" ភាគទី21 ''

8.1K 509 12
                                    


   ប្រហែលជាល្ងាចបន្តិចទើបJungKookត្រឡប់មក
មន្ទីរពេទ្យដោយមានវត្តមានលោកស្រីJeonមក
ជាមួយ។

« Taeចង់ញ៊ាំអ្វីទៀតទេ?» អ្នកស្រីJeonសួរទៅកូនប្រសារ រាងតូចក៏ញញឹមហើយគ្រវីក្បាលតិចៗ

« មិនអីទេម៉ាក់ » Taehyung

« មែនហើយTae! ម៉ាក់ឮថាកូនចង់លែងលះជាមួយ
Jungឬ?» សំណួរនេះធ្វើឲ្យTaehyungអាក់សម្លឹងមើលទៅរាងក្រាស់ដែលឈរនៅម្ខាងនោះបន្តិច
មុននឹងឆ្លើយតប

« មែនហើយ...» Taehyungងក់ក្បាលតិចៗ
JungKookក៏ដើរចេញទៅក្រៅវិញ

« ហេតុអី? Jungធ្វើឲ្យកូនខូចចិត្តឬ?»Mrs.Jeon

« គេប្រាកដជានិយាយប្រាប់ម៉ាក់រួចហើយត្រូវទេ?» Taehyung

« ម៉ាក់ថា...កុំលែងលះអីណា គ្រួសារយើងពេញចិត្តនិងកូនណាស់ Jungគេក៏ស្រឡាញ់កូនដែរ....
ថ្វីត្បិតតែគេបានសាងកំហុស តែកូនអាចលើកលែង
ឲ្យគេម្ដងហើយគិតសារជាថ្មីបានទេ? ទុកថាមនុស្ស
ចាស់ដូចម៉ាក់សុំទៅចុះណា» Mrs.Jeonនិយាយរួច
រាងតូចក៏មិនមាត់រួចសម្លឹងមើលទៅJungKook ដែលកំពុងតែអង្គុយនៅខាងក្រៅសម្លឹងមើលមកគេដូចគ្នា
លើកលែងឲ្យម្ដងឬ? មើលទៅនាយមិនបានប្រាប់
រឿងទាំងអស់ទៅគាត់នោះទេ

« ម៉ាក់ដឹងថាកូនខឹង អន់ចិត្ត...ប៉ុន្តែថេយ៍ផ្ដល់ឱកាស
ឲ្យកូនប្រុសម៉ាក់ម្ដងទៀតទៅបានទេ? បើមិនយល់
ដល់ម៉ាក់ទេ គួរតែយល់ដល់កូនដែលនៅក្នុងពោះ
កំពុងតែជិតកើតមកផង មិនប៉ុន្មានថ្ងៃទៀតគេក៏កើតមកហើយ គេត្រូវការគ្រួសារកក់ក្ដៅ ប៉ា...ម៉ាក់
ម៉ាក់មិនមែនមកជួយនិយាយឲ្យJungនោះទេ តែTae
គួរតែគិតពីចំណុចនេះ » Mrs.Jeon

« ម៉ាក់យកកេរ្តិ៍ឈ្មោះគ្រួសារម៉ាក់មកដាក់!!
បើលើកក្រោយJeon JungKookកូនប្រុសច្បងនៃ
គ្រួសារJeonធ្វើឲ្យកូនយំម្ដងទៀតនោះ ម៉ាក់នឹងជួយ
កូនឲ្យលែងលះឲ្យបានដាច់ស្រេច មិនឲ្យកូនពិបាក
ទៀតទេ... តើកូនគិតយ៉ាងម៉េច?»Mrs.Jeon

« បាទ...កូនយល់ព្រម » ចម្លើយរបស់Taehyung
ធ្វើឲ្យគាត់ញញឹមភ្លាម តាមពិតទៅមិនមែនគេមិនចង់
លែងលះនោះទេ តែជាការសុំនិងការធានារបស់ម៉ាក់ក្មេករបស់គេ មិនប៉ុន្មានថ្ងៃទៀតកូនរបស់គេនឹងកើត
ចេញមក ដូចដែរលោកស្រីJeonនិយាយអញ្ចឹង
ក្មេងត្រូវការគ្រួសារពេញលេញ ហើយគេក៏ចង់ដឹងដែរថាម្ដងនេះJungKookរក្សាពាក្យសន្យារបស់គេបានឬអត់??

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now