'' ភាគទី22 ''

8K 491 23
                                    


នៅក្នុងបន្ទប់សម្រាកក្នុងមន្ទីពេទ្យពាក់កណ្ដាល
អាធ្រាត មនុស្សគ្រប់គ្នាកំពុងតែគេងលង់លក់លើក
លែងតែគ្រូពេទ្យដែលត្រូវប្រចាំការតែប៉ុណ្ណោះ តែសុខៗTaehyungក៏បើកភ្នែកឡើងព្រឹមៗប្រើដៃ
អង្អែលលើពោះខ្លួនឯងតិចៗពេលមានអារម្មណ៍ថា
ឈឺក្នុងពោះខុសពីធម្មតា រួចសម្លឹងមើលទៅរាងក្រាស់ដែលគេងនៅលើសាឡុង តែក៏មិនបានហៅ
JungKookដែរ ព្រោះគិតថាគ្រាន់តែឈឺធម្មតាៗ

« អូ៎យយយ... » បបូរមាត់តូចថ្ងូរឡើងដោយភាព
ឈឺចាប់ ពេលដែលកាន់តែឈឺខ្លាំងទៅៗរហូតគេ
ទ្រាំលែងបានបង្ហូរទឹកភ្នែកចេញមក

« ថេយ៍!! កើតអី?» គ្រាន់តែឮសម្លេងស្រែកយំរបស់Taehyungភ្លាម JungKookក៏ភ្ញាក់ព្រើតងើបឡើងដើម្បីមកមើលគេ

« ឈ-ឈឺ...ឈឺពោះណាស់ »Taehyungលូកដៃ
ទៅទាញដៃរបស់នាយក៏ក្ដាប់ជាប់យ៉ាងណែន

« ឈឺពោះ? ចាំបន្តិចសិន ចាំបងទៅហៅពេទ្យ»
រាងក្រាស់បើកភ្នែកធំស្លាស្លន់រួចប្រញាប់រត់ទៅតាម
គ្រូពេទ្យមក។

មិនយូរប៉ុន្មានគ្រូពេទ្យក៏បានមកដល់រួចរៀបចំ
សម្រាលតាមការវះកាត់ព្រោះដូចដែរដឹងហើយថា
Taehyungគឺជាមនុស្សប្រុសនោះអី។

ជាងពីរម៉ោងកន្លងផុតទៅនៅមិនទាន់រួចរាល់នៅ
ឡើយ ពីរមួយនាទីទៅមួយនាទីកាន់តែយូរឡើងៗ
សម្រាប់អ្នកដែលកំពុងរង់ចាំនៅខាងក្រៅ។
JungKookនៅអង្គុយជាមួយម៉ាក់និងប្អូនប្រុសរបស់
គេរង់ចាំសមាជិកថ្មីដែលកំពុងតែកើតចេញមក។

« យ៉ាងម៉េចហើយ? ស្ងាត់ម្ល៉េះ?» អ្នកស្រីJeonងាក
មុខទៅសួរកូនប្រុសដែលកំពុងតែអង្គុយយ៉ាងស្ងៀម
មិនជ្រួលច្របល់ ដូចអ្នកជាអនាគតលោកប៉ាផ្សេងទៀតដែលគាត់ធ្លាប់ឃើញ

« មិនអីទេម៉ាក់ តែថាខ្ញុំបារម្ភពីថេយ៍និងកូនណាស់!»
JungKookនិយាយរួចសម្លឹងទៅកាន់ទ្វារបន្ទប់
សម្រាលដែលកំពុងតែបិទ ឃើញគេស្ងាត់ៗបែបនេះ
ទេតែក្នុងចិត្តគេភ័យណាស់ ហើយក៏រំភើបណាស់ដែរ
បេះដូចលោតឌុកដាក់មិនឈប់ នេះមែនទេអារម្មណ៍
របស់មនុស្សដែលកំពុងតែក្លាយជាលោកប៉ារបស់គេ
នោះ??

SKIP

នៅក្នុងបន្ទប់សម្រាកមួយឮតែសម្លេងអ៊ូអរមិនឈប់
ស្របពេលដែលTaehyungកំពុងតែសន្លប់មិនទាន់
ដឹងខ្លួននៅឡើយ ដោយសារការវះកាត់។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now