'' ភាគទី20 ''

8K 529 13
                                    


   ដោយសារតែមានបញ្ហាជាមួយប៉ូលីសរឿងទំនិញ
ដែលត្រូវដឹកជញ្ជូនទៅខាងក្រៅទើបJungKookត្រូវដោះស្រាយដោយផ្ទាល់ ទម្រាំតែរួចរាល់ប្រហែលជាថ្ងៃត្រង់បន្តិចទើបJungKookត្រឡប់មកផ្ទះវិញ។

« ថេយ៍មានរករឿងទេ?» JungKookសួរទៅអ្នក
បម្រើក្រែងល៎Taehyungស្រែក ឬយំឲ្យបើកទ្វារ
ឲ្យអីបែបហ្នឹង

« អត់ទេចៅហ្វាយ»

« ហ្អឹម » នាយងក់ក្បាលរួចប្រញាប់ដើរទៅខាង
លើដើម្បីទៅនិយាយគ្នាជាមួយTaehyung

« គេងលក់ហើយហ្ហេ៎ស?» JungKookបន្លឺឡើង
ក្រោយពីឃើញសភាពរាងតូចគេងដណ្ដប់ភួយយ៉ាង
ស្ងប់ស្ងាត់តែមុខគេរាងស្លេកៗ

   បន្ទាប់មកនាយក៏ដើរបម្រុងនឹងទៅរកTaehyung
តែក៏ត្រូវភ្ញាក់ផ្អើលពេលឃើញឈាមក្រហមស្រស់
ដាបនៅលើឥដ្ឋជាមួយអម្បែងថូផ្កាដែលនាយបាន
បោកមុននេះ

« ឈាម? ឈាមអ្នកណា?» JungKookនិយាយ
ឡើងតិចៗ ភ្នែកប្រែជាបើកធំៗឡើងមួយរំពេចរួច
នាយក៏ប្រញាប់ប្រញាប់រត់ទៅរករាងតូច

« Tae!? Taehyung? » រាងក្រាស់អង្រួនកាយតូច
តែគេមិនកម្រើកទាល់តែសោះ នាយសម្លឹងមើលទៅដៃគេដែលមានឈាមហូរចេញមកមិនឈប់ មុននឹងទាញភួយពណ៍ក្រាស់នោះចេញបញ្ចេញ
កម្រាលពូកពណ៍សប្រឡាក់ឈាមជោគពាសពេញ

« Tae! Taehyungហ្ហា៎!! ព្រះអើយ! ម៉េចក៏ក្លាយជាបែបនេះ?» មិនចាំយូរJungKookក៏ប្រញាប់លើក
បីTaehyungឡើងដើម្បីនាំទៅមន្ទីពេទ្យ នេះគេ
ដេកបង្ហូរឈាមបែបនេះប៉ុន្មានម៉ោងហើយ?

   [ HOSPITAL ]

  គ្រាន់តែមកដល់មន្ទីពេទ្យភ្លាមគ្រូពេទ្យក៏ប្រញាប់
ដាក់បញ្ចូលឈាមជាច្រើនកំផ្លោកចូលទៅក្នុងកាយ
តូច រួចចាប់ផ្ដើមដកអម្បែងថូផ្កាទាំងអស់នោះចេញ
ប៉ុន្តែក៏រាងពិបាកណាស់ដែរព្រោះអម្បែងទាំងនោះ
សុទ្ធតែចូលទៅជ្រៅៗទៅតាមកម្លាំងសង្កត់។

    ប្រហែលជាមួយម៉ោងក្រោយមកអ្វីៗក៏រួចរាល់
តែគ្រូពេទ្យទុកគេនៅក្នុងបន្ទប់ICUសិនព្រោះគេបាត់បង់ឈាមច្រើនពេក ទើបត្រូវតាមដានអាការៈ
បន្តទៀត ដូចដែលដឹងអញ្ចឹងសុខភាពTaehyung
មិនល្អស្រាប់ ហើយម្យ៉ាងទៀតគ្រប់ផ្នែកនៃរាងកាយ
របស់គេឲ្យតែមុតបន្តិច ឈាមនឹងចេញមកច្រើន
ខុសពីមនុស្សធម្មតា។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now