ាក់ហើយ» Taehyungញញឹមរួចអង្គុយ
និយាយគ្នាជាមួយគាត់មួយសន្ទុះទើបគាត់ត្រឡប់ទៅ
វិញ ព្រោះឮថាមានប្រជុំនៅសមាគមន៍។

  -SKIP-

   នៅក្នុងផ្ទះបាយកំពុងតែមានចុងភៅ និងអ្នកបម្រើ
កំពុងតែនាំគ្នាស្វះស្វែងធ្វើម្ហូបក្នុងនោះក៏មាន
Taehyungដូចគ្នា ព្រោះគេក៏ចង់មកជួយធ្វើម្ហូបដែរ
ទោះបីជាអ្នកបម្រើខំហាមយ៉ាងណាក៏ដោយតែក៏
ហាមមិនកើតដែរ រីឯរាងតូចវិញពេលដែលបានធ្វើ
តាមចិត្តបែបនេះក៏សប្បាយចិត្តណាស់ ដឹងទេ? គេខានធ្វើម្ហូបយូរហើយតាំងពីរៀបការមកម្ល៉េះ

« លោកប្រុសប្រយ័ត្នមុតដៃណា» អ៊ំមេផ្ទះដែលឈរនៅម្ខាងតាមមើលរាងតូចនោះក៏និយាយឡើង ពេលឃើញគេហាន់បន្លែលឿនៗ គាត់តាមមើលសឹងតែមិនដកដង្ហើមធំហើយ សាកតែមុតកាំបិតបន្តិចទៅមើល លោកប្រុសធំច្បាស់ជារករឿងផ្អើលវិមានមិនខានទេ

« បាទ មិនអីទេអ៊ំ» Taehyungនិយាយទាំងញញឹម
ខ្ជឹបមើលទៅគាត់ ព្រោះមើលទៅគាត់ដូចជាបារម្ភ
ពីគេណាស់អញ្ចឹង ធ្វើមើលតែគេទៅធ្វើសង្រ្គាម
អាមនុស្សជំនាញរឿងធ្វើម្ហូបសឹងស្លាប់ទៅហើយ

« Jiiយកគីមឈីឲ្យខ្ញុំបន្តិច» រាងតូចនិយាយប្រាប់
ទាំងខ្លួនឯងកំពុងតែធ្វើម្ហូប ដែលយកគីមឈីមកនេះ
ព្រោះគេចង់ឲ្យស៊ុបតៅហ៊ូគីមឈីដែលជាម្ហូបសំណព្វ
របស់គេ និយាយទៅឃើញពួកគេនៅផ្ទះធំៗបែបនេះ
ទេតែម្ហូបអាហារដែលគេញ៊ាំសុទ្ធតែជាអាហារ
សាមញ្ញៗបែបកូរ៉េទាំងអស់

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now