ភាគទី ៣💞

2.2K 147 0
                                    


  ព្រឹកថ្ងៃដដែលពួកគេក៏នាំគ្នាទៅសាលាដោយទុកកូនប្រុសរបស់គេផ្ញើនឹងម៉ាក់គេដូចរាល់ដង..រួចពួកគេទាំងពីរអ្នកប្តីប្រពន្ធក៏ធ្វើដំណើរទៅសាលាដោយសារភ្លើងស្តុបទើបគេឈប់ឡាននៅហ្នឹងមួយកន្លែងចំពេលដែលមានសង្សារភេទដូចគ្នាមួយគូរកំពុងឈ្លោះគ្នាធ្វើឲ្យអ្នកក្នុងឡានឃើញហើយអង្គុយគិត...

« Jung តើមានថ្ងៃដែរពួកយើងត្រូវបែកគ្នាដូចពួកគេទេ » Tae សួរទៅកាន់ស្វាមីទាំងមុខស្រពោនគេពិតជាខ្លាចថាមានថ្ងៃណាមួយគេត្រូវឃ្លាតឆ្ងាយពីរាងក្រាស់ណាស់..

« មិនមែនថ្ងៃនោះទេ..ព្រោះបងសន្យាថានឹងស្រលាញ់មើលថែអូននឹងកូនដល់ចាស់កោងខ្នង..បែបនោះបងមិនក្បត់សម្តីបងទេ...សឺត..កុំគិតច្រើនអីប្រពន្ធសម្លាញ់គ្មានអ្នកណាបំបែកអូនពីបងបានឡើយ » JK ឱនថើបក្បាលប្រពន្ធជាទីស្រឡាញ់រួចធ្វើដំណើរទៅសាលារៀនបន្ត...

+ School

ពួកគេទាំងពីរក៏បណ្តើរគ្នាទៅថ្នាក់រៀនរៀងៗខ្លួនតែអ្វីដែលធ្វើឲ្យ Tae ចម្លែកចិត្តនោះគឺថ្ងៃនេះគ្មានអ្នកមកចាំមើលងាយមើលថោកដៀលគេដូចម្សិលមិញទេ..តើមានរឿងអ្វីកើតឡើងទៅ..តែបើបែបនេះក៏ល្អសម្រាប់គេម្យ៉ាងដែរព្រោះគេនឿយហត់នឹងសំដីអត់បានការរបស់ពួកគេណាស់...

« ចឹងបងទៅថ្នាក់សិនហើយ..សឺត..ដើរទៅថ្នាក់វិញត្រូវប្រយ័ត្នប្រយែងបើមានអ្នកធ្វើបាបអូនត្រូវប្រាប់បងលឺទេ..» JK ញញឹមរួចឱនថើបក្បាល Tae មុននឹងអោបគេជាប់ទ្រូងទាំងភ្នែកកំណាចសម្លឹងទៅមិត្តសម្លាញ់គេដែលកំពុងតែប្រដៅពួកអាធ្វើបាប Tae ម្សិលមិញ..ចំណែកពួកស្រីៗក៏ត្រូវប្អូនមិត្តគេប្រដៅមិនណយដែរ...

« អូនដឹងហើយ..សឺត..ទៅថ្នាក់ខំរៀនណា.» Tae ញញឹមថើបថ្ពាល់ JK រួចដើរទៅថ្នាក់ទាំងរីករាយ ...

« ឲ្យតែបានឃើញស្នាមញញឹមអូនមានក្តីសុខបងក៏មានក្តីសុខហើយ..» JK ញញឹមមើលដំណើរប្រពន្ធកំពុងតែដើរចូលថ្នាក់..

« អេស..ហេម!!! ប្រពន្ធចូលរៀនហើយកាលលោកប្រុសតូច  Jeon ចូលថ្នាក់ដែរនេះខ្ញុំបានមកចាំយូរហើយ » Yoongi ដែលទើបប្រដៅក្មេងហើយនោះដើរមកក្រហឹមសួរមិត្ត ...

🔐ប៉ាម៉ាក់វ័យក្មេង❣️Where stories live. Discover now