'' ភាគទី22 ''

Start from the beginning
                                    

« មើលចុះមុខគួរឲ្យស្អប់ណាស់!!»Mrs.Jeon
សម្លឹងមើលចៅប្រុសតូចរបស់គាត់ដែលកំពុងត្រូវ
JungKookបីទាំងស្នាមញញឹម

« មុខដូចបងប្រុសខ្លាំងណាស់ មានតែភ្នែកនិងច្រមុះ
ទេដែលកាត់រកបងថ្លៃនោះ!»JongKi

« មែនហើយ » JungKookញញឹមរួចយកកូនទៅ
ដាក់លើគ្រែតូចក្បែរTaehyungដែលមានរបាំងបាំង
ជុំវិញការពារកុំឲ្យធ្លាក់ មើលចុះកូនគេឆ្លាតណាស់
មិនសូវយំទេ លួងបីចុះឡើងតែបន្តិចក៏គេងលក់វិញ
បាត់ទៅហើយ

« ឯងចង់ដាក់ឈ្មោះគេថាម៉េច?»Mrs.Jeon

« រឿងនេះ ខ្ញុំថាចាំឲ្យTaeជាអ្នកដាក់ឈ្មោះឲ្យកូន
វិញល្អជាង» JungKook

« ខ្ញុំថាម៉ាក់ទៅសម្រាកនៅផ្ទះវិញទៅ ទីនេះទុកឲ្យខ្ញុំ
នៅមើលបានហើយ» រាងក្រាស់ងាកទៅមើល
នាឡិកាដែលព្យួរនៅលើជញ្ជាំងមុននិងងាកមកប្រាប់
ម៉ាក់របស់គេ ព្រោះឥឡូវម៉ោង3ភ្លឺហើយ

« ហ្ហឹម អញ្ចឹងម៉ាក់ទៅវិញសិនហើយ ចាំថ្ងៃស្អែកម៉ាក់
និងមកម្ដងទៀត» Mrs.Jeon

« បាទ!! » នាយតាមសម្លឹងរហូតគាត់ចេញទៅបាត់
រួចដើរមកថើបថ្ពាល់រាងតូចមួយខ្សឺត ហើយដាក់ខ្លួន
គេនៅលើសាឡុងក្បែរនោះដូចគ្នា

<< មួយម៉ោងក្រោយមក >>

ង៉ាៗៗ ~~~
សម្លេងទារកស្រែកយំបន្លឺឡើងឥតឈប់ខណៈពេល
ដែលអ្នកជាឪពុកកំពុងតែបីកូនដើម្បីលួងឲ្យគេបាត់យំ

« អា៎ៗៗ បាត់យំទៅណាកូនប៉ា ប្រយ័ត្នAppaភ្ញាក់»
JungKookទះគូទកូនតូចរបស់គេតិចៗ រួចនិយាយ
ជាមួយកូន

«ហ្ហឹមមJung..!!» Taehyungបើកភ្នែកឡើងតិចៗ
រួចងាកទៅមើលប្ដីដែលកំពុងតែដើរចុះឡើងបីកូន

« Taeអូនភ្ញាក់ហើយឬ?» JungKook

« ឲ្យកូនមកអូនមក » រាងតូចថារួចJungKookក៏បី
កូនទុកឲ្យTaehyungជាអ្នកបីម្ដង

« កូនសម្លាញ់... » Taehyungញញឹមសម្លឹងមើល
ដំណក់ឈាមតូចដែលគេខំពរពោះ ពេលនេះក៏បាន
បីនៅក្នុងដៃហើយ មើលចុះមុខគេគួរឲ្យស្រឡាញ់ដូចជាJungKookខ្លាំងណាស់

« បងទៅឆុងទឹកដោះគោឲ្យកូនមក មើលទៅ
ប្រហែលជាគេឃ្លានហើយ តែកុំយកកំប៉ុងធំពេក»
រាងតូចងាកទៅនិយាយជាមួយJungKook ទើបនាយ
ប្រញាប់ទៅរៀបចំ ព្រោះមានរបស់គ្រប់សព្វទុកក្នុង
បន្ទប់សម្រាប់ប្រើប្រាស់អស់ទៅហើយ

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now