'' ភាគទី13 ''

6.9K 462 6
                                    


កន្លងទៅជាងពីរម៉ោងក្នុងការចំណាយពេលវះកាត់
ក្រោយពីវះកាត់រួចរាល់Taehyungក៏ត្រូវបញ្ជូនទៅ
បន្ទប់សម្រាកVIPវិញ ដោយមានJungKookនៅ
អង្គុយមើលជាប់មិនហ៊ានទៅណា។

« ចៅហ្វាយ!» Kenzដើរចូលមករួចហុចថង់សម្លៀកបំពាក់ដែលJungKookឲ្យទៅយកមុននេះ
យកមកឲ្យនាយ ព្រោះនាយនឹងនៅគេងទីនេះមើលថែប្រពន្ធនោះអី។

« ហ្អឹម...ហើយចុះរឿងដែលយើងឲ្យឯងធ្វើនោះ
យ៉ាងម៉េចហើយ?» រាងក្រាស់និយាយទាំងនៅ
សម្លឹងមុខស្លេកៗរបស់Taehyungមិនឈប់

« គឺKitចាប់ពួកវាទុកនៅបន្ទប់ក្រោមដីរួចរាល់ហើយ
ហើយក៏បានសួរចម្លើយរួចរាល់ដែរ...»Kenz

« អ្នកណាគេ?» JungKookសួរសម្ដៅទៅដល់អ្នក
ដែលជាមេក្លោងបញ្ជាឲ្យពួកនោះមកសម្លាប់ប្រពន្ធ
របស់គេរហូតត្រូវរបួសគេងសន្លប់នៅមន្ទីរពេទ្យ
បែបនេះ។

« គឺអ្នកនាង...Kwon Hannahបាទ»Kenz

« Hannahអញ្ចឹងហេ៎ស?» រាងក្រាស់ឧទានឡើង
មកទាំងអស់សំណើច ស្រីកំណាន់របស់គេនោះចង់
សម្លាប់ប្រពន្ធគេអញ្ចឹងហេ៎ស? នាងហ៊ានពេកហើយ

« មែនហើយចៅហ្វាយ » Kenz

« ស្រីចង្រៃនោះចឹញ្ចឹមមិនចំណេញពិតមែន»
JungKookគ្រវីក្បាលតិចៗហួសចិត្តនិងនាង
ដំបូងគេក៏គិតថាអាចជាសត្រូវគេម្នាក់ណាមួយ
ប៉ុន្តែមើលចុះ? ត្រឹមជាមនុស្សស្រីដែលចឹញ្ចឹងទុកកំដរលេងពេលអផ្សុកម្នាក់ បែរជាហ៊ានបែបនេះ
តែថាកុំភ័យអីគេនឹងមិនលើកលែងឲ្យនោះទេ។

« ចៅហ្វាយគិតធ្វើយ៉ាងម៉េចទៀត?» Kenz

« មិនបាច់ទេឯងទៅវិញចុះ ដល់ពេលយើងនឹង
ចាត់ការដោយខ្លួនឯង ទោះយ៉ាងណាក៏យើងមិនបណ្ដោយឲ្យអ្នកដែលធ្វើឲ្យTaeក្លាយជាបែបនេះបានរស់ស្រួលនោះដែរ » រាងក្រាស់និយាយរួច
លូកដៃទៅចាប់ដៃTaehyungយកមកកាន់រួចផ្ដិត
បបូរមាត់លើដៃរបស់គេស្រាលៗថ្នមបំផុត

« បាទ » នាយកម្លោះឱនគំនាបបន្តិចរួចដើរចេញទៅវិញ ទុកឲ្យចៅហ្វាយបានសម្រាក។

   [ NEXT DAY ]

  ព្រឹកឡើងបានចូលមកដល់JungKookក៏ឲ្យKenz
មកមើលTaehyungជំនួសគេបន្តិច ព្រោះគេមាន
រឿងត្រូវដោះស្រាយ។

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now