" ភាគទី16 "

6.5K 425 25
                                    


ក្រោយពីរាងក្រាស់ដើរទៅបាត់Taehyungក៏ទម្លាក់
ខ្លួនអង្គុយលើគ្រែអង្អែលពោះខ្លួនឯងតិចៗ មុននេះគេ
ភ័យខ្លាំងណាស់ ខ្លាចJungKookជ្រុលដៃធ្វើឲ្យប៉ះពាល់ដល់កូនក្នុងពោះ សំណាងហើយដែលនាយមិនខឹងខ្លាំងជាងនេះនោះ។

មួយសន្ទុះក្រោយមករាងសង្ហារក៏ចេញមកពីងូតទឹក
វិញដោយស្លៀកពាក់ឈុតគេងរួចរាល់ព្រោះនាយ
មិនគិតថានឹងទៅណាទៀតនោះទេ

« Tae!!» JungKookស្រែកហៅរាងតូចដែលអង្គុយភ្លឹកៗនោះរួចដាក់ខ្លួនអង្គុយជិតគេ

« ហ្ហឹម?» Taehyung

« ថ្ងៃនេះអូនមានចាញ់ទៀតទេ?» រាងក្រាស់សួរ
រួចលូកដៃទៅស្ទាបមុខគេថ្នមៗជាមួយនិងភាពព្រួយ
បារម្ភបង្ហាញចេញមក

« ក៏ដូចធម្មតាទេ បែបនេះក៏ល្អព្រោះវាបញ្ជាក់ថាកូនយើងមានសុខភាពល្អ» Taehyungភ្លឹកបន្តិច
មុននឹងតបទៅនាយវិញ គេរាងភ្ញាក់មែនតែក៏ស៊ាំនិង
សកម្មភាពអស់នេះហើយ ឲ្យតែឈ្លោះគ្នាឬមានបញ្ហា
អ្វីJungKookគឺតែងតែបែបនេះ ឲ្យតែនាយនិយាយ
ហើយគេក៏ងក់ក្បាលទទួលយល់ព្រមតាមអ្វីដែល
នាយនិយាយ បន្ទាប់មកនាយក៏ទៅណាបាត់
មួយសន្ទុះពេលមកវិញ នាយគឺតែងតែបែបនេះ
ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ហើយនិយាយជាមួយគេដូចធម្មតា តែវាក៏ល្អហើយមិនអញ្ចឹង? ពួកគេនឹងមិនបាច់មើលមុខគ្នាមិនចំ មិនបាច់ខឹងគ្នាមិននិយាយ
រកគ្នា។

« កូនសម្លាញ់ កុំធ្វើបានប្រពន្ធប៉ាពេកដឹងទេ?»
JungKookឱនមុខទៅនិយាយជាមួយកូនក្នុងពោះ
រួចថើបពោះរបស់រាងតូចខ្សឺតៗ

« បងមិនចេញទៅណាទៀតទេហេ៎ស?»Tae

« អត់ទេ! បងចង់នៅគេងឱបប្រពន្ធរបស់បងនៅផ្ទះវិញល្អជាង»JungKookថាហើយក៏ទម្លាក់ខ្លួនគេង
ឱបរាងតូចដូចធម្មតា នៅតែTaehyungប៉ុណ្ណោះ
ដែលគេងមិនលក់សោះ គេមានអារម្មណ៍ថាមិនល្អ
មករហូត មិនដឹងជាមានរឿងអីកើតឡើងទេ

[ ព្រឹកថ្ងៃថ្មី ]

ដូចជារាល់ដងដែរថ្ងៃនេះTaehyungត្រូវភ្ញាក់ក្អួត
តាំងពីមេឃនៅងងឹតស្ទើរទន់ដៃទន់ជើងអស់ទៅ
ហើយតែសំណាងដែរដែលមានJungKookនៅ
ក្បែរ ចាំមើលថែគេរហូតដល់មេឃភ្លឺទើបលោកJeon លោកស្រីJeonមកមើលគេដល់ផ្ទះ
ព្រោះម្នាក់ៗហាក់ដូចជាសប្បាយចិត្តណាស់ពេលដែលដឹងថាកូនប្រសារកំពុងមានផ្ទៃពោះ។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now