'' ភាគទី15 ''

6.9K 459 38
                                    


     រាងតូចTaehyungកំពុងតែអង្គុយនៅក្នុងហាងកាហ្វេនិងនំខេកមួយកន្លែងនៅខាងក្នុងផ្សារទំនើប
ព្រោះអីគេឃ្លាននំខេករសជាតិស្រ្តប៊ើរីហ្នឹងណាស់
ឃ្លានអើយសែនឃ្លាន~ សំណាងហើយដែលប្ដីឲ្យចេញក្រៅបាន តែថាទម្រាំតែចេញមកបានត្រូវ
JungKookអង្គុយផ្ដែផ្ដាំជិតកន្លះម៉ោងឯណោះ
ហើយមុននេះគេក៏បានទៅរកNamJoonបងប្រុស
របស់គេអង្គុយនិយាយគ្នា ហើយប្រាប់នាយពីដំណឹង
នៃការពរពោះកូនរបស់គេដូចគ្នា។

« គួរតែទៅផ្ទះ ឬក៏ទៅណាទៀត?»Taehyung
រាងតូចសួរខ្លួនឯង មុននិងក្រោកទៅគិតលុយ
ព្រោះគេចង់នៅដើរលេងបន្តិចសិន មិនងាយនឹងបាន
ចេញមកឯណា?

<< ផឹបប >>

« អូ៎សស....» Taehyungឧទានឡើងនៅពេល
ដែលដើរបុកគ្នាជាមួយមនុស្សម្នាក់ សំណាងហើយ
ដែលគេជួយទប់គេទាន់ បើដួលវិញចប់មិនខានតែ
ថាអាវរបស់គេប្រឡាក់អស់ទៅហើយដោយសារ
តែកាហ្វេរបស់អ្នកខាងនោះ

« ឲ្យខ្ញុំសូមទោសផង» ប្រុសម្នាក់នោះឱនគំនាប
បន្តិចរួចហើយក៏លែងកាយតូចវិញ

« លោកPark? » Taehyung

« Taehyung? » Jiminនិយាយឡើងពេល
ឃើញមុខអ្នកដែលខ្លួនដើរបុក

« ចៃដន្យណាស់» រាងតូចញញឹមគួរសមរួចទាញ
ក្រដាសអនាម័យយកមកជូតលើអាវរបស់ខ្លួន

« សូមទោសម្ដងទៀតណា មើលចុះប្រឡាក់អស់ហើយ»Jiminសម្លឹងមើលទៅកន្លែងដែលសើម
និងប្រឡាក់ដោយសារIce Americanoរបស់នាយ

« មិនអីទេ » Taehyungឱនសម្លឹងមើលអាវខ្លួន
ឯងឃើញថាវាសើមថែមទាំងស្ដើងមើលឃើញសាច់ទៀតផង ក្រសែភ្នែកមនុស្សជាច្រើនក៏មើលមកគេ
Jiminឃើញបែបនោះទើបនាយដោះអាវក្រាហ្សេ
របស់នាយគ្របលើកាយតូចហើយទាញគេចេញមក

« អរគុណលោកParkហើយ»Taehyungឱន
ក្បាលបន្តិចអរគុណនាយ ព្រោះគេមិនចូលចិត្តឲ្យ
អ្នកណាសម្លឹងមើលមកគេបែបនេះនោះទេ

« មិនអីទេយ៉ាងណាក៏ជាកំហុសរបស់ខ្ញុំដែរតែថានិយាយអញ្ចឹងអាKookវាមិនមកទេហេ៎ស?»
JiminងាកចុះឡើងរកJungKook គេនេះក៏ចម្លែក
ចិត្តពេលមិនឃើញព្រោះធម្មតាមិត្តរបស់គេនេះ
ហួងហែងប្រពន្ធមិនឲ្យចេញទៅណានោះទេ

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now