" ភាគទី21 ''

Start from the beginning
                                    

      មួយវិញទៀត...គេស្រឡាញ់ប្រុសម្នាក់នោះ
គេស្រឡាញ់Jeon JungKookខ្លាំងណាស់....

« បើអញ្ចឹង..? » Mrs.Jeon

« កូននឹងនិយាយជាមួយNamJoon Hyung..»

« អរគុណហើយTaehyung!! » លោកស្រីJeon
ញញឹមរួចចូលទៅឱបរាងតូច ថ្វីត្បិតតែគាត់មកជួយ
និយាយនេះដោយសារតែJungKookឲ្យគាត់ជួយ
តែម្យ៉ាងទៀតហេតុផលគាត់ក៏ត្រឹមត្រូវដែរ។

« ដូចដែរឯងឮហើយ បើមានលើកក្រោយទៀត
គេនឹងលែងលះជាមួយឯងជាដាច់ខាត ហើយម៉ាក់ក៏
ឈប់ជួយឯងដូចគ្នា!! បើឯងស្រឡាញ់ប្រពន្ធកូនមែន
គួរតែថែរក្សាពេលមាននៅក្នុងដៃ មិនមែនមកភ័យ
ព្រួយពេលដែលជិតបាត់បង់នោះទេ» Mrs.Jeon

« បាទម៉ាក់ » JungKookងក់ក្បាលទទួលរួចចូល
ទៅក្នុងបន្ទប់សម្រាករបស់Taehyungវិញ ចំណែក
លោកស្រីJeonក៏ត្រឡប់ទៅវិញ រឿងយកចិត្តយកថ្លើមTaehyungជាតួនាទីរបស់JungKook។

     មុននេះJungKookបានទៅសុំគាត់ឲ្យមកជួយ
និយាយព្រោះដឹងថាTaeស្រឡាញ់ គោរពគាត់
ប្រាកដជាស្ដាប់តាមគាត់មិនខាន ប៉ុន្តែគេក៏ត្រូវប្រាប់
ថាTaehyungចូលមន្ទីរពេទ្យទាំងមានផ្ទៃពោះដោយ
សារគេ ហើយគេក៏លួចមានស្រីខាងក្រៅទៀតផង
គេត្រូវមាត់ ថែមទាំងស៊ីកំភ្លៀងពីអ្នកម៉ាក់បង្កើតទៀត
ផង ទម្រាំតែគាត់យល់ព្រមជួយ ប៉ុន្តែបើគាត់ដឹងថា
JungKookមានស្រីខាងក្រៅដល់ទៅពីរដងនោះ
គាត់ច្បាស់ជាមិនជួយនោះទេ។

[ ប្រាំថ្ងៃក្រោយមក ]

   ប៉ុន្មានថ្ងៃមកនេះរបួសTaehyungក៏បានធូរស្បើយ
ប៉ុន្តែនៅមានស្នាមតិចៗដូចគ្នា គេនៅសម្រាកនៅ
មន្ទីពេទ្យនៅឡើយដោយសារតែជិតដល់ថ្ងៃសម្រាលពេលណាក៏មិនដឹងទើបគ្រប់គ្នាឲ្យគេនៅ
មន្ទីរពេទ្យស្រាប់នឹងមិនពិបាកនៅពេលដែលដល់
ពេលនោះអី។

« ចាំបងជួយ » JungKookចូលមកជួយទប់កាយតូចតិចៗរួចជូនគេទៅបន្ទប់ទឹក

   ប៉ុន្មានថ្ងៃនេះJungKookនៅមើលថែរាងតូចរហូត
ហើយក៏នៅយកចិត្តTaehyungវិញនោះអី ប៉ុន្តែ
រាងតូចមិនសូវនិយាយស្ដីជាមួយគេនោះ មែនហើយ
Taehyungយល់ព្រមមិនលែងលះតែក៏មិនមែនថា
នឹងជានាជាមួយគ្នាដូចដើមឯណា? 

     គិតៗទៅមុខស្លូតៗដូចTaehyungនេះខឹងបាន
យូរដែរតើ??

