« គ្មានស្អីទេ!!រឿងតិចតួច» JungKook

  [ Next Day ]

     ថ្ងៃថ្មីបានចូលមកដល់ Taehyungក៏បានភ្ញាក់ពីដំណេកជាមួយនិងទីកន្លែងថ្មីគឺនៅផ្ទះJimin

« ភ្ញាក់ហើយហ៎?» គ្រាន់តែTaehyungចុះមកដល់
ភ្លាមរាងសង្ហារក៏និយាយទៅកាន់គេទាំងខ្លួនកំពុង
តែធ្វើម្ហូប អាចនិយាយថាJungKookនិងJimin
ធ្វើការដូចគ្នា ជាមិត្តនឹងគ្នាមែន ប៉ុន្តែចរឹក លក្ខណៈ
គឺខុសទាំងស្រុង Jimin Parkជាមនុស្សបែបសប្បាយៗ មិនតឹងតែង មិនចូលចិត្តមានកូនចៅ
បម្រើច្រើន នាយនៅផ្ទះធំល្មមមួយតែឯងពីអ្នកផ្ទះ។

« Morning... » រាងតូចញញឹមដាក់នាយរួចចុះ
ពីលើជណ្ដើរដើម្បីមកក្រោម

« ដើរឲ្យស្រួលបួលទៅ ប្រយ័ត្នតែប៉ះពាល់ ឈឺស្អី
អាKookវាអារ.កខ្ញុំចោលមិនខានទេ»Jiminនិយាយ
ដល់JungKookធ្វើឲ្យស្នាមញញឹមរបស់Taehyung
រលុបបាត់ភ្លាមៗ ពេលមានអារម្មណ៍ថាឈឺពេលឮឈ្មោះនាយ ឲ្យតែឮម្ដងៗរូបភាពនាយជាមួយស្រី
នោះកំពុងតែមានស្អីៗជាមួយគ្នា ក៏ហោះចូលមក
ពេញខ្លួនក្បាលរបស់គេ

« យប់មិញខ្ញុំជួបវា មើលទៅវាមិនដឹងថាTaeនៅជាមួយខ្ញុំនោះទេប៉ុន្តែ...ក៏មិនអាចលាក់វាយូរដែរ វាមានកូនចៅច្រើនមិនយូរទេ ប្រាកដជាដឹង»Jimin

« ខ្ញុំដឹងហើយ ខ្ញុំនឹងទៅនិយាយជាមួយគេឲ្យដាច់
ស្រេច គ្រាន់តែមិនមែនពេលនេះទេ»Taehyung

« ធ្វើយ៉ាងម៉េចក៏ធ្វើទៅ!! តែកុំគិតច្រើនអី ឮគេថាអាចប៉ះពាល់ដល់កូនក្នុងពោះ»Jimin

« អរគុណលោកច្រើនហើយ Jimin»Taehyung
និយាយអរគុណទៅនាយអស់ពីចិត្តតែម្ដង ទោះបី
ជាជួយឲ្យរត់មិនបានយូរតែក៏បានមួយពេលដែរ
គេមិនបាច់ត្រូវមើលមុខJungKook មិនបាច់ត្រូវ
នឹកឃើញរឿងឈឺចាប់បន្តទៀត

   លែង....លះ ល្អទេ!???

« លោកមិនចេញទៅណាទេហ្ហេ៎ស?»Taehyung

« អត់ទេ»Jiminតបទៅវិញ រាងតូចក៏ងក់ក្បាលតិចៗ
រួចអង្គយញ៊ាំអាហារពេលព្រឹកជាមួយនាយ ទោះបី
ជាលេបមិនចូលក៏ត្រូវតែលេប ព្រោះពេលនេះគេ
មិនមែនខ្លួនមួយទៀតនោះទេ ធ្វើអ្វីត្រូវគិតដល់ដំណក់ឈាមដែលកំពុងតែលូតលាស់ដើម្បីចេញ
មកឃើញពន្លឺថ្ងៃមួយនេះ

លោកប្ដីរោគចិត្ត (ចប់)Место, где живут истории. Откройте их для себя