« លោកទៅវិញទៅ ខ្ញុំធ្វើខ្លួនឯងបាន»Taehyung
ប្រាប់ទៅរាងក្រាស់ពេលដែលនាយបម្រុងនឹងចូល
បន្ទប់ទឹកជាមួយគេដែរ

« ចាំបងជួយវិញ» JungKookប្រកែករួចចូលទៅ
ជាមួយរាងតូច ចំណែកTaehyungក៏និយាយអ្វីទៀត

« អូនគិតថានឹងខឹងបង សោះកក្រោះជាមួយបងដល់ពេលណាទៀត?» រាងក្រាស់រួចស្របពេលនាយ
កំពុងតែអង្គុយលើBathubកក់សក់ឲ្យរាងតូច

« មួយឆ្នាំ...ដប់ឆ្នាំ ឬក៏មួយជីវិត»Taehyung

« ពិតមែនឬ? អូនខឹងបងដល់ថ្នាក់នេះ?»JungKook

« អត់ទេ! មិនបានខឹង ប៉ុន្តែ...ឆ្អែតឆ្អន់ទៅវិញទេ»

« បងធ្វើឲ្យអូនឈឺយ៉ាងនេះឬ?»JungKook

« ក៏ឈឺពិតមែនណា៎ មានអារម្មណ៍យ៉ាងម៉េចពេលដែលយើងជឿទុកចិត្តលើមនុស្សម្នាក់ខ្លាំងណាស់
ប៉ុន្តែគេក៏បំផ្លាញវាអស់ត្រឹមតែមួយពព្រិចភ្នែក...
បងដឹងទេថ្ងៃនោះអូនចាប់បានថាបងក្បត់អូនម្ដងទៀត
ទៅហើយ តែបងបែរជាឆ្លើយថាមិនដឹងរឿងហើយ
ឲ្យអូនជឿលើបង...ប៉ុន្តែលទ្ធផល...»Taehyung

« បងដឹងថាអូនស្រឡាញ់បងណាស់ បងក៏ដូចគ្នា
មិនយូរទេកូនរបស់យើងនឹងកើតចេញមក គ្រួសារ
របស់យើងក៏ពេញលេញ អូនដាច់ចិត្តដែរឬ?»

« អ្នកណាថាខ្ញុំស្រឡាញ់— » មិនទាន់នឹងនិយាយ
ចប់ផងបបូរមាត់ស្ដើងក៏ត្រូវគ្រប់ដណ្ដប់ដោយបបូរ
មាត់របស់JungKook នាយកម្រើកបបូរមាត់ថ្នមៗ
រួចដកបបូរមាត់ចេញមកវិញសម្លឹងមើលរាងតូច

« អូនកុំកុហកខ្លួនឯងអី»JungKook

« មិនបាច់លួងខ្ញុំដោយវិធីនេះទេ!!» ថារួចTae-
Hyungក៏ក្រោកចេញពីអាងរួចទាញអាវឃ្លុំមកពាក់
សិន មុននឹងដើរចេញក្រៅថ្នមៗដល់កូនក្នុងពោះ
ទីនេះជាបន្ទប់VIPមានតែគេនឹងJungKookប៉ុណ្ណោះ

ក្រោយពីTaehyungទៅបាត់រាងក្រាស់ក៏ដកដង្ហើម
ធំរួចច្បូតមុខខ្លួនឯងដោយភាពធុញថប់ គេឈឺក្បាល
ខ្លាំងណាស់ ពេលនេះលួងប្រពន្ធក៏ពិបាកទៀត
បើដឹងថាបែបនេះ គេមិនសាងកំហុសអស់នោះមកទេ
ថ្បីត្បិតតែគេផ្ដាច់ការ ម្ដងល្អម្ដងអាក្រក់ ហិង្សាហើយឆេវឆាវបន្តិចមែន ប៉ុន្តែគេក៏ស្រឡាញ់Taehyung
មិនអញ្ចឹង?

ឈប់គេប្រុសKookទៅ XD 🤣🤣

TO BE CONTINUED

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now